» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4822 នាក់

ម្សិលមិញ 5378 នាក់

សរុប 14084115 នាក់

អាមេរិក​គាំទ្រ​ឲ្យ​បា​គិ​ស្ថាន​និង​ឥណ្ឌា​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​


​ឥណ្ឌា​ប៉ា​គិ​ស្ថាន​៖​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ​ទី​៧​សីហា បាន​គាំទ្រ​ឲ្យ​មាន​កិច្ច​ពិភាក្សាគ្នា​ដោយផ្ទាល់ រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ា​គី​ស្ថាន ស្តីពី​តំបន់​មាន​ជម្លោះ កា​ស្មៀ​រ និង​បានស្នើ​រក្សា​ភាពស្ងប់ស្ងាត់ និង​ភាព​អំណត់ ។ មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស សហរដ្ឋអាមេរិក ថា “​យើង​បន្តធ្វើ​ការគាំទ្រ​ឲ្យ​មានការ​ពិភាក្សាគ្នា​ដោយផ្ទាល់ រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ា​គី​ស្ថាន ស្តីពី​តំបន់​កា​ស្មៀ​រ និង​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ផ្សេងៗ​ដទៃទៀត​”​។​a kasmea1 

​សូម​បញ្ចា​ក់ថា​ស្ថានភាព​រវាង​ឥណ្ឌា នឹង​ប៉ា​គី​ស្ថាន​កាន់តែ​តានតឹង ខ្លាំង​ឡើង ក្រោយពេល​ឥណ្ឌា​ដកសិទ្ធិ​ស្វ័យភាព​ដែន​ដីកា​ស្មៀ​រ ហើយ​បញ្ជូនទាហាន​រាប់ពាន់នាក់​ទៅកាន់​ទីនោះ រីឯ​ប៉ា​គី​ស្ថាន ប្រកាស​បណ្តេញ​ទូត​ឥណ្ឌា និង​កោះហៅ​ទូត​របស់ខ្លួន​ពី​ទីក្រុង​ញូ​វ​ដេលី​, បន្ថយ​ទំនាក់ទំនង និង​ផ្អាក​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា ។​នៅ​ថ្ងៃ​ចន្ទ​ទី​៥​សីហា ដើម​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា បានចេញ​ក្រឹត្យ​ប្រកាស​លុបចោល​លក្ខន្តិកៈ​ពិសេស​តំបន់ Jammu និង​កា​ស្មៀ​រ ហើយ​ដក​ស្វ័យភាព​គ្រប់គ្រង​តំបន់​កា​ស្មៀ​រ មក​ដាក់​ក្រោម​ការត្រួតត្រា​របស់​រដ្ឋ​បាល​សហព័ន្ធ​ឥណ្ឌា​វិញ​។ សេចក្តីសម្រេច​នេះ ធ្វើឱ្យ​ប៉ា​គី​ស្ថាន​ក្តៅស្លឹកត្រចៀក​ជាខ្លាំង​។

ជា​ប្រតិកម្ម​ឆ្លើយតប​យ៉ាង​ក្តៅ​និង​ជាបន្ទាន់ ប៉ា​គី​ស្ថាន បាន​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគ​ជាមួយ​ឥណ្ឌា​។ ហើយ​ក្រៅពី​ផ្តាច់ចំណង​សេដ្ឋកិច្ច​, ប៉ា​គី​ស្ថាន ថែមទាំង​ដាច់​ផ្តាច់ចំណង​ទូត​ថែមទៀត​នៅ​ថ្ងៃទី​៨​សីហា ដោយ​ដេញ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ឱ្យ​ចេញពី​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ហើយ​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ក្រុង​ញូ​វ​ដេលី ឱ្យ​ត្រឡប់​ចូល​ស្រុក​វិញ​។ ពលរដ្ឋ​ប៉ា​គី​ស្ថាន​មួយចំនួន បានធ្វើ​បាតុកម្ម​មិន​សប្បាយចិត្ត ហើយ​ដុត​ទង់ជាតិ​ឥណ្ឌា​ចោល​ថែម​ទៀតផង​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨​សីហា ថា​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​កើតឡើង​នៅ​តំបន់​កា​ស្មៀ​រ គឺ​វា​ស្របតាម​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ចែង​ពី​ឯករាជ​ជាតិ ត្រង់ មាត្រា​៣៧០ ហើយ​នេះ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ឥណ្ឌា​សុទ្ធសាធ​។ បន្ថែម​លើ​អំណះអំណាង​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា ន​រិ​ន្ទ្រា ម៉ូ​ឌី នឹង​ថ្លែង​សារ​បំភ្លឺ​បញ្ជាក់​ជាថ្មី​ម្តងទៀត​ទៅកាន់​ប្រជាជាតិ ជុំវិញ​សេចក្តីសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ឥណ្ឌា ដែល​ទាញយក​តំបន់​កា​ស្មៀ​រម​ក​គ្រប់គ្រង​។​


​តំបន់​កា​ស្មៀ​នៅ​ខាង​ប៉ែក​គ្រប់គ្រង​ដោយ​ឥណ្ឌា បាន​បិទ​ច្រកចេញចូល ចាប់តាំងពី​ថ្ងៃ​ចន្ទ មក​ម្លេះ បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង ញូ​ដេលី លុបចោល​លក្ខ​ខ​ន្តិ​កៈ ពិសេស​ដែល​ផ្ដល់​សិទ្ធិ​ស្វ័យភាព​មួយចំនួន​ដល់​តំបន់​មួយ​នេះ ។ បន្ថែម​ពីលើ​នេះ បណ្ដាញ​សេវា​ទូរស័ព្ទ និង​អ៊ិន​ធឺ​ណែ​ត ក៏​ត្រូវបាន​កាត់ផ្ដាច់​ផងដែរ​ចាប់តាំងពី​ល្ងាច​ថ្ងៃអាទិត្យ​មក ហើយ​កងទ័ព​ឥណ្ឌា​រាប់រយ​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ ។​

​គួរ​ជ្រាបថា អស់​៥​ថ្ងៃ​មកហើយ ដែល​ពលរដ្ឋ​នៅ​តំបន់​កា​ស្មៀ​រ​ត្រូវ​នៅឯ​កា​ពី​ពិភពលោក​។ ប្រព័ន្ធ​ទាក់ទង​គ្នា ទូរទស្សន៍ ទូរ​សព្ទ អ៊ិន​ធឺរ​ណែ​ត វ៉ា​យ​ហ្វា​យ ត្រូវ​រដ្ឋាភិបាល​ឥណ្ឌា​កាត់ផ្តាច់​មួយរយៈ ក្រោម​ហេតុផល​ទប់ទល់​កុំឱ្យ​ចលាចល​។ ការធ្វើដំណើរ​ត្រូវ​ហាមឃាត់ និង​រឹតត្បិត​យកតែ​មែនទែន​។ ប៉ូលីស និង​យោធា​ឥណ្ឌា ត្រូវដាក់​ពង្រាយ​យាមល្បាត​យ៉ាង​តឹងតែង​។ ក្នុង​រយៈពេល​៤-៥​ថ្ងៃនេះ អាជ្ញាធរ​ឥណ្ឌា បាន​ចាប់​ឃាត់ខ្លួន​មនុស្ស ជាង​៥០០​រយ​នាក់ ដែល​បើតាម​ដំណឹង​ពី​កាសែត​ក្នុងស្រុក បញ្ជាក់ថា អ្នក​ទាំងនោះ មាន​ភាគច្រើន​ផង ជា​អ្នកនយោបាយ តំណាងរាស្ត្រ និង​គ្រូបង្រៀន​ជាដើម​។​

​ដើម្បី​រឹតបន្តឹង​សន្តិសុខ រដ្ឋអំណាច​ឥណ្ឌា បាន​ដាស់តឿន​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល ដែល​ជិះ​កាត់​ផ្ទៃ​អាកាស​របស់​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដ្បិតថា យន្តហោះ អាចជា​ផ្ទាំង​ស៊ី​ប​នៃ​អំពើ​ភេរវកម្ម​ផង​។​​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន បាន​អះអាងថា ទីក​ដីកា​ស្មៀ​រ ស្ថិតនៅក្នុង​ការគ្រប់គ្រង​រៀងៗ​ខ្លួន ។ ប្រទេស​ទាំងពីរ​សុទ្ធ​តែមាន​អាវុធ​បរមាណូ ធ្លាប់បាន​វាយប្រហារ​គ្នា​៣​លើក​មកហើយ ក្នុងនោះ សង្គ្រាម​២​លើក ពាក់ព័ន្ធ​ជម្លោះទឹកដី ។ សហរដ្ឋអាមេរិក​បាន​ជំរុញ​ប្រទេស​ទាំងពីរ​ឲ្យ​អត់ធ្មត់ ៕a kasmea a kasmea2 a kasmea3