» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6252 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032149 នាក់

បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​!

​ភ្នំពេញ​៖​គម្រោងការ​របស់​គណ​បក្ស​ភ្លើងទៀន ត្រៀម​ស្នើសុំ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​នៅឯ​ក្រសួងមហាផ្ទៃ ដើម្បី​អាច​ឲ្យ​បក្សប្រឆាំង​មួយ​នេះ ចូលរួម​ការបោះឆ្នោត​ពេល​ក្រោយៗ​ត្រូវ​បរាជ័យ​ហើយ​។ ប្រការនេះ​ធ្វើ​ឲ្យ​មានការ​ស​ន្និ​ដ្ឋា​វាយតម្លៃថា​គណបក្ស​ភ្លើងទៀន​ក្រៅពី​មិនអាច​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមា​ជិក​ព្រិ​ទ្ធ​សភា​នៅ​ខែកុម្ភ​៖​ឆ្នាំ​២០២៤​គណ​ប​បក្ស​ដែលមានសាមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ២០០នាក់មួយ​នេះ​អាច​នឹងត្រូវ​រំលាយចោល​ក៏​ថា​បាន​ប្រសិនបើ​មិនមាន​ការប្រែប្រួល​នូវ​ស្ថានភាព​នយោបាយ​ក្នុងស្រុក​នោះទេ​។​a candle rong 

​បើតាម​កំណត់ហេតុ​នៃ​ជំនួប​រវាង​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក​ប៊ុន​ហុន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​លោក​សុខ​ហាច​ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២៣ បានបញ្ជាក់​ជូន​គណ​ក្ស​ភ្លើងទៀន​ថា​៖ ករណី​បាត់បង់​ច្បាប់ដើម នៃ​ប្រកា​សលេខ ១៩៣ ប្រក ចុះ​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​១៩៩៨ របស់​ក្រសួងមហាផ្ទៃ ក្រសួង​បានទទួល​ជួប​តំណាង​គណបក្ស​ភ្លើងទៀន រហូតដល់​លើក​ទី​៤ ដែល​បង្ហាញថា មិនមែន​ក្រសួងមហាផ្ទៃ បដិសេធ ឬ​មិន​យកចិត្តទុកដាក់ ក្នុងការ​ស្វែងរក​ដោះស្រាយ ឱ្យ​គណបក្ស​ភ្លើងទៀន​នោះទេ ប៉ុន្តែ​គឺ​ដោយសារ​ច្បាប់ ស្តីពី​គណបក្សនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ មិនបាន​ផ្តល់​សមត្ថកិច្ច​ឱ្យ​ក្រសួងមហាផ្ទៃ ចេញ​ជូន​ឯកសារ​ចុះបញ្ជី​ច្បាប់ដើម​ជាថ្មី ឬ​ឯកសារ​ច្បាប់​ទុតិយតា នៃ​ប្រកាស​ចុះបញ្ជី​ឡើយ​។

ជំនួប​នេះ គឺ​បន្ទាប់ពី​គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ​២០២៣ បានដាក់​លិខិត​ជូន​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​ស្នើសុំ​ដំណោះស្រាយ​ពាក់ព័ន្ធ​ឯកសារ “​លិខិតបញ្ជាក់​ការចុះបញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ របស់​គណបក្ស​ភ្លើងទៀន​” សម្រាប់​គណបក្ស ភ្លើងទៀន យកមកប្រើ​ប្រាស់ ក្នុងការ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​។​លោក សុក ហាច ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន បាន​លើកឡើងថា កិច្ចប្រជុំ​នា​ថ្ងៃនេះ មាន​គោលបំណង ដើម្បី​ស្នើសុំ​ការសម្របសម្រួល ឬ​ស្វែងរក​ដំណោះស្រាយ ករណី​បាត់​ឯកសារ​ច្បាប់ដើម នៃ​ប្រកា​សលេខ​១៩៣ ប្រក ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៩៨ របស់​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើយ៉ាងណា អាចឱ្យ​គណបក្ស​ភ្លើងទៀន បាន​ចូលរួម​ការបោះឆ្នោត នាពេលខាងមុខ​។

​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ជូន​ដល់​តំណាង​គណបក្ស​ភ្លើងទៀន​ថា ករណី​បាត់បង់​ច្បាប់ដើម នៃ​ប្រកា​សលេខ ១៩៣ ប្រក ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៩៨ របស់​ក្រសួងមហាផ្ទៃ ក្រសួង​បានទទួល​ជួប​តំណាង​គណបក្ស​ភ្លើងទៀន រហូតដល់​លើក​ទី​៤ រួមទាំង​ថ្ងៃនេះ ដែល​បង្ហាញថា មិនមែន​ក្រសួងមហាផ្ទៃ បដិសេធ ឬ​មិន​យកចិត្ត ទុកដាក់ ក្នុងការ​ស្វែងរក​ដោះស្រាយ​ឱ្យ​គណបក្ស​ភ្លើងទៀន​នោះទេ ប៉ុន្តែ​គឺ​ដោយសារ​ច្បាប់ ស្តីពី​គណបក្សនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ មិនបាន​ផ្តល់​សមត្ថកិច្ច​ឱ្យ​ក្រសួងមហាផ្ទៃ ចេញ​ជូន​ឯកសារ​ចុះបញ្ជី​ច្បាប់ដើម ជាថ្មី ឬ​ឯកសារ​ច្បាប់​ទុតិយតា នៃ​ប្រកាស​ចុះបញ្ជី​ឡើយ​។ ទន្ទឹមនេះ លោក​ប្រធាន​បានកត់សម្គាល់ និង​បញ្ជាក់ បន្ថែម​នូវ​ចំណុច​ចំនួន ៤ .។

 ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ភ្លើងទៀន​ចំនួន​៥​នាក់ ចូលជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១​កញ្ញា ដើម្បី​ជជែក​ពី​បញ្ហា​លិខិត​ចុះបញ្ជី​គណបក្ស​របស់​គណបក្ស​ភ្លើងទៀន​ដែល​បាន​បាត់បង់​។​​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន បាន​អះអាងថា បក្សប្រឆាំង​នឹង​បន្ត​ទាមទារ​ក្រសួងមហាផ្ទៃ ចេញ​លិខិត​ទុតិយតា​លើ​លិខិត​លេខ​១៩៣​។ លិខិត​លេខ​១៩៣ ដែលជា​លិខិត​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​នៅឯ​ក្រសួងមហាផ្ទៃ​។​

​លោក គីម​សួរ ភី​រិ​ទ្ធិ អ្នកនាំពាក្យ​បក្ស​ភ្លើងទៀន បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា គណបក្ស​ភ្លើងទៀន​នៅតែ​បន្ត​រក្សា​ជំហ ឲ្យ​ក្រសួងមហាផ្ទៃ​ជួយ​ដោះស្រាយ​បញ្ហា​របស់ខ្លួន ដើម្បី​អាច​ចូលរួម​ការបោះឆ្នោត​ពេលខាងមុខ​។ បើតាម​លោក គីម​សួរ ភី​រិ​ទ្ធិ លោក​ជឿជាក់ថា លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស នឹង​អាចជួយ​គណបក្ស​ភ្លើងទៀន អាច​ចូលរួម​ការបោះឆ្នោត​។​

​គួរ​បញ្ជាក់ថា គណបក្ស​ភ្លើងទៀន បាន​បាត់បង់​ឱកាស​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​កន្លងទៅនេះ ដោយសារតែ​បក្ស​បាន​បាត់​លិខិត​ច្បាប់ដើម​នៃ​ការចុះបញ្ជី​គណបក្ស​។ ក្រុមមន្ត្រី​បក្ស​ភ្លើងទៀន បញ្ជាក់ថា លិខិត​នោះបាន​បាត់​នា​អំឡុង​ពេលដែល​ទីស្នាក់ការ​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ​ចូល​បង្ក្រាប​កាលពី​ឆ្នាំ​២០១៧​។​​យ៉ាងណាមិញ ក្រសួងមហាផ្ទៃ កាលពីដើម​ខែមិថុនា​បានចេញ​លិខិតបញ្ជាក់​មួយ​ជូន​ដល់​គណបក្ស​ភ្លើងទៀន ថា​ជា​គណបក្ស​ស្របច្បាប់ ដើម្បី​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត ក៏ប៉ុន្តែ​លិខិត​នោះ​មិន​អាចជួយ​អ្វី​ជា​ដុំកំភួន​ដល់​បក្សប្រឆាំង​មួយ​នេះឡើយ​។ ពោលគឺ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជាក់ថា ការចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​រប​ស់​គណបក្ស ត្រូវតែមាន​លិខិត​ចុះបញ្ជី​ច្បាប់ដើម​។​a can hon a can hon1 a can hon2