» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9159 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659666 នាក់

គ្មាន​ចម្លើយ​ពី​ចិន​និង​ថៃ​ផ្លែ​មៀន​ប៉ៃលិន​ជាង​៥​ម៉ឺន​តោន ខ្វះ​ទីផ្សារ​តេ​ជោ​ប្រមូល​ទិញ​មៀននៅ​បាត់ដំបង​!

ប៉ៃលិន​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង​នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមូល​ទិញ​ផ្លែ​មៀន​របស់​កសិករ នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ។​a hun fruit 

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឲ្យ​កាសែត​ដឹងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាន​ទឹកចិត្ត​គាំទ្រ​ផលិតផល​ក្នុងស្រុក ដូចជា​ផ្លែ​មៀន (​តា​ង៉ែ​ន​) ដែល​បច្ចុប្បន្នកំពុង​ជួបនឹង​បញ្ហា​ទីផ្សារ​ក្នុងការ​លក់ដូរ ជាពិសេស​ការនាំ​ចេញទៅ​ប្រទេស​ថៃ ។ សម្តេច​នឹង​ទទួល​ទិញ​ពី​ប្រជាកសិករ​នៅក្នុង​ខេត្តបាត់ដំបង ដែល​ផ្លែ​មៀន​(​តា​ង៉ែត​)​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។​

ក្រុមការងារ​ទិញ​មៀន ដឹកនាំ​ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន រង់ចាំ​ទទួល​ទិញ​ពី​ប្រជាកសិករ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​ទីលាន​បាល់ទាត់​វាល​បែក​ចាន ជាប់​នឹង​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ ស្ថិតនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​នេះ​តទៅ ។​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តបាត់ដំបង បានផ្តល់​ព័ត៌មាន​មក​កាសែត​ថា ដំណាំ​មៀន (​តា​ង៉ែ​ន​) នៅ​ខេត្តបាត់ដំបង ប្រជាកសិករ​បាន​ប្រមូល​លើក​ទី​១ ប្រមាណ​១​ម៉ឺន​តោន គឺ​នៅមាន​ចំនួន​ប្រមាណ ៧​ម៉ឺន​តោន​ទៀត ត្រូវ​ប្រមូល​ផល​បន្ដបន្ទាប់​ទៀត ព្រោះថា មៀន មួយ​ដើម មាន​បរិមាណ​ផ្លែ​ពី​២០០​ទៅ​២៥០​គ​.​ក្រ គឺ​កាត់​ម្តង ពី​៥០​ទៅ​៦០​គ​.​ក្រ ទៅលើ​ផ្លែ​មៀន​ទុំ ។

ឆ្នាំ​២០២១​នេះ​ប្រជាកសិករ​នៅ​ខេត្តបាត់ដំបង​បន្ទាយមានជ័យ​ប៉ៃលិន​សម្រេច​ដាំ​ដុះ​ដំណាំ​មៀន (​តា​ង៉ែ​ន​) បាន​ចំនួន ៦ ០៥០​ហ​.​ត ហើយ​ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​បាន​គឺ ៥ ២៩៤ ហ​.​ត បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ចាស់​គឺមាន​ការកើនឡើង​ជាង​៧០​ហ​.​ត ហើយ​បរិមាណ​ប្រមូល​ផល​មាន​ជិត​៨​ម៉ឺន​ហ​.​ត ។​

ដោយឡែក​ក្រៅពី​ផ្លែ​មៀន​បាត់ដំបង​ដែល​សម្តេច​តេ​ជោ​ប្រមូល​ទិញ​នៅ​ប៉ៃលិន​សហគមន៍​កសិក​ម្ម​មៀន​ប៉ៃលិន ក៏ កំពុង​ប្រឈម​នឹង​ការខូចខាត ព្រោះ​មិនអាច​នាំចេញ​បាន​។​​លោក តំ សុ​ភ័​ណ្ឌ រដ្ឋបាល​សហគម​ន៍ក​សិ​កម្ម​មៀន​ប៉ៃលិន បាន​ប្រាប់​កាសែត​កាលពី​ថ្ងៃទី​១២ ខែសីហា​នេះ​ថា ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន​របស់​កសិករ ជា​សមាជិក​មាន​ចំនួន​២៩០០​ហិកតា នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ ចាប់ផ្តើម​ដល់​រដូវ​កាល​ប្រមូល​ផល​ហើយ នៅ​ខែសីហា​នេះ ដែល​អាច​នឹង​ប្រមូល​ផល​បាន​ប្រមាណ​ជាង​៥​ម៉ឺន​តោន​។​

​លោក​បន្តថា នៅពេលនេះ​បញ្ហា​របស់​សហគមន៍​មៀន​ប៉ៃលិន គឺ​គ្មាន​ទីផ្សារ​សម្រាប់​នាំចេញ​បាន ដោយ​កន្លងទៅ​ពឹងផ្អែក​លើ​ការនាំ​ចេញទៅ​ថៃ ហើយ​ថៃ​នាំចេញ​បន្តទៅ​ចិន​។ ប៉ុន្តែ​ពេលនេះ មិនអាច​នាំ​ចេញទៅ​ប្រទេស​ថៃ​បានឡើយ​។​ កន្លងទៅ​សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន ធ្លាប់​បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឲ្យ​ជួយ​ដល់​កសិករ​ផងដែរ តែ​មិនទាន់មាន​ដំណោះស្រាយ​ឡើយ ហើយ​រដ្ឋមន្ត្រី​កសិកម្ម ក៏​ធ្លាប់បាន​អញ្ជើញ​ទៅដល់​សហគមន៍​ដោយផ្ទាល់​ផងដែរ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​លក់​មៀន​មិន​ចេញ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១២ ខែសីហា​នេះ បានចេញ​ប្រកាស​ព័ត៌មាន​មួយ ដោយ​ជំរុញ​អ្នក​នាំចេញ​បង្វែរ​ទិសដៅ​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​វៀតណាម​វិញ​។​

​ជុំវិញ​ការ​បង្វែរ​នាំ​ចេញទៅ​ប្រទេស​វៀតណាម​នេះ លោក តំ សុ​ភ័​ណ្ឌ រដ្ឋបាល​សហគម​ន៍ក​សិ​កម្ម​មៀន​ប៉ៃលិន បាន​ឲ្យ​ដឹងថា ទំនងជា​មិនអាច​ទៅរួច​ទេ ព្រោះតែ​មិនទាន់​ឃើញ​ក្រុមហ៊ុន​ណាមួយ​ទាក់ទង​មក​ផ្ទាល់ ដើម្បី​ទិញ​ផ្លែ​មៀន​សម្រាប់​នាំចេញ​នៅឡើយ​ទេ ហើយ​ពេលនេះ​ផ្លែ​មៀន​របស់​កសិករ ដល់ពេល​ប្រមូល​ផល​ទៀត​។​សូមបញ្ជាក់ថា​ឆ្នាំ​២០២១​នេះ​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​បា​នែក​ភាព​គ្នា​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ដែល​សង្ឃឹមថា​កម្ពុជា​នឹងមាន​ទីផ្សារ​កសិកម្ម​ក្នុងពេលដែល​ជញ្ជីងពាណិជ្ជកម្ម​រវាង​ចិន​និង​កម្ពុជា​កើន​ដល់​ជា​ហ​៥​ពាន់​លាន​ដុល្លារ​អាមេរិក​តែ​ភាគច្រើន​កម្ពុ​ជានា​ចូល​ពី​ស្រុក​ចិន​!៕a paylin fruit1 a paylin fruit2 a paylin fruit a paylin fruit4 

​