» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31771 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599190 នាក់

សហរដ្ឋអាម៉េរិក ជំរុញកម្ពុជា និងថៃ ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ដោយត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលកិច្ចពិភាក្សា ដើម្បីធានាឱ្យមានសន្តិភាព និងស្ថិរភាព

 

 


សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃ បញ្ឈប់អំពើហិង្សា ខណៈការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរកំពុងបន្តកិច្ចពិភាក្សាគ្នា ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាដោយអាវុធដ៏សាហាវ ដែលបន្តអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។a maco net

យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាម៉េរិក កាលពីយប់ថ្ងៃទី២៥ ខែធ្នូ លោក រ៉ូប៊ីយ៉ូ បានបញ្ជាក់សារជាថ្មីអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់ឃើញសន្តិភាព អំឡុងការជជែកតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក ថមមី ភីហ្គត (Tommy Piggot) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «លោករដ្ឋមន្ត្រី រ៉ូប៊ីយ៉ូ បានបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកបានត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួលកិច្ចពិភាក្សា ដើម្បីធានាឱ្យមានសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ» ។

គួររម្លឹកថា តាមរយៈសារបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឱ្យដឹងថា សម្ដេចធិបតី បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ ។

សម្ដេចធិបតីបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន ។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ។

សូមបញ្ជាក់ថាពេញមួយព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានប្រើប្រាស់សុទ្ធតែយន្ដហោះចម្បាំង F16 ទម្លាប់គ្រាប់បែកជិត៦០គ្រាប់ ចូលក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕a prey chan6 a war eva2