» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3700 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773457 នាក់

ណា​ហ្វ​តា​លី បិ​ន​ណេ​ត នាយករដ្ឋមន្ត្រី​ថ្មី​របស់​អ៊ីស្រាអែល​មកពីណា​?

 

​ប្រទេស​អ៊ីស្រាអែល ៖ លោក ណា​ហ្វ​តា​លី បិ​ន​ណេ​ត​អាយុ ៤៩ ឆ្នាំ បាន​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​មិថុនា ជំនួស​លោក​បេន​យ៉ា​មីន ណេ​តាន់​យ៉ា​ហ៊ូ​អាយុ​៧៣​ឆ្នាំ​ដែល​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី​អស់​១២​ឆ្នាំ​។​a israel prim 

​សភា​អ៊ីស្រាអែល​នៅ​ថ្ងៃទី​១៣ ខែមិថុនា​បានអនុម័ត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​គណបក្ស​គឺ​លោក ណា​ហ្វ​តា​លី បិ​ន​ណេ​ត​(Yamina Naftali Bennett)​បន្ទាប់ពី​ការបោះឆ្នោត​មួយ​ដែលមាន​សំឡេងគាំទ្រ​៦០​សំឡេង​និង​៥៩​សំឡេង​ប្រឆាំង​។​ថ្លែង​ទៅកាន់​សភា​លោក បិ​ន​ណេ​ត​(Bennett)​បាន​ទទូចថា​រដ្ឋាភិបាលចម្រុះ​របស់លោក​«​តំណាង​ឲ្យ​អ៊ីស្រាអែល​ទាំងអស់​»​។​លោក​បាន​និយាយថា​បន្ទាប់ពី​ការបោះឆ្នោត​ចំនួន​៤​ក្នុង​រយៈពេល​តិចជាង​ពីរ​ឆ្នាំ​អ៊ីស្រាអែល​បាន​ធ្លាក់​ចូលក្នុង​“​ភ្លើង​នៃ​ការ​ស្អប់​និង​ការប្រយុទ្ធ​” ។​

នៅ​រដ្ឋធានី​Tel Aviv ប្រជាជន​រាប់ពាន់នាក់​បានធ្វើ​ដំណើ​រ​តាម​ដងផ្លូវ​ដើម្បី​អបអរ​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​។ អ្នកស្រុក ErezBiezuner​បាន​និយាយ​នៅ​ទីលាន​RabinSquare​ថា​”​ខ្ញុំ​មក​ទីនេះ​ដើម្បី​បញ្ចប់​យុគសម័យ​មួយ​នៅ​អ៊ីស្រាអែល​។​យើង​ចង់​ឲ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​និង​បង្រួបបង្រួម​គ្នា​”​។​

លោកប៊ិនណេត​គឺជា​ជនជាតិ​ជ្វី​ហ្វ​កាន់សាសនា​អក់​ហ្សូ​ដក់​ម្នាក់ ដែល​រកលុយ​បាន​រាប់លាន​នៅក្នុង​វិស័យ​បច្ចេកវិជ្ជា​ជាន់ខ្ពស់ ។​ជា​អ្នកគាំទ្រ​ចលនា​ការតាំង​ទីលំនៅ​ជនជាតិ​ជ្វី​ហ្វ ដែល​រស់នៅ​ជាយក្រុង​តែ​ល​អាល់​វីវ និង​ជា​អតីត​សម្ពន្ធមិត្ត​របស់ ណេ​តាន់​យ៉ា​ហ៊ូ ដែល​ចាប់​ដៃគូ​ជាមួយ​គណបក្ស​កណ្តាល​និង​ឆ្វេងនិយម​ដើម្បី​បញ្ចប់​ការគ្រប់គ្រង ១២ ឆ្នាំ​របស់គាត់​។​

​គណបក្ស​យ៉ា​មីណា​របស់លោក ណា​ហ្វ​តា​លី បិ​ន​ណេ​ត​ឈ្នះ​ត្រឹមតែ​ប្រាំពីរ​អាសនៈ​នៅក្នុង​ការបោះឆ្នោត​សភា ដែលមាន ១២០ អាសនៈ​នៅក្នុង​ការបោះឆ្នោត​ខែមីនា ដែលជា​ការបោះឆ្នោត​លើក​ទី​បួន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ ប៉ុន្តែ​ដោយ​បដិសេធ​មិន​ផ្កាប់មុខ​ជាមួយ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ឬ​គូប្រជែង​របស់លោក លោ​កបិន​ណេ​ត​បាន​រក្សា​ជំហរ​ខ្លួនឯង​ជា​ស្តេច​ទោះ​មាន​សមាជិក​ម្នាក់​នៃ​គណបក្ស​ជាតិនិយម​របស់គាត់​បា​ន​បោះបង់ចោល​គាត់​ដើម្បី​តវ៉ា​នឹង​កិច្ចព្រមព្រៀង​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី ក៏ដោយ​។ ប៉ុន្តែ​លោក​នឹងត្រូវ​ជួប​ឧបសគ្គ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រដ្ឋាភិបាលចម្រុះ​៨​គណបក្ស ដែលមាន​សំឡេង​ភាគច្រើន​លើស​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅក្នុង​សភា និង រួមបញ្ចូល​ទាំង​គណបក្ស​មកពី​ស្តាំ ឆ្វេង និង កណ្ដាល​។​

​លោ​កបិន​ណេ​ត​បាន​បម្រើការ​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​តាំង​ទីលំនៅ​នៅ​តំបន់​វេស​ប៊ែ​ង​ឈ្មោះថា​ក្រុមប្រឹក្សា Yesha មុនពេល​ចូលទៅ​សភា​ក្នុង​ឆ្នាំ ២០១៣​។​ក្រោយមក​លោ​កបិន​ណេ​ត​បាន​បម្រើការ​ជា​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​នៃ​ក្រសួងការបរទេស​ក្រសួង​អប់រំ​និង​ក្រសួងការពារជាតិ​នៅក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោ​កណេ​តាន់​យ៉ា​ហ៊ូ​។​​លោក យូ​ហា​ណាន ប្លេ​ស្ន័​រ ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​អ៊ីស្រាអែល ដែល​ស្គាល់​លោ​កបិន​ណេ​តរាប់​ទសវត្សរ៍​និង​បាន​បម្រើការ​ជាមួយ​គាត់​នៅក្នុង​យោធា បាន​និយាយថា “​គាត់​ជា​មេដឹកនាំ​ស្តាំនិយម ជា​អ្នកការពារ​សន្តិសុខ​ក្បាលរឹង​ម្នាក់ ប៉ុន្តែ​ក៏​ជា​អ្នក​យល់​ពី​ហេតុផល​ដែរ​”​។​

​លោក​រំពឹងថា លោ​កបិន​ណេ​ត​នឹងចូលរួម​ពាក់ព័ន្ធ​ជាមួយនឹង​បក្ខពួក​ផ្សេងៗ​ជាច្រើន​ដើម្បី​ស្វែងរក “​ភាគបែង​តែមួយ​” ខណៈ​លោក​ស្វះ​ស្វែងរក​ការគាំទ្រ​និង​ភាពស្របច្បាប់​ក្នុងនាម​ជា​មេដឹកនាំ​ជាតិ​។​លោ​កបិន​ណេ​ត​បាន​បម្រើការ​ជា​នាយសេនាធិកា​រ​របស់លោក​ណេ​តាន់​យ៉ា​ហ៊ូ​រយៈពេល ២ ឆ្នាំ​ប៉ុន្តែ​ពួកគេ​បាន​ចែកផ្លូវ​គ្នា បន្ទាប់ពី​ជម្លោះ​អា​ថ៍កំ​បាំង​មួយ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ភរិយា​របស់លោក​ណេ​តាន់​យ៉ា​ហ៊ូ​គឺ​លោកស្រី​សា​រ៉ា ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​រង្វង់​ផ្ទៃ​ខាងក្នុង​របស់​ស្វាមី​លោកស្រី​។​

​លោ​កបិន​ណេ​ត​បានធ្វើ​យុទ្ធនាការ​បោះឆ្នោត​ក្នុងនាម​ជា​អ្នក​ស្ដាំនិយម​នៅមុន​ការបោះឆ្នោត​ខែមីនា​និង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ដោយ​និ​យ​យ​ថា​គាត់​នឹងមិន​អនុញ្ញាតឱ្យ​លោក​យែ​រ ឡា​ភី​ដ ដែលជា​គូប្រជែង​កណ្ដាល​និយម និង លោ​កណេ​តាន់​យ៉ា​ហ៊ូ ក្លាយជា​នាយករដ្ឋមន្ត្រី​នោះឡើយ​។​​ប៉ុន្តែ​នៅពេល​ដឹង​ច្បាស់​ថា​លោ​កណេ​តាន់​យ៉ា​ហ៊ូ​មិនអាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​កាន់អំណាច​បាន លោ​កបិន​ណេ​ត​បាន​យល់ព្រម​ធ្វើជា​នាយករដ្ឋមន្ត្រី​ពីរ​ឆ្នាំ មុនពេល​ប្រគល់​អំណាច​ឱ្យទៅ​លោក​ឡា​ភី​ដ ដែលជា​ស្ថាបនិក​នៃ​រដ្ឋាភិបាលចម្រុះ​ថ្មី​ដែលមាន៨គណបក្សនេះ​។​

​អ្នកគាំទ្រ​របស់លោក​ណេ​តាន់​យ៉ា​ហ៊ូ​បានចាត់ទុក​លោ​កបិន​ណេ​ត​ជា​ជន​ក្បត់ ដោយ​និយាយថា លោក​បាន​បោកប្រាស់​អ្នកបោះឆ្នោត​។ លោ​កបិន​ណេ​ត​បាន​ការពារ​ការសម្រេច​ចិត្ត​របស់គាត់​ថា​ជា​សកម្មភាព​ថ្លឹងថ្លែង​ជាក់ស្តែង​ក្នុង​គោលបំណង​បង្រួបបង្រួម​ប្រទេស​និង​បញ្ចៀស​ការបោះឆ្នោត​លើក​ទី​ប្រាំ​៕a israel prim1