» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1842 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767908 នាក់

បាតុកម្ម​ផ្ទុះឡើង​ក្នុងប្រទេស​ប៉េ​រូ​បន្ទាប់ពី​សភា​ទម្លាក់​ប្រធានាធិបតី​ហើយ​តម្លើង​អនុ​ជាំ​ប្រ​ធានា​ធិ​បិ​តី​

​ប៉េ​រូ​៖​ការប៉ះទង្គិច​ដោយ​ហិង្សា​មួយ​បាន​កើតឡើង​រវាង​ក្រុមបាតុករ​គាំទ្រ​អតីត​ប្រធានាធិបតី​ដែល​សភា​ទម្លាក់ និង​អាជ្ញាធរ​នគរបាល​នៅក្នុង​ប្រទេស​ប៉េ​រូ​កាលពី​ថ្ងៃ​ចន្ទ ទី​១៣ ខែធ្នូ​កន្លងទៅ បន្ទាប់ពី​ក្រុមអ្នកតវ៉ា​បាននាំគ្នា​សម្រុកចូល​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ Rodriguez Ballon នៃ​តំបន់​ភាគខាងត្បូង​ប្រទេស ដើម្បី​សម្តែង​ការប្រឆាំង​ទៅនឹង​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ប៉េ​រូ​លោក Pedro Castillo ដោយបាន​ទាមទារ​ឱ្យ​ធើ្វ​ការរំលាយ​សភា​តំណាង​សាស្ត្រ សម្រាប់​រៀបចំ​ការបោះឆ្នោត​ជាបន្ទាន់​មួយ​ឡើង ក៏ដូចជា​ដើម្បី​បង្ហាញ​ការជំទាស់​ទៅនឹង​ការតែងតាំង​លោកស្រី​អតីត​អនុ​ប្រធានាធិបតី Dina Boluarte ឱ្យ​ឡើងមក​គ្រប់គ្រង​ប្រទេស​ជំនួស​លោក Castillo ផងដែរ​។​a berou1 

បាតុកម្ម​នេះ​បណ្តាល​ឲ្យ​មាន​មនុស្ស​៧​នាក់​បាន​បាត់​បង់ជីវិត​។​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​ប្រធានាធិបតី​ប៉េ​រូ លោកស្រី ឌី​ណា បូ​លូ​អា​តេ (Dina Boluarte) ដែល​ពីមុន​ជា​អនុ​ប្រធានាធិបតី បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​អតីត​ប្រធានាធិបតី លោក ប៉េ​ដ្រូ កា​ស្ទី​ឡូ (Pedro Castillo) ត្រូវបាន​សភា​ដកចេញ​ពី​តំណែង និង​ចាប់ខ្លួន​ពីបទ​ព្យាយាម​រំលាយ​សភា​។​តែ អ្នកគាំទ្រ​លោក Castillo អះអាងថា លោកស្រី Boluarte មិនត្រូវ​បានជ្រើសរើស​ដោយ​ប្រជាជន​ទេ​។ ក្រុមបាតុករ​បាន​ដើរ​តាម​ដងផ្លូវ ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ប៉េ​រូ​រៀបចំ​ការបោះឆ្នោត​ថ្មី ដោយ​អ្នកខ្លះ​ក៏បាន​អំពាវនាវ​ឱ្យ​សភា​ត្រូវ​បិទទ្វារ និង​ឱ្យ​ដោះលែង​លោក Castillo​ដែល​កំពុង​ត្រូវបាន​ចាប់ឃុំខ្លួន​។​

​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​របស់​ប្រទេស​ប៉េ​រូ លោកស្រី អេ​លី​ណា រ៉េ​វ៉ុល​ឡា (Eliana Revollar) បាន​និយាយថា មនុស្ស​ចំនួន​៧​នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​នៃ​ការតវ៉ា​រយៈពេល​២​ថ្ងៃ ដោយ​ការបាញ់​ដោយ​គ្រាប់កាំភ្លើង​ពិត​។​​ដោយ​លើកឡើង​ពី «​ពេលវេលា​ដ៏​លំបាក​នះ​» លោកស្រី Boluarte បាន​និយាយថា លោកស្រី​កំពុង​ស្នើសុំ​ឱ្យមាន​ការរៀប​ចំកា​របោះ​ឆ្នោត​មុន​អាណត្តិ គឺ​នៅ​ខែមេសា ឆ្នាំ​២០២៤ ដែល​កាលវិភាគ​ដើម​សម្រាប់​ការបោះឆ្នោត​សកល គឺ​នៅ​ឆ្នាំ​២០២៦​។​

​ប៉ុន្តែ​នៅក្នុង​លិខិត​សរសេរ​ដោយ​ដៃ ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​ចន្ទ លោក Castillo ប្រធានាធិបតីដែលត្រូវតរដ្ឋសភាទម្លាក់បាន​ហៅ​ការសន្យា​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​របស់លោក​ស្រី Boluarte ប្រធានាធិបតីស្តីទីថា​ជា «​ល្បែង​កខ្វក់​» ហើយ​បាន​ចំអក​ឱ្យ​លោកស្រី​ថា​ជា «​អ្នក​ដណ្ដើម​អំណាច​» ដោយ​អំពាវនាវ​ឱ្យមាន​ការប្រជុំ​ជាបន្ទាន់​ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​។​​លោក Castillo ក៏បាន​និយាយថា លោក​នឹងមិន​លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​ទេ បើទោះបីជា​លោក​ត្រូវបាន​ដកចេញ​ពី​អំណាច​ស្របច្បាប់​ក៏ដោយ​។ លោក​កំពុង​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​មួយកន្លែង​ក្នុង​ទីក្រុង​លី​ម៉ា (Lima) ខណៈ​លោក​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញា ពីបទ​បះបោរ និង​សមគំនិត​៕a berou a berou2