» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1692 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767758 នាក់

លោក​អាន់​វ៉ា​និង​មហា​ធៀ​មេ​ដឹ​កនាំ​សមាជិកសភា​បក្សប្រឆាំង​ត្រូវ​ប៉ូលិស​ហាម​មិនឱ្យ​ហែរ​ក្បួន​ទៅ​សភា​

 

 

​ម៉ាឡេស៊ី ៖ សមាជិកសភា​គណបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ​លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម​និង​លោក​មហា​ម៉ា​តម​ហា​ធា​កាលពី​ថ្ងៃ​ចន្ទ​ទី​២ សីហា​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឱ្យ​នាយករដ្ឋមន្ត្រី​មូ​ហ៊ី​ដ​ឌី​ន យ៉ា​ស​ស៊ីន លាលែង​ពី​តំណែង​និង​រិះគន់​រដ្ឋាភិបាល​របស់​លោក​ចំពោះ​ការលើក​ពេល​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​ពិសេស​របស់​សភា​។​a anva de 

​ក្រុម​អ្នកតាក់តែង​ច្បាប់​ទាំងនេះ​និយាយថា​ពួកគេ​នឹងចូលរួម​សភា​នៅ​ថ្ងៃ​ចន្ទ​នេះ បើទោះបីជា​មានការ​ពន្យា​រ​ពេល​ក៏ដោយ​ប៉ុន្តែ​ត្រូវបាន​រារាំង​មិនឱ្យ​ធ្វើ​ដូច្នេះ​បន្ទាប់ពី​ប៉ូលិស​បាន​បិទផ្លូវ​ចូលទៅ​កាន់​អគារ​សភា​។​​បន្ទាប់ពី​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​មឺ​ដេ​កា​នៅក្បែរនោះ កាសែត The Star​បាន​រាយការណ៍​ថា ពួកគេ​បាន​ដើរ​ក្បួន​ឆ្ពោះទៅ​សភា ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​ប៉ូលិស​។ មេដឹកនាំ​គណបក្សប្រឆាំង​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​បាន​ព្យាយាម​ចរចា​ជាមួយ​ប៉ូលិស​ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​បន្តដំណើរ ខណៈ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ជាច្រើនរូប​បាន​ស្រែក​ពាក្យស្លោក​ថា “​ជយោ​ប្រជាជន ជយោ​ព្រះមហាក្សត្រ​”​។​

​ក្រោយមក លោក​អាន់​វ៉ា​បាន​ថ្លែង​សុន្ទរកថា​ខ្លី​មួយ​មុនពេល​ក្រុម​នេះ​បំបែក​គ្នា​ដោយ​សន្តិវិធី​។ “​ប្រជាពលរដ្ឋ​ថ្កោលទោស​ហើយ នៅតែ​មិន​បដិសេធ​មិន​ចុះ​ចេញពី​តំណែង​ទៀត​” ! នេះ​ជា​ប្រសាសន៍​របស់លោក​មហា​ធៀរ​។ ចំណែក​លោក​អាន​វ៉ា​វិញ​បានប្រកាសថា “​រដ្ឋាភិបាល​បច្ចុប្បន្ន បាត់​ភាពជា​អ្នកដឹកនាំ​ប្រទេស​ស្របច្បាប់​ទៀតហើយ ព្រោះ​ពុំមាន​សំឡេងគាំទ្រ​ភាគច្រើន​នៅក្នុង​សភា​ទៀត​ទេ​”​។​

​រដ្ឋបាល​របស់លោក​មូ​ហ៊ី​ដ​ឌី​ន​បាន​លើក​ពេល​ប្រជុំ​សភា​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​លើកឡើង​ពី​ករណី​កូ​វីដ​១៩​រកឃើញ​នៅក្នុង​អគារ​សភា​។​ក្រុមប្រឆាំង​និង​ក្រុម​ប្រជែង បាន​ចោទ​លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​យី​ដ​ឌី​ន យ៉ា​ស៊ីន ថា​កំពុង​ប្រើ​កូ​វីដ​ជា​លេស ដើម្បី​កុំឱ្យ​សភា​បោះឆ្នោត​ដក​ទំនុកចិត្ត​ពី​រដ្ឋាភិបាល​លោក​ទាន់​។​
​រឿងនេះ​កើតឡើង​ចំពេល​មាន​ជម្លោះ​ដោយ​បើកចំហ​រវាង​នាយករដ្ឋមន្ត្រី​និង​ព្រះបរមរាជវាំង​។​គណបក្សប្រឆាំង​បានចាត់ទុក​ការលើក​ប្រជុំ​សភា​រហូតដល់​កាលបរិច្ឆេទ​ដែល​មិនបាន​បញ្ជាក់ថា​ជា “​រឿង​គួរឱ្យ​អស់សំណើច​”​។​

​នៅក្នុង​សារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter សមាជិកសភា​របស់​ប​ក្ស​ឡេ​ម​បា​ផា​ន់ទី​លោក ហ្វា​មី ហ្វា​ដ​ហ្ស៊ី​ល បាន​និយាយថា ការផ្អាក​ប្រជុំ​សភា​រយៈពេល​ពីរ​សប្តាហ៍​ដោយសារតែ​កូ​វីដ​១៩ “​មិនមែនជា​ហេតុផល​ល្អ​ទេ​”​។​​គាត់​បានសរសេរថា “​ការពិនិត្យ​មនុស្ស​ជាង ១.០០០ នាក់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​អត្រា​វិជ្ជមាន​មាន​ត្រឹមតែ ១ ភាគរយ​ប៉ុណ្ណោះ​ដូច្នេះ​មិនមែនជា​ហេតុផល​ល្អ​គ្រប់គ្រាន់​ដើម្បី​បិទ​សភា​រយៈពេល​ពីរ​សប្តាហ៍​នោះទេ​”​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ម៉ូ​យី​ដ​ឌី​ន យ៉ា​ស៊ីន រង​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ​។ បន្ទាប់ពី​រង​ការស្តីបន្ទោស​ពី​ព្រះមហាក្សត្រ​ថា​បាន​បន្លំ​សភា ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ជាច្រើន​បាន​ចុះ​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។ បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍​ទី ៣១​កក្កដា ជា​ករណី​ដ៏​កម្រ​មួយ​ស្រាប់​ទៅហើយ ហើយ​ការ​ដែរ​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀរ​និង​លោក​អាន​វ៉ា កាន់​ដៃ​គ្នា​ចូលធ្វើ​បាតុកម្ម និង​គាំទ្រ​បាតុកម្ម​ដែរ ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត ព្រោះ​បុរស​ខ្លាំង​ទាំងពីរ​ធ្លាប់ជា​គូប្រជែង​នយោបាយ​តាំង​តឹង​នឹង​គ្នា​ខ្លាំងណាស់​។​

​នៅ​ឆ្នាំ​១៩៩០ ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​ជា​លើកដំបូង លោក​មហា​ធៀរ មហាម៉ាត់ ធ្លាប់បាន​ដក​លោក​អាន​វ៉ា ពី​រដ្ឋាភិបាល ព្រមទាំង​បាន​ចាប់​ទៅ​ឃុំឃាំង ពីបទ​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្លូវភេទ​ជាមួយ​បុរស និង​ចោទប្រកាន់ថា​បាន​រំលោភ​អំណាច​ទៀត​។ បុរស​ខ្លាំង​ទាំង​ពីរបាន​ចងសម្ព័ន្ធភាព​គ្នា​វិញ រហូត​បានទទួល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុងសម័យ​បោះឆ្នោត​សភា នៅ​ឆ្នាំ​២០១៨​។​ឈ្នះឆ្នោត​រួច​ក៏​ឈ្លោះ​គ្នា​ទៀត​។អ្នកនយោបាយចឹងគ្មានមិត្តឬគ្មានសត្រូវមួយជីវីតទេ!៕a anva demont a anva demont1 a anva