» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2876 នាក់

ម្សិលមិញ 8227 នាក់

សរុប 14129757 នាក់

រង្ស៊ី​អ្នកនយោបាយ​ជាប់គុក​មួយ​ជិវិត​បន្ទាប់ពី​មានការ​ថ្កោលទោស​មួយ​នគរ​នៅក្នុងស្រុក

 

​ភ្នំពេញ​៖​តុលាការ​សាល​ដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សម្រេច​កាត់ទោស​ឱ្យ​លោក សម រង្ស៊ី ជាប់ពន្ធនាគារ​អស់​មួយជីវិត និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ ក្រោម​បទ​ចោទ «​ប្រគល់ឱ្យ​រដ្ឋ​បរទេស​» ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ចំនួន​៤​ខេត្ត ឱ្យ​ជនជាតិដើម​ភាគតិច​ម៉ុង​តា​ញ៉ា​ដើម្បី​រស់នៅ​។​តុលាការ​បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង «​ប្រគល់ឱ្យ​រដ្ឋ​បរទេស​» កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ ដែលមាន​ជនជាប់ចោទ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ​។​a cnrp vn 

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណ​រ័ត្ន នៅ​ថ្ងៃ​ពុធ​នេះ បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​លោក សម រង្ស៊ី ជាប់ពន្ធនាគារ​អស់​មួយជីវិត និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ​។ ក្រៅពី​ដកសិទ្ធិ​ធ្វើ​នយោបាយ​ហើយ តុលាការ​ក៏បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ហើយ​ចាត់ទុក​ការប្រកាស​សាលក្រម​នេះ​នៅ​ចំពោះមុខ​ជនជាប់ចោទ​។​ទោះជា​យ៉ាងណា តុលាការ​ក៏បាន​បើក​សិទ្ធិ​ឱ្យ លោក សម រ​ង្ស៉ី ប្តឹងតវ៉ា​ទៅកាន់​សាលាឧទ្ធរណ៍​ផងដែរ ប្រសិនបើ​មិន​ពេញ​ចិត្តនឹង​ការសម្រេច​នេះ​។​ការប្រកាស​សាលក្រម​នេះ​បាន​ធ្វើឡើង​ក្រោយពី​មានការ​ចេញ​ញត្តិ​ចេញ​ទូទាំងប្រទេស​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ហៅ​លោក​សមរង្ស៊ី​ថា​ជា​ជន​ក្បត់​បី​ជំនាន់​ហើយ​ប្រកាស​ប្រឆាំង​រហូត​។​ការប្រកាស​របស់​សម្តេច​តេ​ជោ​បាន​ថ្វើ​ឡើង​តប​និង​សេចក្តីថ្លែងការណ៍​លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស តាម​បណ្តាញ​សង្គម​ថា​នឹង​វិល​ចូល​ស្រុក​វិញ​ព្រមទាំង​អំពាវនាវ​កុំ​ឲ្យ​កម្លាំងប្រដាប់អាវុធ​បាញ់​ប្រជាពលរដ្ឋ​។​

​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សម រង្ស៊ី គឺ​លោក យុង ផានិត បញ្ជាក់ថា ការសម្រេច​របស់​ចៅក្រម ដោយ​សម្អាង​ទៅ​បទចោទប្រកាន់ និង​កិច្ចព្រមព្រៀង​ដែល​កូនក្ដី​របស់លោក​ចុះ​ជាមួយ​លោក កុក ស នៅសហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣​។​​លោក យុង ផានិត ថ្លែងថា​៖ «​បទ​ចោទ​ហ្នឹង គេ​ដាក់ទណ្ឌកម្ម​អស់​មួយជីវិត​។ ជុំវិញ​រឿងនេះ ខ្ញុំ​បាន​លើក​នៅក្នុង​សេចក្ដីសន្និដ្ឋាន​ហើយ វា​អត់​មាន​ភស្ដុតាង​គ្រប់គ្រាន់​»​។​ខេត្ត​កម្ពុជា​ចំនួន​៤ ដែល​លោក​សម រង្ស៊ី ប៉ុនប៉ង​កាត់​ទៅឱ្យ​ជនជាតិភាគតិច​វៀតណាម​នេះ រួមមាន​៖ ខេត្តរតនគិរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្តក្រចេះ ជាដើម​។​

​សម្រាប់ លោក សម រង្ស៊ី មិនមែន​ទើបតែ​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​តែ​សំណុំរឿង «​ប្រគល់ឱ្យ​រដ្ឋ​បរទេស​» នេះ​ទេ លោក​ក៏​ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​១០​ឆ្នាំ ពីបទ រួមគំនិត​ក្បត់ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​យោធា​មិនឱ្យ​ស្តាប់បង្គាប់ ដែល​ផ្តើមចេញពី​ការប៉ុនប៉ង​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៩ និង​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ (CNRM) បន្ទាប់ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧​។

កាលពីដើម​ខែមីនា ឆ្នាំ​២០២១ លោក សម រង្ស៊ី ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​២៥​ឆ្នាំ ពីបទ «​ឧបឃាត​» ជុំវិញ​ការជាប់​ពាក់ព័ន្ធ​នឹង​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល ក្នុង​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ រួម​នឹង​បទល្មើស​មួយចំនួនទៀត​ផងដែរ​។​​បច្ចុប្បន្ន តុលាការ​ក៏​កំពុងដំណើរការ​សវនាកា​រលើ​សំណុំរឿង​របស់លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ រួមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​បាន​រំលាយ សរុប​ចំនួន​៣៩​រូប ពាក់ព័ន្ធ​នឹង​បទ «​រួមគំនិត​ក្បត់​» ផងដែរ​៕a cnrp coma4 a cnrp vn1