» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1644 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746979 នាក់

ភ្នំពេញ​ក្រោយ​ថ្ងៃ​៥​ឧសភា​មិន​បើកទូលាយ​ដូច​សម្តេច​ថា​ទេ​តែ​បង្រួម​តិចតួច​រឿង​បិទ​ខ្ទប់​!


​ភ្នំពេញ​៖​នៅ​ភ្នំពេញ​ក្រោយ​ថ្ងៃទី​៥​ឧសភា​ដែលជា​ថ្ងៃ​ចុងក្រោយ​មិនចាំបាច់​អ៊ុត​អី​ច្រើន​អា​រឿង​បើក​ឬ​បិទ​ខ្ទប់​ទេ​គឺ​នៅ​រក្សា​ការបិទ​ខ្ទប់​ដដែល គ្រាន់តែ​ដូរ​តិច​គឺ​បង្រួម​មក​តូច​ជាង​មុន បម្រាម និង​វិធានការ​អនុវត្ត​អា​ដែល​ហ្នឹង​!​។​a co open 

​ករណី​យ៍​បើក​បិទ​ខ្ទប់​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ តាមរយៈ Video Conference នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​នេះ​បាន​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ទូទាំងប្រទេស ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​នៅ​ថ្ងៃទី​៦ ខែឧសភា​។

ប៉ុន្តែ​សម្រាប់​ភ្នំពេញ នៅ​រក្សា​តំបន់ ៣​ដដែល​គឺ​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម ដោយ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ឲ្យ​បាន​ម៉ត់ចត់​ទៅលើ​ទីតាំង​ដែល​បានកំណត់ ចៀសវាង​ការបន្ត​រីករ​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ទៅ​តំបន់​ផ្សេងទៀត​។​«​ចំពោះ​តំបន់​លឿង យើង​នៅ​រក្សា​ការអនុវត្ត​វិធានការ​ដដែល មិន​ឲ្យ​បើកហាង​ហូបចុក ដែលមាន​តុ​អង្គុយ និង​ការជួបជុំ​។ ដោយឡែក​សម្រាប់​តំបន់​លឿងទុំ ត្រូវ​រក្សា​នូវ​បម្រាម​ដដែល ហើយ​សម្រាប់​តំបន់​ក្រហម គឺជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ អ្វីដែល​យើង​ត្រូវអនុវត្ត គឺ​យើង​ត្រូវ​បង្រួម​ការបិទ​ខ្ទប់ តំបន់​ប្រឈម​ឲ្យ​មក​នៅ​ទ្រង់ទ្រាយ​តូច​ជាង​មុន​»​។​

​សូម​ជំរាប​ថា នៅ​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ច្បាស់ៗ​តាម​ហ្វេ​ស​ប៊ុ​កថា នឹងមិន​បន្ដ​បិទ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៀត​នោះទេ ។​បើ​បិទ​អាច​នឹង​បិទ​តំបន់​តូចៗ​មួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់ លើ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​តែប៉ុណ្ណោះ​។ នៅ​មិនទាន់​ច្បាស់​ថា​តើ​ពេល​ឆ្លងខេត្ត​រាជធានី​មាន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​១៤​ថ្ងៃ​ដែរ​ឬ​អត់​នោះទេ​។​

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រកឃើញ អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៨៤១​នាក់ ខណៈ​អ្នកជំងឺ​ចំនួន ៦១​នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​តែ​ក៏មាន​អ្នកស្លាប់​៤​នាក់​ទៀតផង​ដែរ​។​
អ្នក​ឆ្លង​ទាំង​៨៤១​នាក់ រួមមាន នៅ​រាជធានី​ភ្នំពេញ ៥២៥​នាក់​, ខេត្តកណ្តាល ៣៣​នាក់​, ខេត្តកំពង់ស្ពឺ ៦​នាក់​, ខេត្ត​ព្រះសីហនុ ៦២​នាក់​, ខេត្តតាកែវ ៩​នាក់​, ខេត្តព្រៃវែង ១​នាក់​, ខេត្តកំពង់ចាម ២១​នាក់​, ខេត្ត​ត្បូងឃ្មុំ ៩​នាក់​, ខេត្តកំពង់ធំ ១៥​នាក់​, ខេត្តសៀមរាប ៧​នាក់ និង​ខេត្តបន្ទាយមានជ័យ ១៥៣​នាក់​។​

​បើ គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ១៥,៣៦១​នាក់​, អ្នកជា​សះស្បើយ​ចំនួន ៥,៤៣០​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៩,៨១៨​នាក់ និង​អ្នកស្លាប់​ចំនួន​១០៦​នាក់​៕a co open1 a co open2 a co open3 a co open4 a co open5