» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3559 នាក់

ម្សិលមិញ 14915 នាក់

សរុប 18330718 នាក់

ទស្សនកិច្ចលើកនេះសម្តេច​តេ​ជោ​ទទួល​ការគាំទ្រ​ពី​ចិន​បន្ទាប់ពី​ការអះអាង​ថា​អ្នក​បន្តវេន​មិន​ប្តូរ​ជំហរ​!?

 

​ភ្នំពេញ​៖​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​លើក​ទឹកដី​ចិន របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បិទ​បញ្ចប់​ហើយ ជាមួយ​ការបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ឡាយ​រវាង​ប្រទេស​ទាំងពី​កាន់តែ​រឹងមាំ​។​a hun china3 

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា បាន​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មកដល់​ប្រទេស​កម្ពុ​ជាំ​វិញ​ហើយ នៅវេលា​ម៉ោង​ប្រមាណ​៤៖៣០​នាទី​រសៀល ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ បន្ទាប់ពី​ទៅ​បំពេញ​ទស្សន​នា​ថ្ងៃទី​២​ធ្នូ​។​​ក្នុងចំណោម​ការសន្យា​មានការ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​ត្រូវបាន​បញ្ជាក់​ដោយ​មេដឹកនាំ​កំពូល​ចិន គឺ​លោក​ប្រធាន​ធិបតី​ស៊ី ជីន​ពីង​។​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ចំពោះ​ការគាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​ដែល​មិនមែនជា​គម្រោង​ថ្មី ព្រោះ​វា​ជា​គម្រោង​ដែលមាន​តាំងពី​សម័យ​ព្រះបាទ អង្គឌួង មកម្ល៉េះ​។ លោក ហ៊ុន សែន បញ្ជាក់ថា គម្រោង​នេះ​អនុញ្ញាត​ឲ្យ​កម្ពុ​ជាមាន​ឯករាជ្យភាព​ខាង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក និង​ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ដ៏​ច្រើន​។​

​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ​ត្រូវបាន​បើក​ការដ្ឋាន​យ៉ាង​គគ្រឹកគគ្រេង​នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២៤ ។ គម្រោង​នេះ​មាន​ចម្ងាយ ១៨០​គីឡូម៉ែត្រ​ពី​ទន្លេបាសាក់​ទៅកាន់​សមុទ្រ​ខេត្ត​កែប​ដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១,៧​ពាន់​លាន​ដុល្លារ​។ គម្រោង​ព្រែកជីក​ហ្វូណន​ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​ចិន​CRBC ក្នុង​រូបភាព BOT ដោយ​ក្នុងនោះ ក្រុមហ៊ុន​ខ្មែរ​កាន់កាប់​ទុនវិនិយោគ​៥១% និង​ក្រុមហ៊ុន​ចិន​កាន់កាប់​ទុនវិនិយោគ​៤៩%​។ គម្រោង​ព្រែកជីក​ហ្វូណន​នឹង​គ្រោង​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៨ ខាងមុខ​។​តែ​បញ្ហា​ថវិការ​ពី​ភាគី​ចិន​គឺជា​កត្តា​ចម្បង​។​

​ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​កម្ពុជា ពេល​បំពេញ​ទស្សនកិច្ច​ជាថ្មី​លើ​ទឹកដី​មហាមិត្ត​ចាស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួយ​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ប្រកបដោយ​ភាពស្និទ្ធស្នាល​ជាមួយ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​, លោក វ៉ាង ហ៊ូ​នី​ង (Wang Huning) ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​, លោក ចាវ ឡឺ​ជី (Zhao Leji) ប្រធានសភា​តំណាង​ប្រជាជន​ចិន​។

បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ទស​ន្ស​ន​កិច្ច​សាលា​រដ្ឋបាលជាតិ នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន និង​ទស្សនកិច្ច​នៅ​សាល​ពិព័រណ៍​ប្រវត្តិសាស្ត្រ ១០០​ឆ្នាំ នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​ផងដែរ​។​បើតាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​វិញ​បាន​គូសបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​ថា លោក ស៊ី ជីន​ពីង អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ដ​ចិន រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយបាន​កំណត់​កុង​សុង​ស៊ុ​ស​សំខាន់ៗ​ដែល​ពាក់ព័ន្ធ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​។

​ព្រិ​ទ្ធ​សភា​កម្ពុជា​ក៏​ឲ្យ​ដឹងថា​ដំណើរ​ទស្សនកិច្ច​ថ្មី ក្នុងតួនាទី​ថ្មី​មាន​រយៈពេល​ខ្លី តែ​បានជា​ចំណែក​ធំធេង​ក្នុងការ​ពង្រឹង​បន្ថែម​នូវ​ស្មារតី​ជា​មិត្តភាព​រវាង​កម្ពុជា​-​ចិន ឱ្យ​រឹងរឹតតែ​រឹងមាំ​ក្នុង​ការកសាង​គោល​បា​នយោបាយ​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន​, កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​ជាដើម ក៏ដូចជា​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា រួមទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ទាមទារ​ការគាំទ្រ​ជា​ចាំបាច់​ពី​ប្រទេស​ចិន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច កម្ពុជា​-​ចិន បានបង្ហាញ​ការគាំទ្រ​គ្នា​ទៅវិញទៅមក និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ទាំង​ក្នុង​ក្របខណ្ឌ​បក្ស និង​ក្របខណ្ឌ​រាជរដ្ឋាភិបាល​។ ជាមួយគ្នានេះ លោក​បាន​អះអាងថា ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា កសាង​សហគមន៍​ជោគវាសនា​រួម​ចិន​-​កម្ពុជា ក្នុង​យុគសម័យ​ថ្មី ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ហើយនឹង​បន្ត​ពត​ដៃ​ជាមួយ​កម្ពុជា ជា​កម្លាំង​អភិវឌ្ឍន៍​ដែល​ចូលរួមចំណែក​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក​។​

​សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​លោក ស៊ី ជីន​ពីង យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការផ្តល់​អំណោយ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ជួយ​ឱ្យ​កម្ពុជា មានលទ្ធភាព​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេម ។ អរគុណ​រដ្ឋាភិបាល គណបក្ស​កុម្មុយនីស្ត​ចិន ដែល​បាន​ជួយ​គ្រប់យ៉ាង​ដល់​កម្ពុជា ដូចជា​ការផ្គត់ផ្គង់​វ៉ាក់សាំង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា អាច​គ្រប់គ្រង​ស្ថានការណ៍​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ ឈានទៅ​ស្តារ​សេដ្ឋកិច្ច និង​បើក​ប្រទេស​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។​

​យោងតាម​ការចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រធានព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន លោក វ៉ាង ហ៊ូ​នី​ង​បាន​ស្វា​គម​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា និង​អះអាងថា ចិន​នៅតែ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការកសាង​សហគមន៍​ជោគវាសនា​រួម ហើយ​ប្រទេស​ទាំងពីរ​បានរួម​គ្នា​ជំរុញ​ទំនាក់ទំនង​នេះ​ឱ្យ​ឈានទៅ​មុខជា​លំដាប់​។​

​បើតាម​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ជំនួប​ជាមួយ លោក វ៉ាង ហ៊ូ​នី​ង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន នៅ​រដ្ឋធានី​ប៉េកាំង នៅ​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៤ ចិន​បានផ្ដល់​ការគាំទ្រ និង​ជំនួយ មិន​ត្រឹមតែ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ គាំទ្រ​ដល់​ឯករាជ្យភាព​ខាង​នយោបាយ​របស់​កម្ពុជា​ផងដែរ​។​​ភាគី​ចិន​បាន​លើកឡើងថា ការបន្ត​វេន​នៃ​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​របស់​កម្ពុជា បាន​ដើរ​តាម​មាគ៌ា​របស់លោក ហ៊ុន សែន​។​សម្តេច​តេ​ជោ លើកឡើងថា សម្តេច​ពិតជា​រីករាយ​ដែល​បាន​ជួប ឯកឧត្តម​Xi Jinping និង ឯកឧត្តម Wang Huning ជាថ្មី ដែលជា ជំនួប​យុទ្ធសាស្ត្រ​បន្ទាប់ពី​សម្តេច បាន​ផ្ទេរអំណាច​ដឹក​នាំទៅ​អ្នក​បន្តវេន​។​

​សម្តេច​តេ​ជោ មាន​មោទនភាព ដែល​បាន​ដោះស្រាយ នូវ​ការផ្ទេរអំណាច ដឹកនាំ​យ៉ាង​រលូន​ទៅ​អ្នកដឹកនាំ​ជំនាន់​ថ្មី ដែល​បានធ្វើ​សកម្មភាព​យ៉ាង​លឿន​។ ការ​សុខចិត្ត​ផ្ទេរអំណាច​របស់​សម្តេច​នេះ គឺ​ប្តូរ​នឹង​សន្តិភាព​រយៈពេល​វែង​។ ក្រោម​ការដឹកនាំ​របស់​អ្នកដឹកនាំ​ជំនាន់​ថ្មី​ចំណងមិត្តភាព​កម្ពុជា​-​ចិន មិនមាន​ការផ្លាស់ប្តូរ​ទេ ផ្ទុយទៅវិញ ថែមទាំង ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ស្រប​នឹង ការចុះហត្ថលេខា​លើ​សហគមន៍​ជោគវាសនា​រួម និង ការរីកចម្រើន​រួមគ្នា​។​

​សម្តេច​តេ​ជោ បាន​ជម្រាប ឯកឧត្តម ឯកឧត្តម ZHAO Leji ថា ជា​ប្រធានព្រឹទ្ធសភា សម្តេច​បានកំណត់​គោលដៅ​អាទិភាព​ពីរ គឺ​ការលើកតម្កើង​ការទូត​សភា តាមរយៈ​ជំនួប​របស់​សម្តេច​ជាមួយនឹង​ថ្នាក់ដឹកនាំ​បរទេស និង​ទស្សនកិច្ច​របស់​សម្តេច​នៅ​បរទេស និង ការធ្វើ​គណនេយ្យភាព​ចំពោះមុខ​អង្គ​បោះឆ្នោត ដោយ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ចុះ​ធ្វើការ​ជាមួយនឹង​សមាជិក ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់​។​​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ លោក ហ៊ុន សែន ទៅ​ចិន បាន​ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​ទៅ​ប្រទេស​ចិន ពីថ្ងៃ​ទី​២៨​វិច្ឆិកា ដល់​ថ្ងៃទី​០១​ធ្នូ ដើម្បី​ពង្រឹង​មិត្តភាព​ដែកថែប រវាង​កម្ពុជា​-​ចិន​។

 

​គណៈប្រតិភូ​ជាន់ខ្ពស់ ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅពេលនេះ រួមមាន​៖* សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា* លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រធាន​គណៈ​ទាក់ទង​ការបរទេស និង​ជា​សមាជិក​គណៈ​អចិ​ន្រែ្ត​យ៍ នៃ​គណបក្ស។លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​សមាជិក​គណៈ​អចិ​ន្រែ្ត​យ៍ នៃ​គណបក្ស* លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​សមាជិក​គណៈ​អចិ​ន្រែ្ត​យ៍ នៃ​គណបក្ស* លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​គណៈ​អចិ​ន្រែ្ត​យ៍ នៃ​គណបក្ស* លោក ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​សមាជិក​គណៈ​អចិ​ន្រែ្ត​យ៍ នៃ​គណបក្ស* លោក​បណ្ឌិត ធន់ វ​ឌ្ឍ​នា អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា និង​ជា​សមាជិក​គណៈកម្មការ​កណ្តាល​គណ​ក្ស* លោក​បណ្ឌិត ចែម វិ​ឌ្យ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណៈ​ទាក់ទង​ការបរទេស​គណបក្ស* លោក ស្រ៊ី ថា​ម​រ៉ុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស* លោក ម៉ម សារិន ប្រធាន​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​គណបក្ស។

លោក ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស* លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទីប្រឹក្សា​ផ្ទាល់​សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈ​ទាក់ទង​ការបរទេស នៃ​គណបក្ស។* លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក​ស្រាវជ្រាវ ចារកម្ម នៃ​ក្រសួងការពារជាតិ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស។* លោកស្រី សឿង រដ្ឋ​ចា​វី ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។* លោក ឈី​វ យី​ស៊ា​ង នាយក​ខុទ្ទកាល័យ​សម្តេច​ប្រធានព្រឹទ្ធសភា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​* រួមទាំង​ឥស្សរជន​ជាន់ខ្ពស់​អមដំណើរ​ជាច្រើនរូប​ទៀត​។​

​សូមបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​។ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០០៦ ប្រទេស​ទាំងពីរ​កម្ពុជា ចិន បាន​តម្លើង​ទំនាក់ទំនង​ទ្វេភាគី​ទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក វ៉េ​ន ជា​ប៉ាវ នាយករដ្ឋមន្ត្រី​ចិន​មកកាន់​កម្ពុជា ពីថ្ងៃ​ទី​៧ ទី​៨ ខែមេសា ឆ្នាំ​២០០៦ នៅ​កម្ពុជា​។ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១០ ប្រទេស​ទាំងពីរ បាន​តម្លើង​ទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទៅកាន់​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១០​។

ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ ប្រទេស​ទាំងពីរ​កម្ពុជា ចិន បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​ដើម្បី​បង្កើត​សហគមន៍​វាសនា​រួម​កម្ពុជា​ចិន (2019-2023) ក្នុងឱកាស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី​២ ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​​ថ្ងៃទី​១០ ខែកុម្ភៈ​ឆ្នាំ​២០២៣ ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​ប្រទេស​ចិន ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្ពុជា​និង​ចិន បាន​ឯកភាព​បង្កើត ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដោយមាន​វិស័យ​អាទិភាព​ចំនួន​៦ រួមមាន​៖ ១. កិច្ចសហប្រតិបត្តិការ​នយោបាយ ២. គុណភាព និង​សមត្ថភាព​ផលិតកម្ម ៣. កសិកម្ម ៤. ថាមពល ៥. សន្តិសុខ និង​៦. ការផ្លាស់ប្តូរ រវាង​ប្រជាជន និង​ប្រជាជន និង​ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម ដើម្បី​សម្រេច​ចក្ខុវិស័យ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង និង​ច្រករបៀង​មច្ឆា និង​អង្ករ ដើម្បី​ឲ្យ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ គ្រប់​ដណ្តប់​ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន ដែល​សំបូរ​ត្រី ស្រូវ និង​ទឹក​។​

​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ ផែនការ​សកម្មភាព នៃ​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា ចិន ក្នុង​យុគសម័យ​ថ្មី (2024-2028) ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣​។ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣ ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ចិន ហើយ​ក្នុងជំនួប​ជាមួយ​លោក ស៊ី ជិន​ពីង ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ នៃ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា ចិន​។​

​កម្ពុជា និង​ចិន បានកំណត់​យក​ឆ្នាំ​២០២៣ ជា​ឆ្នាំ​មិត្តភាព​កម្ពុជា ចិន ហើយ​បាន​រួមគ្នា​ប្រារព្វ​ពិធី​អន​អរសាទរ​ជាច្រើន ដើម្បី​បង្កើន​ការយល់​គ្នា​ទៅវិញទៅមក និង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ​កម្ពុជា ចិន​។ ក្នុង​ឆ្នាំ​២០២៣​កន្លងទៅនេះ កម្ពុជា ចិន បាន​សហការគ្នា​រៀបចំ​សកម្មភាព​ដ៏​អធិកអធម​ជាច្រើន ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រួមទាំង​ការផ្លាស់ប្តូរ​លិខិត​ជូនពរ​រវាង​ថ្នាក់ដឹកនាំ​កំពូល និង​ពិធីជប់លៀង​រៀបចំ​ដោយ​ស្ថានទូត នៃ​ប្រទេស​ទាំងពីរ​រៀងៗ​ខ្លួន​៕a hun china sy a hun china sy1 a hun china a hun china2