» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11143 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701314 នាក់

សម្តេច​តេ​ជោ​ប្រគល់ភារ​កី​ច្ច​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​ពង្រាយ​ទ​ព័​និង​ហៅ​រង្ស៊ី​ឲ្យ​ចូល​ស្រុក​ឆាប់​

 

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​ជាមួយនិង​ការប្រកាស​ពង្រាយ​ទ​ព័ បានប្រកាស​ហៅ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៉ី ដែលមាន​បំណង​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ឲ្យ​មក​ស្រុក​ខ្មែរ​កាន់តែ​លឿន​កាន់តែ​ល្អ ព្រោះ​កុំ​ចាំ​ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយសារ​នៅ​យូរ​ទៀត​។​a hun sy2 

​ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​សិស្ស​និទ្ទេស A ឆ្នាំ​២០១៩ ទូទាំងប្រទេស ៤៤៣​នាក់​និង​មានការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស និង​លោកគ្រូ​តំណាង​សាលា​របស់​សិស្ស​ឆ្នើម​ទាំងនោះ​ផងដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃ​៩ វិច្ឆិកា ជា​បុណ្យ​ឯករាជ្យ​ជាតិ ហើយក៏​ជា​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​ដែរ មិនសមបើ​គេ​យក​ថ្ងៃនេះ ធ្វើជា​ថ្ងៃ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ចាប់​នាយករដ្ឋមន្ដ្រី [...] អញ្ជើញ​មក​ហែង អញ្ជើញ​ឲ្យ​លឿន​មក ហែង​កុំ​ចាំ​ដល់​ណុង ហែង​មក​មុន​មក​ល្អ​»​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ឌឺដង​ទៅ​លោក សម រ​ង្ស៉ី ត្រូវ​រៀន​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ចំពោះ​អត្ថន័យ គោរមងា​ជា «​តេ​ជោ​» របស់​សម្ដេច ដែល​ត្រូវ​ព្រះមហាក្សត្រ​ប្រទាន​ឲ្យ មុននឹង​សម្រេចចិត្តថា​ចង់​មក​ផ្ដួលរំលំ ដូច​អ្វីដែល​ខ្លួន​កំពុងតែ​ភូតភរ​គេឯង​នោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​កងទ័ព​ទាំងអស់ ត្រៀម​កម្ចាត់​ក្រុម​ឧទ្ទាម​របស់ សម សម រ​ង្ស៉ី ដែល​នឹង​មក​ធ្វើ​រដ្ឋប្រហារ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយសារតែ​ទង្វើ​របស់​ទណ្ឌិត សម រ​ង្ស៉ី បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម​៖ «​មេ​ឧទ្ទាម មិនចាំបាច់​និយាយ​ទេ អាហ្នឹង​ភារកិច្ច​របស់ ទៀ បាញ់ ព្រោះ​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ ការប្រមាថ​ព្រះមហាក្សត្រ មិនមែនជា​រឿង​ធម្មតា​ពេក​ទេ ប្រើពាក្យ​ប្រមាថ​ព្រះមហាក្សត្រ​សុទ្ធតែ «​វា​» ហើយ​ឱ្យ​ព្រះមហាក្សត្រ​ទៅធ្វើជា​ស្តេច​ល្ងោ​ន ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​ទៅ វា​ព្រហើន​ហួស អញ្ចឹង​គោលដៅ​របស់​វា​មិនមែន​ត្រឹមតែ​ដក​ហ៊ុន សែន ទេ ដកព្រះមហាក្សត្រ​ចេញ​»​។​

 

​ទោះជា​យ៉ាងណា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​នូវ​ការងឿងឆ្ងល់​ថា តើ​ក្រុម​ឧទ្ទាម​ទាំងអស់នោះ មក​ប្រទេស​កម្ពុជា​តាម​ច្រក​ណា ដើម្បី​ចាប់​សម្ដេច​? «​ហើយ​ខ្ញុំ​ក៏​ចេះតែ​មិនដឹងថា តើ​វា​មក​តាមផ្លូវ​ណា​? ហើយ​សុទ្ធតែ​មនុស្ស​រាប់លាន​នាក់ អាហ្នឹង​វា​មក​តា​មណា វា​ថា​ដឹក​ពី​កូរ៉េ​ផង ដឹក​ពី​ថៃ​ផង តែបើ​ពី​កូរ៉េ​ទាល់តែ​យន្ដហោះ​៥០០​គ្រឿង​អី ង​ងឹ​ង​មេឃ​រក​កន្លែង​ចុះ​មិនបាន​។ ហើយ​នៅ​ថៃ​គិតថា​កម្មករ គាំទ្រ​ទាំងអស់​ឬ​យ៉ាង​មិច មក​ថៃ​មក​ខុស​កន្លែង​ក្រែង​ត្រូវ​មីន​ងាប់​ទៀត ដោះមីន​អត់​ទាន់​អស់​ទេ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​»​។​

​គួរ​ជម្រាប​ថា ជាមួយ​គម្រោង​នៃ​ការវិលត្រឡប់​ចូល​ស្រុក នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុ​នេះ របស់​ឧក្រិដ្ឋជន សម រ​ង្ស៉ី​, សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​គោលបំណង​ការពារជាតិ សាសនា ព្រះមហាក្សត្រ​៕
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដល់​អ្នក​ដែល​ចូលរួម​ជាមួយ​ផែនការ​ទណ្ឌិត សម រ​ង្ស៉ី ដែល​ក្នុងនោះ​ក៏មាន​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ម្រាមដៃ​៩​ផងដែរ​។ សម្តេច​ថ្លែងថា​៖ «​បើ​ជ្រុល​ក្លាហាន​អញ្ចឹង កាត់​ម្រាមដៃ​១​ក្រវាត់ចោល​ទៅ​តែម្តងទៅ​»​។​a hun sy a hun sy1 


​