» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6557 នាក់

ម្សិលមិញ 8123 នាក់

សរុប 16908267 នាក់

ជំនួប​មេដឹកនាំ​ចិន​និង​កូរ៉េ​គឺ​ដើម្បី​តថ្លៃ​ជាមួយ​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​G២០​នៅ​ជន​ប៉ុន​?

​ព្យុងយ៉ាង​៖​ថ្លែង​នៅក្នុង​ពិធីជប់លៀង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទីក្រុង​ព្យុងយ៉ាង លោក​ស៊ី ជីន​ពីង អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​និយាយថា ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ចូលរួម​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​ក្នុងការ​បើកចំហ​នូវ​អនាគត​ដ៏​ភ្លឺ ស្វាង សម្រាប់​ទំនាក់ទំនង​ទ្វេភាគី និង​សន្តិភាព​យូរអង្វែង ព្រមទាំង​ជួយ​អោយ​កូរ៉េខាងជើង​មាន​ភាព​រី​ក​ចម្រើន​នៅក្នុង​តំបន់​។ a china korea 

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន ចិន​ស៊ីន​ហួរ មេដឹកនាំ​ចិន និង​កូរ៉េខាងជើង​ដែលមាន​ទំនាក់ទំនង​គ្នា​៧០​ឆ្នាំ​ហើយ​នោះ ក៏បាន​រួមគ្នា​គូសវាស​ផែនការ​សម្រាប់​អនាគត​ភ្លឺស្វាង​នៃ​ចំណងទាក់ទង​ទ្វេភាគី ហើយ​បាន​ឈានដល់​ការយល់ស្រប​ដ៏​ធំ​មួយ​នៅឯ​កិច្ចប្រជុំ​ប្រកបដោយ​ផ្លែផ្កា​។ ក្រុង​ប៉េកាំង និង​ក្រុង​ព្យុងយ៉ាង​បាន​ព្រមព្រៀងគ្នា​ថា ការដោះស្រាយ​នយោបាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ គឺ​ចាំបាច់​ត្រូវ​បន្ត​កិច្ចចរចា​សន្តិភាព ដើម្បី​រួមចំណែក​កាន់តែច្រើន​ដល់​សន្តិភាព ស្ថេរភាព​និង ភាព​រីកចំរើន​នៅក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​។​

​លោក ស៊ី ជីន​ពីង បាន​និយាយប្រាប់​មេ​ដឹក នាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​សង្ឃឹមថា កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក អាច​រក្សា​បន្តធ្វើ​កិច្ចពិភាក្សា​ចរចា​គ្នា និង​បង្កើត​ឲ្យ​មាន​ភាព​វិ​វត្ត​រីកចម្រើន​ទៅមុខ នេះ​បើ​យោងតាម​ប្រព័ន្ធ ផ្សព្វផ្សាយ​ចិន រាយការណ៍ ក្រោយ​មេដឹកនាំ​ទាំងពីរ បាន​ជួបគ្នា​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។​

​គួរ​ជម្រាបជូន​ដែរ​ថា លោក ស៊ី ជិន​ពីង និង​លោក គីម ជុង​អ៊ុន ធ្លាប់​ជួបគ្នា​៤​លើក​រួចមកហើយ​នៅលើ​ទឹកដី​ចិន កាលពី​ឆ្នាំ ២០១៨​។ ជំនួប​រវាង​មេដឹកនាំ​ទាំង​២​នៅ​លើក​នេះ ធ្វើឡើង​នៅមុន​ពេល​លោក ស៊ី ត្រូវ​ជួប​ជាមួយ លោក ដូ​ណា​ល់ ត្រាំ នៅ​កិច្ចប្រជុំ G20 ក្នុងប្រទេស​ជប៉ុន នៅ​សប្ដាហ៍​ក្រោយ​។

​​លោក ស៊ី ជិន​ពីង កា្ល​យ​ជា​ប្រធានាធិបតី​ចិន​ដំបូង​គេ​ដែល​ធ្វើដំណើរ ទៅកាន់​កូរ៉េខាងជើង អស់​រយៈពេល​ជាង​១៤​ឆ្នាំ​មកនេះ ពោលគឺ​ចាប់តាំងពី​អតីត​ប្រធានាធិបតី​ចិន លោក Hu Jintao បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង កាលពី​ខែតុលា ឆ្នាំ​២០០៥​។ យ៉ាងណាមិញ លោក ស៊ី ធ្លាប់​ទៅ​កូរ៉េខាងជើង​ម្តង​រួចមកហើយ​ដែរ កាលពី​ឆ្នាំ​២០០៨ តែ​ក្នុងនាម​ជា​អនុ​ប្រធានាធិបតី​ចិន​។

​លោកស្រី Jenny Town មកពី​គេហទំព័រ​ឃ្លាំមើល​កូរ៉េខាងជើង 38 North​និយាយថា​៖ លោក ស៊ី ជិន​ពីង ទំនងជា​ចង់​ប្រើ​ដំណើរ​ទស្ស​និច្ច​របស់លោក​នៅពេលនេះ ដើម្បី​ចង់ដឹង​ពីអ្វី​ដែល​បាន កើតឡើង​នៅក្នុង​ជំនួប​រវាង លោក គីម និង​លោក ត្រាំ នៅ​ទីក្រុង​ហាណូយ សំដៅ​ស្វែងរក​ព័ត៌មាន ឬ​ចំណុចខ្សោយ​ណាមួយ ដែល​លោក​អាច​យកទៅ​ចរចា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ចប្រជុំ G20 នៅ​ប្រទេស​ជប៉ុន នៅ​សប្ដាហ៍​ក្រោយនេះ​។ ព្រោះ​ចិន​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់បំផុត​របស់​កូរ៉េខាងជើង ហើយ​កូរ៉េខាងជើង​វិញ​ក៏​ជា​ទ្រនាប់​ការពារ​យុទ្ធសាស្ត្រ ដែល​ចិន​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​យោធា​អាមេរិក​នៅក្នុង​តំបន់​ផងដែរ​។

​បើតាម​លោកស្រី​ជេ​នី​ថោ​ន​( Jenny Town) ទីក្រុង​ព្យុងយ៉ាង ចង់​រក្សា​ទំនាក់ទំនង​មិត្តភាព​ឱ្យ​កាន់តែ​ជិតស្និទ​ជាមួយ ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់ខ្លួន ដើម្បី​តស៊ូ​ប្រយុទ្ធ​នឹង​ទណ្ឌកម្ម​ពី​អន្តរជាតិ​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក​។ លោកស្រី​បន្តថា អ្វីដែល​លោក គីម ជុង​អ៊ុន ចង់បាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី នោះ​គឺ​បង្ហាញ​សហរដ្ឋអាមេរិក​ថា ចិន​នៅតែ​ជា​ខ្នងបង្អែក​ដ៏​ធំ​ជានិច្ច​របស់​ខ្លួ ន ដូច្នេះហើយ​ទណ្ឌកម្ម សេដ្ឋកិច្ច​មិនមាន​ប្រសិទ្ធភាព ឬក៏​ធ្វើឱ្យ​កូរ៉េខាងជើង​ចុះ​ញ​ម​ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន​នោះទេ​។​

​សម្រាប់​ចិន​វិញ​ក៏​ប្រើ​សំណុំរឿង​កូរ៉េខាងជើង ប្តូរ​យក​សម្បទាន​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម​​ដែរ​។​ព្រោះ​ពេលនេះ ចិន​ក៏​កំពុង​តែមាន​បញ្ហា វឹកវរ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។ ម្យ៉ាងទៀត​បើតាម​លោក​រូ​យុង​វុ​ក​( Ryu Yongwook) អ្នកវិភាគ​ទំនាក់ទំនង​អន្តរជាតិ​ម្នាក់ នៅ​សកល​វិទ្យាល័យ​សិង្ហ​បុរី បាន​លើកឡើងថា បើ​ចិន​ជួយ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង ឲ្យ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ដោយ​ទទេៗ នោះ​គឺ​ប្រៀប​បីដូច​ជា​ចិន ធ្វើ​កាដូ​ឲ្យ​លោក​ដូ​ណា​ល់ ត្រាំ ដោយ​ឥតគិតថ្លៃ​។ ដូច្នេះ ចិន​មិន​ចង់​ធ្វើ​ទេ បើ​ខ្លួន​មិនបាន​អ្វី​មកវិញ​ខ្លះ​។​

​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក នៅជាប់​គាំង​ទាំងស្រុង ដែល​រដ្ឋបាល​របស់លោក​ដូ​ណា​ល់ ត្រាំ មិនទាន់​រក​ផ្លូវ​ចេញ​បានទេ​។ ដូច្នេះ បើ​ចិន​លូកដៃ ចូល​មកជួយ​បើកផ្លូវ គឺ​ទាល់តែ​អាមេរិក ផ្តល់​ការ​ចំណេញ​ខ្លះ​ដល់​ចិន​។ ម្លោះ​ហើយ ការធ្វើសម្បទាន​ពី​សំណាក់​លោក​ដូ​ណា​ល់ ត្រាំ ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​នេះ គឺ​អាចជា​កម្មវត្ថុ​មួយ​ដែរ ដែល​លោក​ស៊ី ជីន​ពីង ចង់បាន​។​

​ចិន ចង់​ឲ្យ​កូរ៉េខាងជើង ធ្វើ​ដោយ​ផ្អែកលើ​ផលប្រយោជន៍​របស់​ចិន​។ ពោលគឺ​បើកផ្លូវ​អភិវឌ្ឍន៍​សេដ្ឋកិច្ច វិនិយោគ ដែល​ក្រុមហ៊ុន​ចិន​ជា​អ្នកធ្វើ​។ មិនមែន​បើកផ្លូវ​សេដ្ឋកិច្ច បែប​កូរ៉េខាងត្បូង ដែល​ក្រុមហ៊ុន​អាមេរិក ឬ​អឺរ៉ុប​ជា​អ្នកវិនិយោគ​នោះទេ​។ ដូច្នេះ ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​កូរ៉េខាងជើង ចិន​ក៏​ចង់បាន​ដែរ ព្រោះថា​ចិន​នឹងមាន​ឱកាស​ពេញមុខ ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង មិនចាំបាច់​លួចលាក់ ដូច​ពេលកន្លងមក​។​a china korea1 a china korea2 a china korea3