» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3444 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226771 នាក់

សម្តេច​តេ​ជោ​ប្រកាស​ពី​ការប្រកាន់​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​អ​ព្យា​ក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ សន្តិ​សហ​វិជ្ជមាន​ដើម្បី​គេច​ពី​ឥទ្ធិពល​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​!

 

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើកឡើងថា កម្ពុជា មិនអាច​គេចផុត​ពី​ការ​ទទួលរង​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​អស់ទាំង​នោះបានទេ​។a hun temple 

តាមរយៈ​សា​លិខិត​ចូលរួម ទិវា​សន្តិភាព​អន្តរជាតិ ថ្ងៃទី​២១ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បន្ថែមថា ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត នៅ​បន្ត​ប្រើប្រាស់​គ្រប់​ល្បិចកល គំរាមកំហែង ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ត​ស្តង់ដារ​ពីរ​អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។​ទោះជា​យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ក្នុងការ​ការពារ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ នូវ​សន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួលបាន​ដោយ​លំបាក ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​។​សម្តេច បញ្ជាក់ថា «​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មិន​ភ្លេច​ទេ​នូវ​វិនាសកម្ម និង​ការឈឺចាប់ ដែល​បង្កឡើង​ដោយ​សង្គ្រាម​ដែល​ប្រទេស​មហាអំណាច និង​សម្ព័ន្ធមិត្ត​អស់ទាំងនោះ បានដាក់​បង្ខំ​មកលើ​យើង​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន​«​យើង​ក៏​មិន​បានឱ្យ​ប្រទេស​អស់ទាំងនោះ​សងបំណុល​សីលធម៌​ដែល​ពួកគេ​ជំពាក់​ចំពោះ​ប្រជាជន​កម្ពុជា​ទេ តែ​យើង​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​អ​ធិ​បេ​តយ្យ​របស់ខ្លួន ជា​ម្ចាស់​ទឹក ម្ចាស់​ដី ការពារ​ការរស់រាន​មានជីវិត​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ការពា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​តែប៉ុណ្ណោះ​»​។

​បង្ហាញ​ពី​យុ​ទ្ធិ​សាស្ត្រ​គេច​ពី​ឥ​ទ្ធី​ពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​អស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើ​ងា​ថា នៅក្នុង​ទិសដៅ​នេះ កម្ពុជា​បាន​ប្រកាន់យក​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​អ​ព្យា​ក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ សន្តិ​សហ​វិជ្ជមាន មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​ការគោរព​គ្នា​និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍ថា អស់​រយៈពេល​ជិត​២៣​ឆ្នាំ​ហើយ ចាប់តាំងពី​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​១៩៩៨ ការបញ្ចប់​សង្គ្រាម​នៅលើ​ទឹកដី​មាតុភូមិ​កម្ពុជា​ដោយ «​នយោបាយ​ឈ្នះ​-​ឈ្នះ​ឈ្នះ​» របស់​សម្តេច បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ​ទាំងស្រុង​ពិតប្រាកដ​ជា​លើកដំបូង នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ «​បទពិសោធន៍ និង​មេរៀន​ដ៏​ជូរចត់​ដែល​កម្ពុជា​ធ្លាប់​ទទួលបាន​នៅក្នុង​តំណាក់កាល​ឆ្លងកាត់​អស់​រយៈ​ជាង​ពីរ​ទសវត្សរ៍ នៃ​ភ្លើងសង្គ្រាម និង​របប​ប្រល័យពូជសាសន៍ បានធ្វើឱ្យ​យើងទាំងអស់គ្នា​យល់ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព​និង​ស្ថិរភាព ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ អស់​រយៈពេល​ជិត​២៣​ឆ្នាំ​ហើយ ចាប់តាំងពី​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​១៩៩៨ ការបញ្ចប់​សង្គ្រាម​នៅលើ​ទឹកដី​មាតុភូមិ​កម្ពុជា ដោយ «​នយោបាយ​ឈ្នះ​-​ឈ្នះ​ឈ្នះ​» របស់​ខ្ញុំព្រះករុណាខ្ញុំ បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ​ទាំងស្រុង​ពិតប្រាកដ​ជា​លើកដំបូង នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​»​។​


សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុ​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​បានប្រែក្លាយ​ពី​ប្រទេស​ធ្លាប់តែ​ទទួល​ជំនួយ​ពី​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ទៅជា​ប្រទេស​ដែលមាន​លទ្ធភាព​បញ្ជូន​កងកម្លាំង​ជា​បន្តបន្ទាប់​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​នានា ដែល​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​នៃ​ភ្លើងសង្គ្រាម​។​​ចាប់ពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០២១ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៧,៥២៧​នាក់ (​ក្នុងនោះ ស្ត្រី​៤៦៨​នាក់​) ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅតាម​តំបន់​ចំនួន​១០ ក្នុងប្រទេស​ចំនួន​០៩ រួមមាន​៖ ឆាដ៍ ស៊ូដង់ ស៊ូដង់​-​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី និង​យេ​ម៉ែន​។​

​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្តថា កម្ពុជា​នឹង​បន្ត​រួមចំណែក​ក្នុងការ​ការពារ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ពិភពលោក តាមរយៈ​ការចូលរួម​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ប្រឈម​នានា​នៅលើ​សកលលោក​ដែល​រួមមាន​៖ អំពី​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការប្រែប្រួល​អាកាសធាតុ ការជួញដូរ​គ្រឿងញៀន និង​ជំងឺឆ្លង​នានា​។​ល​។ កម្ពុ​ជាមាន​ឆន្ទៈ​ដ៏​មោះមុត និង​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ស្មារតី​សាមគ្គីភាព ភាតរ​ភាពជា​អន្តរជាតិ និង​រួមវិភាគទាន​ដល់​កិច្ចប្រឹងប្រែង​របស់​សហ​គម​ន៍​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា រយៈពេល​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ បានផ្ដល់​ឱកាស​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ ព្រមទាំង​បោះជំហាន​យ៉ាងរឹងមាំ​នៅលើ​មាគ៌ា​អភិវឌ្ឍ និង​ទទួលបាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ សម​ស្របតាម​ពាក្យស្លោក «​មាន​សន្តិភាព មានការ​អភិវឌ្ឍ​»​។​a hun usa a china hun1