» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8826 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698997 នាក់

មេបញ្ជាការ​កងទ័ពជើងគោក​ទទួល ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​សំណេះសំណាល​ពិភាក្សា​ការងារ​ជាមួយ​លោក​អាណា​តូ​លី​បូ​រ៉ូ​វិក​( Anatoly BOROVIK) ឯកអគ្គរដ្ឋទូត នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យោធា​ឱ្យមាន​សន្ទុះ​ឈានឡើង​ថែមទៀត​។a manet meet1

 ឯកអគ្គរដ្ឋទូត​រុស្ស៊ី បានលើកឡើង​អំពី​ទំនាក់ទំនង​ដ៏​ល្អ មិត្ត​ភាពជា​ប្រពៃណី និង​ការគោរព​គ្នា​ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ ប្រជាជន​ទាំងពីរ​កម្ពុជា​-​រ​ស្ស៊ី និង​បាន​គូសបញ្ជាក់ថា កម្ពុជា​គឺជា​ដៃគូ​ដ៏​យូរអង្វែង​ប្រកបដោយ​ទំនុកចិត្ត​របស់​រុស្ស៊ី​រហូតមក ដោយ​ភ្ជាប់​ជាមួយនឹង​ការថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​, រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​តែង​បាន​សម្តែង​នូវ​ភាពកក់ក្តៅ​ជូន​ប្រទេស និង​ប្រជាជន​រុស្ស៊ី​។ ​លោក​បទូតបន្ថែមថា កន្លងមក​ប្រទេស​ទាំងពីរ​ក៏បាន​បន្ត​ថែរក្សា​ពូន​ជ្រំ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​តាមរយៈ​កិច្ចសន្ទនា​នយោបាយ​ទៀងទាត់​, ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច ការពារជាតិ និង​សន្តិសុខ សំដៅ​ធានាបាន​នូវ​សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក ក៏បាន​គាំទ្រ​ផងដែរ​លើ​ការខិតខំ​បន្ត​ពង្រឹង​រួមគ្នា​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ និយាយ​ជារួម និង​និយាយ​ដោយឡែក​រវាង​កងទ័ព​ជើងគោក តាមរយៈ​ការរក​ឱ្យឃើញ​នូវ​កាលានុវត្តភាព​ថ្មីៗ និង​យន្តការ​សហប្រតិបត្តិកា​រ​ថ្មីៗ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​សង្កត់ធ្ងន់​ផងដែរ​អំពី​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​។ ក្នុងនាម​ប្រជាជន​កម្ពុជា និង​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយឧបត្ថម្ភ​គាំទ្រ​របស់​រុស្ស៊ី​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ជួប​ការលំបាក​។​ប្រទេស រុស្ស៊ី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​បន្ទាប់ពី​ការរំដោះ​ចេញពី​របប​ខ្មែរក្រហម រួមទាំង​ការកសាង និង​ពង្រឹង​កងទ័ព​កម្ពុជា​ឡើងវិញ ដើម្បី​ទប់ស្កាត់​ការវិល​ត្រលប់​មកវិញ​នៃ​របប​នេះ​។

ក្នុងដំណាក់កាល​ថ្មី​នេះ ឯកឧត្តម​មេបញ្ជាការ​ក៏បាន​គាំទ្រ​លើ​ការជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត និង​រឹងមាំ​ទាំង​បច្ចុប្បន្ន និង​តទៅ​អនាគត ដោយ​ចាប់ផ្តើម​ពី​អង្គភាព​ប្រតិបត្តិ​ដូចជា​កងទ័ពជើងគោក ជាពិសេស​ការភ្ជាប់​ទំនាក់​ទំនង​រវាង​អង្គភាព និង​អង្គភាព និង​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ដោយ​ផ្តោតលើ​សមិទ្ធិផល​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ដើម្បី​ជា​មូលដ្ឋាន និង​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ទំនាក់ទំនង​កងទ័ព និង​ប្រទេស​ជារួម​៕a manet meet a manet meet2 

​