» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់ » ស្រវឹងស្រាអត់ទៅផ្ទះមកដេកលើផ្លូវដែក ត្រូវរថភ្លើងកិនដាច់ពីរបីកំណាត់ » ប្តូវេនមេក្រុមអ្នកសង្កេតការណ៍អាស៊ានពីម៉ាឡេស៊ីទៅហ្វីលីពីននៅកម្ពុជាម្តង! » មេពន្ធនាគារចេញលិខិតបដិសេធថាគ្មានការបៀតបៀនផ្លីវភេទ នៅក្នុងគុគខេត្តព្រះសីហនុដូចការចោទប្រកាន់នោះទេតែមិនបើកឲ្យមានអ្នកចូលស៊ើបអង្កេត!.! » សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពីគោលបំណងនិងលទ្ធផលកិច្ចប្រជុំត្រីភាគីនៅហ្វីលីពីនជាមួយអនុទីន » កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បំបែកករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនម្នាក់់ » បវរកញ្ញាកម្ពុជា ប៉ូគីមថេងសុធីតា និយាយវៀតណាម បានយ៉ាងល្អតែរងការរិះគន់! » ចិន រិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស » ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវ រារាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ដែល ឃាត់ត្រាក់ទ័រ ២គ្រឿង » នគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែតប៉េអឹមបង្ក្រាបាន១៣១នាក់ » លោកនុតសវនាមេគុកបកស្រាយរឿងលោកគ្រូមាលីសាម៉េចអ្នកទោសបទល្មើសសូកប៉ាន់ស្លាប់ » ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមកម្មវិធីកាកបាទក្រហម៨ឧសភាខួប១៦៣ឆ្នាំទទួលជំនួយ » សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ » តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង ស្រីនីត ទេ! នាងបានលាចាកលោកនេះហើយទាំងវយ័ក្មេង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5814 នាក់

ម្សិលមិញ 7702 នាក់

សរុប 19194698 នាក់

កម្ពុជា កំណត់​គោលដៅ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ឲ្យ​បាន ៤០% និង​ទោចក្រយានយន្ត​អគ្គិសនី ៧០% នៅត្រឹម​ឆ្នាំ ២០៥០​ក្នុងពេល​លោកខាងលិច​ដាក់ទណ្ឌកម្ម​ចិន​

 

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា ក្រសួង បាន និង​កំពុង​កំណត់​ទិ​ដៅ​សម្រេច​ឲ្យ​បាន​នូវ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា ៤០% និង​ទោចក្រយានយន្ត​អគ្គិសនី​ក្នុង​អត្រា ៧០% នៅត្រឹម​ឆ្នាំ ២០៥០ ដោយ​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អ​ព្យា​ក្រឹត្យ​កាបូន​របស់​រាជរដ្ឋាភិបាល ខណៈ​ការជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់ ដែល​បង្កឡើង​ដោយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) ចេញពី​យានយន្ត​ប្រភេទ​ប្រេងឥន្ធនៈ ។a car electric1 

 

ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​ការអភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី ២០២៤-២០៣០ នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ នា​ទីស្តីការក្រសួង​សាធារណការ និង ដឹកជញ្ជូន​។លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឲ្យដឹងថា​៖ ក្នុងចំណោម​យានយន្ត​សរុប​ជាង ៧,៥​លាន​គ្រឿង មាន​ទោចក្រយានយន្ត​ប្រមាណ ៨៥% រថយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​ធុន​ស្រាល ដែលជា​ប្រភេទ​រថយន្ត​ទេសចរណ៍​មាន​ប្រមាណ ១០% និង​រថយន្ត​ប្រើប្រាស់​ប្រើប្រាស់​ឥន្ធនៈ​ធុន​ធ្ងន់ ដែលជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​និង​គ្រឿងចក្រ​មាន​ប្រមាណ ៥%​។

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​មូ​ហេតុ​ជម្រុញ​ប្រើ​ឡាន​អគ្គិសនី​ថា ការបង្កើន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​ក្នុង​សកលលោក​ប្រមាណ​ពាក់កណ្តាល​នៅ​ឆ្នាំ​២០៥០ ធៀប​នឹង​បច្ចុប្បន្ន និង​កាត់បន្ថយ​ការស្លាប់​មុន​អាយុ​ពី​ប្រមាណ ៥,៤​លាន​នាក់ នៅ​ឆ្នាំ ២០២០ មក​ត្រឹម​ប្រមាណ ២,៨​លាន​នាក់ នៅ​ឆ្នាំ ២០៥០​។​យោងតាម​ទិន្នន័យ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៤ យានយន្ត​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​សរុប​ចំនួន ៧,៥៤​លាន​គ្រឿង ក្នុងនោះ​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​មាន​ចំនួន ៦,៤០​លាន​គ្រឿង​, រថយន្ត​ធុន​ស្រាល មាន​ចំនួន​ជាង ៨៣​ម៉ឺន​គ្រឿង និង​រថយន្ត​ធុន​ធ្ងន់ មាន​ចំនួន​ជិត ៣០​ម៉ឺន​គ្រឿង​។

ក្នុងនោះ​ផងដែរ មាន​យានយន្ត​អគ្គិសនី​សរុប ៣.៦៧៦​គ្រឿង ហើយ​ក្នុងនោះ​រថយន្ត​មាន​ចំនួន ២.១០៩​គ្រឿង ត្រីចក្រយានយន្ត ចំនួន ៤៤៥​គ្រឿង និង​ទោចក្រយានយន្ត​ចំនួន ១.១២២​គ្រឿង​។ ចំណែក​ទីតាំង​បញ្ចូល​ថាមពល​អគ្គិសនី​នៅ​ទូទាំងប្រទេស​មាន​ចំនួន ២១​កន្លែង ដែលមាន​ទូរ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​លឿន​ខ្លាំង​សរុប​ចំនួន ២៧​ទូរ​។​គេ​មិនទាន់​ដឹងថា​តើ​រថយន្ត​អគ្គិសនី​ដែល​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការលើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​វា​ជា​ររ​ថុ​យ​បន្ត​មកពី​ប្រទេស​ណាខ្លះ​នោះទេ​?​។​

ទាក់ទិន​ឡាន​អគ្គិសនី​នេះដែរ​នៅ​ហ​ភាព​អឺរ៉ុប​វិញ​គេ បានសម្រេច ដាក់​ពន្ធគយ​បន្ថែមទៀត​លើ​រថយន្ត​អគ្គិសនី​ផលិត​នៅ​ស្រុក​ចិន​ដែល​ត្រូវ​នាំ​ចូលទៅ​លក់​នៅ​អឺរ៉ុប​។ ទម្ងន់​ពន្ធគយ ដែល​អនុម័ត​ពីថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ចាប់​ឡើង​ពី​១០% ទៅ​៣៥% ថែម​លើ​ពន្ធ​ដែលមាន​ស្រាប់​ពីមុន​។ ក្នុងចំណោម​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស មាន​រដ្ឋ​មួយចំនួន​នាំអាទិ៍​ដោយ​អាល្លឺម៉ង់ បាន​បដិសេធ​ជំទាស់ មិន​ចង់​ឲ្យ​ដាក់​ពន្ធ​លើ​ឡាន​អគ្គិសនី​ចិន​យ៉ាងច្រើន​ខ្លាំងពេក​ទេ ពីព្រោះ​មិន​ចង់ឃើញ សហភាព​អឺរ៉ុប​ប្រកាសសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ដូច​លំ​អាន​ជម្លោះ​របស់​សហរដ្ឋអាមេរិក​។ ប្រតិកម្ម​ភ្លាមៗ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​ចិន បាន​រិះគន់​ថ្កោលទោស និង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប ព្រមទាំង​ប្រកាស​សងសឹក​ទៀតផង​។

​គោលបំណង​ចម្បង​នៃ​ចំណាត់ការ​នេះ ត្រូវ​សហភាព​អឺរ៉ុប​ពន្យល់ថា ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អឺរ៉ុប ហើយ​និង​ការពារ​ការងារ​របស់​បុគ្គលិក​និយោជិត ប្រមាណ​ជា ១៤ លាន​ការងារ ដែល​រងគ្រោះ​ព្រោះតែ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​របស់​ចិន​។ ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ទីនេះ សំដៅ​ទៅលើ ការ​ឧ​ប​ត្ថ​ម្ព​ធន​ពី​សំណាក់​រដ្ឋអំណាច​ក្រុង​ប៉េកាំង ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ អាច​ផលិត​បាន​យ៉ាង​លឿន​រហ័ស​ពេក ហើយ​ដែលជា​ហេតុ​បង្ក​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ឡាន​អគ្គិសនី​អឺរ៉ុប​និង​នៅលើ​ពិភពលោក​។​

​អាល្លឺម៉ង់ នាំអាទិ៍​ដឹកមុខ​ប្រទេស ហុង​គ្រី ស្លូ​វ៉ា​គី ស្លូ​វេ​នី ម៉ា​ល់ត៍ មាន​ជំហរ​បដិសេធ មិន​ចង់​ឲ្យ​ដាក់​ពន្ធ​ខ្លាំង​លើ​ចិន​ពេក​ទេ​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ លោក Christian Linder ព្រមាន​ក្រឿន​រំឭកថា សហភាព​អឺរ៉ុប​មិនត្រូវ​ប្រកាសសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន​នោះឡើយ​។ ផ្ទុយទៅវិញ ប្រទេស​ផ្សេងទៀត​យល់ព្រម​ឯកភាព​ឲ្យ​ដាក់​ពន្ធ​ធ្ងន់​លើ​ចិន មាន​បែបយ៉ាង បារាំង អ៊ីតាលី និង​ប៉ូឡូញ ជាដើម​។ តែ​ក៏មាន​រដ្ឋ​សមាជិក​ខ្លះ អនុ​ប្ប​វេទ​។ ទោះ​ម្តេចក្តី ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​សុក្រ ទី​៤​តុលា ពី​ក្រុង​ព្រុ​ច​សែ​ល​, សហភាព​អឺរ៉ុប​អបអរសាទរ ដោយ​គូសបញ្ជាក់ថា​បានទទួល​សំឡេង​ភាគច្រើន​គ្រប់គ្រាន់​ពី​រដ្ឋ​សមាជិក ដើម្បី​សម្រេច​ដាក់​ពន្ធ​លើ​រថយន្ត​អគ្គិសនី​របស់​ចិន​។​

​អ្នកតំណាង​ក្រុមហ៊ុន​ឡាន​ចិន ម៉ាក​ឈី​លី (Geely) បានបង្ហាញ​ក្តី​សោកស្តាយ​ខកចិត្ត​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហ​ភាព​អឺរ៉ុប និង​ព្រមាន​ថា ការធ្វើ​ដូច្នេះ​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សហភាព​អឺរ៉ុប និង​ចិន​។ ស្រដៀង​គ្នា​ដែរ សមាគម​សភាពាណិជ្ជកម្ម​អឺរ៉ុប​-​ចិន ក៏​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឡើងវិញ និង​ពន្យារពេល​អនុវត្ត​វិធា​នា​ការ​ពន្ធគយ​ដ៏​ធ្ងន់​យ៉ាង​ដូច្នេះ​។​ក្នុង​សំណុំរឿង​ដាក់​ពន្ធគយ​លើ​រថយន្ត​អគ្គិសនី​ចិន​, សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បានដាក់​ពន្ធ​១០០% កាលពី​ខែមេសា​កន្លងទៅ ដែល​ពីមុខ ត្រឹមតែ​២៥%​ប៉ុណ្ណោះ​៕a car elect a car electri1 a car electric