» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9632 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699803 នាក់

សម្តេចនាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​កាសែត​​កុំ​វិ​ន្និ​ច្ឆ​យ័​និង​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​ខុស​ឆ្ក​ង​

​ភ្នំពេញ​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋ​ម​ន្ត្រិ បាន​ថ្លែង​លើកទឹកចិត្ត និង​សំណូមពរ​ដល់​អ្នកព័ត៌មាន​ទាំងអស់​សូម​ផ្សាយ​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ កុំ​ព្យាយាម​ធ្វើ​តុលាការ វិនិច្ឆ័យ​ដោយ​ខ្លួនឯង​។ ក្នុងឱកាស​ដែល​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន​ប្រមាណ ៥,០០០​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ លើក​ទី​៦ ឆ្នាំ​២០២៤ នា​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែឧសភា ឆ្នាំ​២០២៤ ដែល​ចំ​និង​ទិវា​សេរីភាព​សារ​ពត៍​មា​នី​ភព​លោក​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សូមអ្នក​ព័ត៌មាន​ផ្សាយ​ដោយ​វិជ្ជាជីវៈ សូម​ព្យាយាម​រក​ប្រភព​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ រក​ការពិត​។a manet jour1

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ប្រសិនបើ​អ្នកព័ត៌មាន​ផ្សាយ​ពី​បញ្ហា​ដែល​កើតឡើង​ហើយ សូម​បន្ត​ផ្សាយ​បន្ថែមទៀត​ពេលដែល​បញ្ហា​នោះបាន​ដោះស្រាយ​រួចហើយ ម៉ំ​ផ្សាយ​តែ​បញ្ហា តែ​មិន​ផ្សាយ​ពី​លទ្ធផល​ដែល​បាន​ដោះស្រាយ​រួច​។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកឡើងថា អ្នកសារព័ត៌មាន​បើ​ផ្សាយ​ខុស ត្រូវ​ហ៊ាន​កែសម្រួល បើ​ផ្សាយ​ខុស​ហើយ មិន​ព្រម​កែសម្រួល​នោះ បានន័យថា អ្នកសារព័ត៌មាន​នោះ មាន​ចេតនា​អ្វីមួយ ដែល​មិន​សុចរិត​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការ​អនុវត្ដ​វា​តែងមាន​ការឆក់ល្វែង សារព័ត៌មាន​ក៏​ដូចគ្នា​ដែរ បងប្អូន​តែងមាន​ការឆក់ល្វែង [...] បើ​ខុស ត្រូវ​ហ៊ាន​ទទួលខុសត្រូវ ក្នុងការ​កែសម្រួល​»​។​


​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​អំណាច​នេះ​ប្រើប្រាស់​ត្រូវ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់ អភិវឌ្ឍ​ប្រទេសជាតិ សម្រាប់​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សម្រាប់​ផ្ដល់​ថាមពល​ឱ្យ​ប្រជាជន​យើង​ធ្វើការ​សម្រេចចិត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​វិធាន​ឱ្យមាន​ប្រសិទ្ធភាព​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា រាជរដ្ឋាភិបាល មិនត្រូវ​ការ​តែ​ព័ត៌មាន​វិជ្ជមាន​នោះទេ ព័ត៌មាន​អវិជ្ជមាន ក៏​រាជរដ្ឋាភិបាល​ត្រូវការ​ដែរ តែ​ត្រូវមាន​ក្រមសីលធម៌​។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ​ថា «​ខ្ញុំ​សំណូមពរ​បងប្អូន​ផង នៅក្នុង​តួនាទី​ជា​អ្នកសារព័ត៌មាន ទោះបី​ជាមាន​អាជ្ញាប័ណ្ណ ឫ​មិនមាន​អាជ្ញាប័ណ្ណ ជា​ឆន្ទៈ​របស់​យើង យើង​ចង់​ផ្តល់ព័ត៌មាន​ពិតប្រាកដ​ឱ្យ​អ្នកមើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​លទ្ធភាព​ពេលវេលា​ខ្លះ​យើង​អត់​មាន យើង​បាន​មួយ​ជ្រុង ប៉ុន្តែ​ខ្ញុំ​សុំ​ដើរតួ​ជា​អ្នកព័ត៌មាន ប៉ុន្តែ​កុំ​ដើរតួរ​ជា​អ្នកធ្វើ​តុលាការ​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា បើ​យើង​បានដឹង​ពី​ព័ត៌មាន​មួយ​ជ្រុង​ហើយ ព្យាយាម​ទៅរក​ព័ត៌មាន​មួយ​ជ្រុង​ទៀត​មក​ផ្គុំ​គ្នា​ឱ្យបាន​គ្រប់​គ្រុង​ជ្រោយ ហើយ​សូមកុំ​ធ្វើការ​វិនិច្ឆ័យ​មុន ត្រូវខិតខំ​ព្យាយាម​រក​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ ការស្រាវជ្រាវ​ឱ្យបាន​គ្រប់​ទម្រង់ និង​គ្រប់​ជ្រុងជ្រោយ​នេះ សូម​លើកទឹកចិត្ត​គឺ​ផ្សាយ​មិនមែន​កាន់ជើង​អ្នកណា​ទេ គឺ​ផ្សាយ​ក្នុងនាម​ឆន្ទៈ​របស់​យើង​ជា​អ្នក​អ​ព្យា​ក្រិត ជា​អ្នកប្រមូល​ព័​ត៍​មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ផ្សព្វផ្សាយ​។​a manet jour2 


​