» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5660 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695831 នាក់

តាមរយៈព្រះរាជពិធីចំរើនព្រះជន្មព្រះមហាក្សត្រអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស​ ​!

 

​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​អន្តរជាតិ​តាមរយៈ​ព្រះរាជ​ពី​ធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រមុខរដ្ឋ​ដែល​ត្រូវបាន​លោក ប្រធានាធិបតី នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ស៊ី ជី​ង​ពីង (Xi Jinping) ដែល​បាន​ប្រារព្ធ នាពេល​ថ្មីៗ​នេះ​ថ្វាយ​នា​រាត្រី ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នា​វិ​មា​ហស​ភា​ប្រជាជន​ចិន ។​a china king4 

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា “​សូម​គោរព​ថ្លែងអំណរគុណ ដល់​ប្រជាជន និង​ឯកឧត្តម​ប្រធានាធិបតី​នៃ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ស៊ី ជី​ង​ពីង ដែល​បាន​ប្រារព្ធ​ព្រះរាជ​ពី​ធី​បុណ្យចម្រើនព្រះជន្ម​នាពេល​ថ្មីៗ​នេះ​ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រមុខរដ្ឋ ។ នេះ​ជាម​ហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល ជាការ​បញ្ជាក់​សាជាថ្មី​នូវ​ភាពរឹងមាំ មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ជិតស្និទ្ធ ដែល​ពុំ​អាច​បំបែក​បានឡើយ​”​។​

 អ្នកនាំពាក្យ ក៏​រំលឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល បានទទួល​មហា​កិត្តិយស ពី​ឱកាស​នៃ ការ​ប្រារព្ធ​អបអរសាទរ​ថ្ងៃកំណើត​របស់ សម្ដេច ដែល​រៀបចំ​ដោយ លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ីន ហ្ស៊ូ​អា​បេ (Shinzo Abe) កាលពី​ឆ្នាំ​២០១៧ នៅ​ទីក្រុង​តូ​ក្យូ​។ សម្ដេច​តេ​ជោ ក៏បាន​លើកឡើង​នៅក្នុង​ពិធី​ខួបកំណើត​នោះ​ថា “​ខ្ញុំ​នឹងមិន​អាច​ភ្លេច ថ្ងៃ​ដ៏​ស្រស់​បវរ​នេះ​បានឡើយ​”​។​

​អ្នកនាំពាក្យ សូម​គោរព​ដល់​ជនរួមជាតិ​ទាំងអស់​ជាទី​មេត្រី អំពី​ដំណើរការ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា ដែល​បានបង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​មិន​យក​ប្រជាជាតិ​ណាមួយ​ជាស​ត្រូវ ក៏ប៉ុន្ដែ​ចាត់ទុក​ប្រជាជាតិ​ទាំងនោះ​ជា​ដៃគូ​ទៅវិញ ដើម្បី​បន្ដ​រក្សាបាន​សន្ដិភាព ស្ថិរភាព និង​ការរីកចម្រើន​។​
​កម្ពុជា​បាន​នឹង​កំពុង​ដើរតួ​យ៉ាង​សំខាន់បំផុត ក្នុង​កិច្ច​ចូលរួម​រក្សា​សន្ដិភាព និង​កិច្ចពិភាក្សា​ផ្សេងៗ​នៅក្នុង​វេទិកា​តំបន់ និង​អន្ដរជាតិ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម ឬ​វិវាទ​នានា​។ កម្ពុជា បាន​នឹង​កំពុង​ចូលរួម​យ៉ាងសកម្ម នៅក្នុង​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) នាំមុខ​ដោយ ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង ។

កម្ពុជា​ដែលជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ពេញលេញ ក៏បាន​ជួយ​គាំទ្រ “​យុទ្ធសាស្ដ្រ​សេរី និង​ចំហ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​” នាំមុខ​ដោយ​មិត្ត​ជប៉ុន​ផងដែរ​។​
​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បញ្ជាក់​សាជាថ្មី​ថា គោលជំហរ​ដូច​បាន​ជម្រាបជូន​ខាងលើ គឺជា​នយោបាយ​ការបរទេស​កម្ពុជា ដើម្បី​បន្ដរ​ក្សា​ឱ្យមាន សម្ព័ន្ធមិត្ត​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដោយ​មិន​រើសអើង​ពណ៌​សម្បុរ នយោបាយ ដើម្បីឱ្យ​កម្ពុជា​ទទួលបាន​ផល ប្រយោជន៍​ពី​ភូមិសាស្ដ្រ​សេដ្ឋកិច្ច​៕a hun birthday japon a china king1 a gov  spok  

​