» នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​ » តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​! » អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​! » អ្នកនាង​កុ​សុ​ម៉ា​និង​សាច់ញាតិ​ចូល​ពេទ្យ​ដោយសារ​ហាង​មួយ​នៅ​ខេត្ត​សីហនុ​! » ចាប់​ស៊ុតមាន់​វៀតណាម​ជាង ២៥ ០០០​គ្រាប់​ដែល នាំចូល​ខុសច្បាប់​ » បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ » បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​, ក្នុងពេល​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​រកបាន​មាស​ខ្ទង់​តោន​! » ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥ » មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​! » ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​ » ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា » បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​ » អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​ » តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ? » សាលក្រម​តុលាការ​ធម្មនុញ្ញ​ស្តារនីតិសម្បទា​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងត្បូង​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1896 នាក់

ម្សិលមិញ 4250 នាក់

សរុប 16288771 នាក់

ហ្វីលីពីន រកឃើញ​អ្នក​ស្នង​តំណែង​លោក Duterte ហើយ​

 

​ប្រទេស​ហ្វីលីពីន​៖​លោក Ferdinand Marcos Jr​ដែល​គេ​ស្គាល់​ថា​ជា​កូន​អតីត​ប្រធានាធិបតី​ផ្តាច់កា​រលោក​ហ្វេ​ឌី​ណង់​ម៉ា​កូ​សត្រូវ​បានប្រកាស​ជា​បណ្តោះអាសន្ន​ថា​ជាប់ឆ្នោត​នាំមុខ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្វីលីពីន​ជំនួស​លោក​ឌុយ​តឺ​តេ​។​ទន្ទឹម​និង​ការប្រកាស​លទ្ធផល​នេះ​ក៏មាន​បាតុកម្ម​បាន​បន្ត​ផ្ទុះឡើង​នា​ថ្ងៃទី​១០ ខែឧសភា ដោយមាន​ពលរដ្ឋ​ប្រមាណ​៤០០​នាក់ ភាគច្រើន​ជា​ក្រុមនិស្សិត​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​នៅខាងមុខ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត ហើយ​ជ័យជម្នះ​បាន​ទៅលើ​លោក Ferdinand Marcos Jr ។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​បដិសេធ​ពាក្យបណ្តឹង​របស់​ក្រុម​ផ្សេងៗ ក្នុងនោះ​មាន​ទាំង​ក្រុម​ជនរងគ្រោះ​ក្នុង​របប​អតីត​ប្រធានាធិបតី Ferdinand Marcos Sr ផងដែរ​។​a du ter1 

​ក្រុម​សកម្មជន Karapatan ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ហ្វីលីពីន បដិសេធ​ការដឹកនាំ​របស់លោក Marcos ។ ជាមួយនឹង​សន្លឹកឆ្នោត​ស្របច្បាប់​ជិត ៩៤%​ដែល​បាន​រាប់​រួចរាល់ លោក Marcos ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ដល់​ទៅជិត​៣០​លាន​សន្លឹក គឺ​ច្រើនជាង​ទ្វេដង​គូប្រជែង​ដែល​ឈរ​លំដាប់​លេខ​ពីរ ។​​មាន​ពលរដ្ឋ​ហ្វីលីពីន ប្រមាណ​៦៧​លាន​នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​នៅក្រៅ​ប្រទេស ១,៦​លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី និង​មន្ត្រី​ក្នុង​តំបន់​១៨.១៨០​រូប ក្នុងនោះ​មាន​អនុ​ប្រធានាធិបតី និង​តំណាងរាស្ត្រ​១២​រូប


​ប្រទេស​ហ្វីលីពីន​បានចាប់ផ្ដើម​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ឧសភា​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ។​​បើតាម​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា មាន​បេក្ខជន ១០ រូប​ប្រជែង​គ្នា​ដើម្បី​ជំនួស​តំណែង​ប្រធានាធិបតី​លោក Rodrigo Duterte ដែល​ផុត​អាណត្តិ​។​ក្នុងនោះ​តាម​ការស្ទង់មតិ​បង្ហាញថា អ្នក​នាំមុខ​គឺ​លោក Ferdinand Marcos Jr. ដែលជា​កូនប្រុស​ច្បង​របស់​មេដឹកនាំ​ផ្តាច់កា​រលោក Ferdinand Marcos ។​

​អំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​លោក Marcos Jr បាន​សន្យា​រក្សា​គោលនយោបាយ​របស់​រដ្ឋ​បាល​លោក Duterte ដូចជា​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​ជាដើម ។​​ទន្ទឹម​នោះ​លោក Marcos Jr បាននិងកំពុង​គាំទ្រ​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកបោះឆ្នោត​ក្មេងៗ​ដែល​កើត​ក្រោយ​របប​ផ្តាច់ការ​របស់​ឪពុក​លោក ក្រោយ​អះអាង​តាម​បណ្តាញ​សង្គម​ថា ឪពុក​របស់លោក​បាន​បង្កើន​សេដ្ឋកិច្ច​តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។​

​ចំណែក​គូប្រជែង​ដ៏​ខ្លាំងក្លា​បំផុត​របស់លោក Marcos Jr នោះ​គឺ​អនុ​ប្រធានាធិបតី​ដែល​កំពុង​កាន់អំណាច​លោកស្រី Leni Robredo ខណៈ​ការបោះឆ្នោត​ស្ទង់​មតិ​ចុងក្រោយ​បំផុត​របស់ Pulse Asia បាន​បង្ហាញថា លោក Marcos Jr ទទួលបាន​សំឡេង ៥៦ ភាគរយ លោកស្រី Leni Robredo ទទួលបាន​សំឡេង​ត្រឹម ២៤ ភាគរយ​ប៉ុណ្ណោះ ។​​ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ហ្វីលីពីន​រាប់លាន​នាក់​កំពុង​​ចេញទៅ​បោះឆ្នោត ជនប្រដាប់អាវុធ​មួយក្រុម​បាន​បើក​ការបាញ់រះ ទៅលើ​ការិយាល័យ​បោះឆ្នោត​នៅ​ស្រុក Buluan នៃ​កោះ​ភាគខាងត្បូង​ហ្វីលីពីន Mindanao ដែលជា​ជង្រុក​ក្រុម​ប្រដាប់អាវុធ​និង​ក្រុម​បះបោរ​កុ​ម្មុយ​និ​ស្ត​អ៊ីស្លាម​ជ្រុលនិយម​។​មាន​ភ្នាក់ងារ​សន្តិសុខ​បីនាក់ បាន​ស្លាប់ ភ្នាក់ងារ​សន្តិសុខ​ទី​បួន បាន​រងរបួស ចំណែក​បុគ្គលិក​ក្នុង​សាលារៀន​ដែលជា​ក្លាយជា​ការិយាល័យ​បោះឆ្នោត រត់គេច​និង​លាក់ខ្លួន​ទាន់​។ នេះ​បើ​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត​លោក Roldan Kuntong​។​​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី ៨​ឧសភា មានការ​ដាក់​គ្រាប់​បំផ្ទុះ​នៅមុខ​ការិយាល័យ​បោះឆ្នោត​មួយទៀត នៅក្នុង​ស្រុក Datu Unsay នៃ​កោះ Mindanao ដដែល បណ្តាលឱ្យ​មនុស្ស​៩​នាក់​រងរបួស​។​a du ter a elect philipin1 a elect pilipin