» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5010 នាក់

ម្សិលមិញ 8227 នាក់

សរុប 14131891 នាក់

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ជម្រុញ​អោយ មន្ត្រីរាជការ​ត្រូវអនុវត្ត​អោយបាន​ល្អ​តាម​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ជាពិសេស​បំរើសេវា ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា​


​កំពង់ឆ្នាំងៈ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជម្រុញ​បែបនេះ​ក្នុង​ពិធី​ប្រកាស​ដាក់អោយ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង នា​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នៅ​សាលាក្រុង​កំពង់ឆ្នាំង​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​លោកស្រី​ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត​និង​មន្ត្រីរាជការ រដ្ឋបាល​ក្រុង​ផងដែរ​។​a chhour2 

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​នៅ​ក្រុង​កំពង់ឆ្នាំង​ត្រូវ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ទប់ស្កាត់​រាល់​បទល្មើស​នានា ស្របតាម​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សមធម៌​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​បន្តថាៈ​ការអនុវត្ត​គោលនយោបាយ​វិ​ម្ឈ​ការ និង​វិសហមជ្ឈការ​រាជរដ្ឋាភិបាល មាន​គោលបំណង​សំខាន់ៗ ដើម្បីឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅដោយ​រលូន​គឺ​ការ​ពង្រីង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ឱ្យ​ចាក់គ្រឹះ នៅ​មូលដ្ឋាន តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ​-​ឃុំ​-​សង្កាត់ ដែលជា​តំណាង​របស់​ប្រជាពលរដ្ឋ និង​ជា​តួអង្គ​ដ៏​សំខាន់ ក្នុងការ​គ្រប់គ្រង​រដ្ឋ​បាល​មូលដ្ឋាន តាមរយៈ​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

ការ លើកកម្ពស់ និង​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ តាមរយៈ​ការនាំមក​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង ស្របតាម​នយោបាយ​កំណែទម្រង់​វិ​ម្ឈ​ការ និង វិសហមជ្ឈការ​សំដៅ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​ថ្នាក់ក្រោម​ជាតិ មានលទ្ធភាព​មាន​ភាពជា​ម្ចាស់ និង​ការទទួលខុសត្រូវ ក្នុង​ការផ្តល់សេវា​និង​ការអភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​នានា របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​អោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សមធម៌​។​
​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នានា ដែល​បម្រើអោយ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ តំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​៕a chhour3 a chhour4 a chhour1