
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10352 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700523 នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះតាមសំណើរនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសទណ្ឌិត កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ តែការលើកទោសនេះគឺអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះមិនមានការលើកទោសបន្ថែមនោះទេគឺការដកសិទ្ធធ្វើនយោបាយនិងហាមចេញក្រៅប្រទេស៥ឆ្នាំនោះទេ។
ក្រោយពីបានស្នើលើកលែងទោសឲ្យលោក កឹម សុខា, នៅលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបរាប់តាមសំណេរយ៉ាងដូច្នេះថា ជា«ជំហានមួយបន្ថែមក្នុងការពង្រឹង សាមគ្គីឯកភាពជាតិ, ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI "អ.ណ" ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។»។មុនមានការលើកលែងទោសនៅថ្ងៃទី២៥ឧសភាដែរលោកកឹមសុខាបានឲ្យមេធាវីយកសេចក្តីប្រកាសរបស់លោកទៅដាក់នៅសាលាឧទ្ធរណ៍ដោយព្រមទទួលយកសាលក្រមសម្រេចរបស់សាលាឧទ្ធរណ៍។មានន័យថាសកម្មភាពលើកលែងទោសធ្វើតែមួយថ្ងៃទេ។
សូមជំរាបថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ក្រោមរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុនសែនហើយត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ និងមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង និងផ្តន្ទាទោសបន្ថែមដោយ ហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំតាមសាលក្រមចុះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦បន្ថែមលើទោសបន្ថែមតាមសាលដិការសាលដំបូងរាជធានីភ្នំពេញកាលពីខែមិននាឆ្នាំ២០២៣ដែលក្នុងនោះគឺមានការដកសិទ្ធធ្វើនយោបាយផងដែរ។
ដោយឡែកលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចករណីយ៍លើកលែងទោសថា ព្រះទានលើកលែងទោសនេះកើតមាន បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ដែលជាការបង្ហាញនូវគុណធម៌នយោបាយរបស់សម្តេច។
លោក ជា ធីរិទ្ធ បានបញ្ជាក់ដូច្នេះ «ការលើកលែងទោសចំពោះលោក គឹម សុខា គឺជារឿងដែលយើងសាទរ វាបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន មាណែត ដែលលោកជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក គឹម សុខា»។
លោក ធីរិទ្ធ បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវព្រះរាជសិទ្ធិពីព្រះមហាក្សត្រក្នុងឋានៈជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសជូនលោក កឹម សុខា។
«ព្រះរាជទានលើកលែងទោសកើតឡើងនៅក្នុងពេលលោក កឹម សុខា កំពុងមានទុក្ខដោយសារម្ដាយរបស់លោកស្ថិតក្នុងស្ថានភាពចាស់ជរា ក្នុងដំណាក់កាលចុងក្រោយដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាសក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។ រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្ដាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយកូនមានទោសទៀតនោះ គឺជារឿងដែលសម្ដេចមហាបវរធិបតីមិនចង់ឃើញ។
ហេតុនេះហើយ ទើបសម្តេចស្នើឱ្យមានការលើកលែងនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជា ធីរិទ្ធ។សូមបញ្ជាក់ថាលោកកឹមសុខានៅព្រឹកថ្ងសទី២៥ឧសភាត្រូវបានអនុញ្ញាតឲ្យទៅមើលម្តាយរបស់គាត់ជាថ្មីទៀតដោយគ្មានកំណត់ម៉ោង។តាមរយៈព្រះរាជក្រឹត្យលើកលែងទោសនេះ លោក កឹម សុខា មានសេរីភាពដើរហើរ និងធ្វើសកម្មភាពនានានៅកម្ពុជា។ ប៉ុន្តែលោក កឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយ និងចេញទៅក្រៅប្រទេសនោះឡើយ។គេមិនដឹងថាបន្ទាប់ពីលោកកឹមសុខាត្រូវបានលើកលែងទោសតើកូនស្រីលោកកឹមសុខានៅក្រៅប្រទេសអាចចូលស្រុកវិញដែរឬអត់នោះទេ។ពិសេសអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលផុតបំរ៉ាម៥ឆ្នាំហាមមិនឲ្យធ្វើនយោបាយ។