» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11084 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701255 នាក់

កម្ពុជា​-​ហ្វីលីពីន ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក្នុងពេល​ចិន​រិះគន់​


​ភ្នំពេញ​៖, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានារ​សៀ​ល ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ បានទទួល​ជួប​សវនាការ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក​រ៉​យ​ម៉ា​ហ្គា​លី​ដូ​( Roy M. Galido )​មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​ហ្វីលីពីន នៅ​វិមាន​សន្ដិភាព​។​a manet philipin 

​មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​ហ្វីលីពីន​បាន សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី ហ្វីលីពីន​-​កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​កសាងឡើង លើ​មូលដ្ឋាន​នៃ​មិត្តភាព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​រ៉​យ​ម៉ា​ហ្គា​លី​ដូ​( Roy M. Galido ) ក៏បាន​គូសបញ្ជាក់ថា ហ្វីលីពីន​បន្ត​ផ្ដល់​អាទិភាព​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​បញ្ជាក់​ពី​ការបន្ត​ចែករំលែក​បទពិសោធន៍ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​កងទ័ពជើងគោក​ក​ម្ពុ​ជា និង បន្ត រៀនសូត្រ ពី បទពិសោធន៍ កម្ពុជា វិញ​ផងដែរ​។

​សម្តេច បវរ ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​ប្រកបដោយ​ផ្លែផ្កា​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ​។ ជាក់ស្ដែង​, ការបិទ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ថ្មីៗ​នេះ គឺជា​សក្ខីភាព​មួយ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​នៃ​កងទ័ពជើងគោក​ប្រទេស​ទាំងពីរ​។ សម្តេច​បវរ​ធិបតី សង្ឃឹមថា តាមរយៈ​កិច្ចសហប្រតិបត្តិការ ដ៏​ល្អ​នេះ កងទ័ព​នៃ​ប្រទេស​ទាំងពីរ អាច​ពិនិត្យ​លទ្ធភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងទឹក និង​កងទ័ពអាកាស នៃ​ប្រទេស​ទាំងពីរ ផងដែរ​។ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ , សម្ដេច​បវរ​ធិបតី​ក៏បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជាពិសេស​ការលើកកម្ពស់​សមត្ថភាព​កងទ័ព ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត ដែល​កំពុង​បន្ត​គំរាមកំហែង​ដល់​សេដ្ឋកិច្ច និង​សន្តិសុខ ក្នុង​តំបន់ និង​សកលលោក​។ សម្ដេច​លើកទឹកចិត្ត​ឱ្យ កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ បន្ត​សហការគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ដេ​ី​ម្បី ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​


​សូមបញ្ជាក់ថា​ប្រទេស​ហ្វី​លី​ពី​ជា​ប្រទេស​ជួរមុខ​មួយ​ក្នុង​ប្លុក​ង​ស៊ាន​ដែលមាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្ទ​ចិន​ខាងត្បូង​។​ចិន​មិនបាន​រិះគន់​ឥត​ឈប់​ចំពោះ​ការ​តវា​ពី​ហ្វីលីពីន​ចំពោះ​ចិន​ដែល​លុកលុយ​តំបន់ស​មុ​ទ្ធ​ចិន​។​បណ្តាញឃោសនា​ចិន​បាន​រិះគន់​ហ្វីលីពីន​ដោយ​ចាត់ទុក​សកម្មភាព​តវ៉ា​របស់​ហ្វីលីពីន​ថា​៖ ហ្វីលីពីន​មានបំណង​ទុច្ចរិត​ចំពោះ​សមុទ្រ​ចិន​ខាងត្បូង បាននិងកំពុង​ប្រែក្លាយ​ទៅជា ផ្សងព្រេង​និយម​ដ៏​ងប់ងុល​។ នាពេល​ថ្មីៗ​កន្លងទៅនេះ នាវា​ឆ្មាំ​សមុទ្រ​លេខ ៩៧០១ របស់​ហ្វីលីពីន បានធ្វើ​សកម្មភាព​នៅ​លំហ​សមុទ្រ​នៅក្បែរ​កោះ Huangyan នៃ​ប្រទេស​ចិន ខណៈពេល​នោះ វា​បា​នបរ​ចូល​ជិត​ដោយ​ល្បឿន​លឿន​នូវ​ផ្នែក​កន្ទុយ​របស់​នាវា​ឆ្មាំ​សមុទ្រ​ចិន​លេខ ២១៥៥០ និង​លេខ​៥០០៩ ចម្ងាយ​ជិត​បំផុត​មានតែ ១​រយ​ម៉ែត្រ​ប៉ុណ្ណោះ ដែល​បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​នាវាចរណ៍​របស់​នាវា​ឆ្មាំ​សមុទ្រ​ចិន​។
​ប្រៀបធៀប​នឹង​រូបភាព «​ទន់ខ្សោយ​» ដែល​បង្កើត​ដោយ​ចេតនា​កាលពីមុន លើក​នេះ នាវា​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​បរ​ចូល​ជិត​នាវា​ឆ្មាំ​សមុទ្រ​ចិន​ប្រកបដោយ​គ្រោះថ្នាក់ គឺ​កាន់តែ​បង្កប់ន័យ​បង្ករឿង និង​ជា​សកម្មភាព​កាន់តែ​ជ្រុល​ហួសហេតុ ដែល​បាន​លាតត្រដាង​ទាំងស្រុង​នូវ​ធាតុពិត​ផ្សងព្រេង​របស់​គោលនយោបាយ​ហ្វីលីពីន​ចំពោះ​សមុទ្រ​ចិន​ខាងត្បូង​។ មជ្ឈដ្ឋាន​ខាងក្រៅ​ត្រូវមាន ការប្រុងប្រយ័ត្ន​ថា​ហ្វីលីពីន​បាននិងកំពុង​ក្លាយជា​ប្រភព​នៃ​ភាពច្របូកច្របល់​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​បាន​បញ្ជាក់ថា​៖​បទពិសោធ​ក្នុង​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ការសម្រេចបាន​នូវ​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចាំបាច់​ត្រូវធ្វើ​ម្តង​មួយ​ជំហានៗ ពី​ការគ្រប់គ្រង​ការខ្វែងគំនិត​និង​វិ​ប​តិ្ត​ដើរទៅ​កាន់​ការធ្វើ​កិច្ចសន្ទនា និង​សហ​ប្រតិ​ប​តិ្ត​ការ​ចុង​បំផុត​សម្រេចបាន​នូវ​ដំណោះស្រាយ​ការវិវាទ​ទាំងស្រុង​។ នៅ​ឆ្នាំ​២០១៣ ហ្វីលីពីន​បានលើកឡើង​ដោយ​ឯកតោភាគី​នូវ​អ្វីដែល​ហៅថា «​សំណុំរឿង​ម​ជ្ឈ​ត្ត​កម្ម​នៃ សមុទ្រ​ចិន​ខាងត្បូង​» ដែល​បាន​ល្មើ​សនឹង​ការកំណត់​ពាក់ព័ន្ធ​នៃ «​សេច​កី្ត​ប្រកាស​ប្រតិ​ប​តិ្ត​សមុទ្រ​ចិន​ខាងត្បូង​» ស្តីពី​ប្រទេស​សាមី​ដោះស្រាយ​ការវិវាទ​ដោយ​សន្តិភាព​តាមរយៈ​កិច្ចចរចា ដ៏​មេត្រីភាព ហើយក៏​បាន​ក្បត់ពាក្យសន្យា​របស់​ហ្វីលីពីន​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​ចិន​និង​ហ្វីលីពីន គោលបំណង​វា​គឺ​បង្ករឿង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​
​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​អាស៊ាន​នានា ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ស្ថានការណ៍​នៃ​ស​មុទ​ចិន​ខាងត្បូង​បាន​រក្សា​ស្ថិរភាព​ជាទូទៅ​។ ប៉ុន្តែ ចាប់ពី​បាន​ឡើង កាន់​មុខតំណែង​នៅ​ឆ្នាំ​២០២២​មក រដ្ឋាភិបាល​របស់លោក Marcos បាន​លុបចោល​គោលនយោបាយ​ប្រកបដោយ​ភាពប្រាកដប្រជា​ចំពោះ​ប្រទេស​ចិន​របស់​រដ្ឋាភិបាល​អាណ​តិ្ត​មុន ហើយ​សុខចិត្ត​ធ្វើជា​ទ័ពស្រួច​នៃ​អ្វីដែល​ហៅថា «​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» របស់​អាមេរិក​។
​ពី​ថ្ម​ប៉ប្រះ​ទឹក Ren’ai ដល់​ថ្ម​ប៉ប្រះ​ទឹក Xianbin រហូតដល់​កោះ Huangyan ហ្វីលីពីន​បាន​បង្ករឿង​ចំពោះ​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្តបន្ទាប់ ថែមទាំង​បានធ្វើ​ប្រតិបត្តិការ គ្មាន​បទដ្ឋាន​នៅលើ​សមុទ្រ​ដែល​បាន​ល្មើស​យ៉ាងច្បាស់​នូវ​ក្បូន​ច្បាប់​អន្តរជាតិ​ស្តីពី​ការចៀសវាង​ពី​ការ​បំ​បុក​។ បើសិនជា​ចិន​មិន​រក្សា​ការអត់ធ្មត់​និង​ប្រកបដោយ​វិចារណញ្ញាណ នោះ​ការ​បង្ករឿង និង​បំ​បុក​គ្នា​ដោយ​ចេតនា​របស់​ហ្វីលីពីន​ពិតជា​នឹង​បណ្តាលឱ្យ​កើតមាន​ឧប្បត្តិហេតុ​កាន់តែ​ធ្ងន់ធ្ងរ​។ ទង្វើ​របស់​ហ្វីលីពីន​បាន​បង្ក​ជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព​ក្នុង​តំបន់​។ ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ សមាគម​អាស៊ាន​និង​ក្របខណ្ឌ​ពហុភាគី​និយម​ដែល​បង្កើត​ដោយ​អាស៊ាន បានរួម​ចំណែក​យ៉ាងខ្លាំង​ក្នុង​ការរក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី សង្គ្រាមត្រជាក់ ខណៈពេល​និយាយ​ដល់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ក្នុង​តំបន់​កាន់​តែមាន​វិចារណញ្ញាណ ហើយក៏​កាន់​តែមាន​ជំនឿ​ចិត្ត​ក្នុងការ​ដោះស្រាយ​ការវិវាទ​ដែរ​។ ស្ថានភាព​បច្ចុប្បន្ន ដែល​បានមក​ដោយ​មិន​ងាយ​នេះ កំពុង​រង​ការបំផ្លាញ​ដោយ​ឯកតោភាគី​ពី​ប្រទេស​ហ្វីលីពីន​ដែលមាន​អាត្មានិយម​ហួសហេតុ​។
​ហ្វីលីពីន​បាន​បំភ្លេច​មេរៀន​ក្នុង​ប្រវត្តិសាស្ត្រ​ទាំងស្រុង ហើយ​បាន «​ធ្វើដំណើរ​បញ្ច្រាស​»​ពី​ជំហាន​ក្នុង​យុគសម័យ ប្រែខ្លួន​ទៅជា​ប្រភព​នៃ​ភាពច្របូកច្របល់​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការប៉ះទង្គិច​ក្នុង​តំបន់​។ ទង្វើ​ទាំងនេះ​មិន​ត្រឹម​ជា​សកម្មភាព​ផ្សងព្រេង​ប៉ុណ្ណោះ​ទេ ថែមទាំង​ក៏​ប្រកបដោយ​គ្រោះថ្នាក់​យ៉ាងខ្លាំង​ផងដែរ​៕a army philinpin a china sea 

​