» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 716 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621430 នាក់

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ជូនដំណឹង​ស្តីពី​ការ​កាត់ផ្តាច់​ដំណើរការ​និង​ការ​ដាក់លក់​ជាថ្មី​នៃ​លេខ​ទូរស័ព្ទ​ចល័ត​របស់​អ្នកប្រើប្រាស់

 

​ភ្នំពេញ ៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​លេខ ៦៧៨៩ បើ​មាន​ករណី​៖ កាត់ផ្តាច់​លេខ​របស់​អ្នក​ដែល​កំពុងមាន​សុពលភាព ហើយ​ដាក់លក់​ជាថ្មី កាត់ទឹក​ប្រាក់​ខុស​ប្រក្រតី ភ្ជាប់​គម្រោង​នានា​ដោយ​អ្នក​មិនដឹង​មុន និង​មិន​ដោះស្រាយ​បញ្ហា​ឱ្យបាន​សមស្រប​លើ​បណ្ដឹងតវ៉ា​អ្នកប្រើប្រាស់​។​a phone1 

​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.) សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា ក្នុងពេល​ថ្មីៗ​នេះ ន​.​ទ​.​ក​. បាន​រកឃើញ​ភាពមិនប្រក្រតី​និង​បានធ្វើការ​ផាកពិន័យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​មួយចំនួន​ពាក់ព័ន្ធ​នឹង ១) ការ​កាត់ផ្តាច់ ដំណើរការ​លេខ​ទូរស័ព្ទ​ចល័ត​របស់​អ្នកប្រើប្រាស់​ដែល​កំពុង​នៅមាន​សុពលភាព​ប្រើប្រាស់ ហើយ​ដាក់លក់​លេខ ទូរស័ព្ទ​ទាំងនោះ​ជាថ្មី និង ២) ការ​កាត់ទឹក​ប្រាក់​ពី​គណនី​របស់​អតិថិជន​ខុសពី​តារាង​តម្លៃ​និង​លក្ខខណ្ឌ​នៃ​សេវា​រ៉ូ​មីង ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​​ដើម្បី​ជម្រុញ​ការប្រកួតប្រជែង​ស្របច្បាប់​និង​ស្មោះត្រង់ និង​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ន​.​ទ​.​ក​. សូម​អំពាវនាវ​ដល់​អ្ន​ក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ រាយការណ៍​មក ន​.​ទ​.​ក​. តាមរយៈ​លេខ​ទូរស័ព្ទ ៦៧៨៩ រៀងរាល់​ម៉ោង​ធ្វើការ ឬ​ផ្ញើ​សារ​មកកាន់​អ៊ី​ម៉ែ​ល info@trc.gov.kh ក្នុងករណី​ដូចខាងក្រោម​÷

•​ ​លេខ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​ត្រូវបាន​កាត់ផ្តាច់​ដំណើរការ ឬ​ត្រូវបាន​ដាក់លក់​ជាថ្មី ដោយ​មិនបាន គោរព​តាម​រយៈពេល​បន្ទាប់ពី​ផុត​សុពលភាព​នៃ​ទឹកប្រាក់​ក្នុង​គណនី ដូច​មានកំណត់​ក្នុង​សេចក្តីណែនាំ លេខ​៨០២១ ន​.​ទ​.​ក​. ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣​។​•​ ​ទឹកប្រាក់​ក្នុង​គណនី នៃ​លេខ​ទូរស័ព្ទ​ចល័ត​ត្រូវបាន​កាត់ ខុសពី​តារាង​តម្លៃ​និង​លក្ខខណ្ឌ​នៃ​សេវា ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​
•​ ​ការភ្ជាប់​គម្រោង ឬ​កញ្ចប់​សេវា​ទូរស័ព្ទ​ចល័ត ឬ​សេវា​តម្លៃបន្ថែម​ណាមួយ ដែល​ធ្វើឱ្យ​មានការ​កាត់ ទឹកប្រាក់ ដោយ​មិនមាន​ការយល់ព្រម​ជាមុន​ពី​អ្នកប្រើប្រាស់​។​•​ ​ការមិនទទួលបាន​ដំណោះស្រាយ​សមស្រប​ណាមួយ ពី​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើ​បណ្ដឹងតវ៉ា​របស់ អ្នកប្រើប្រាស់​៕ a phone