» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29692 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597111 នាក់

មហាជនបានរិះគន់ទៅលើលោក ង៉ោ ម៉េងជ្រួន អតីតអភិបាលរងខេត្តបន្ទាយមានជ័យនិងធ្លាប់ជាអភិបាលក្រុងប៉ោយប៉ែត ជាគំរូអាក្រក់ដល់ពលរដ្ឋទូទៅរស់នៅក្រុងប៉ោយប៉ែត រឿងសាងសង់សំណង់នៅលើដីចំណីផ្លូវ ជាថ្មី

 

ខេត្តបន្ទាយមានជ័យ ៖ ការរិះគន់កើតឡើងដោយសាលោក ង៉ោ ម៉េងជ្រួន អតីតអភិបាលរងខេត្ដបានសាងសង់សំណង់រឹង នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ នៅខាងមុខផ្ទះរបស់ខ្លួន ស្ថិតនៅភូមិមិត្ដភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឡើងវិញបន្ទាប់ពីបានវាយចោលបាន១ដង្ហើមចង្រឹត។a ngo pet4 

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាឲ្យជាងវាយកម្ទេចសំណង់ដែលបានសាងសង់រួចរាល់៩៩ ភាគរយនោះគឺក្នុងខ្ទង់ចំណាយថវិការរបស់ក្រុមគ្រួសារអស់រាប់ម៉ឺនដុល្លារ ត្រូវវាយកម្ទេចចោលទាំងអស់ ដើម្បីធ្វើជាថ្នាក់ដឹកនាំគំរូល្អ ដល់ពលរដ្ឋទូទៅក្នុងក្រុងប៉ោយប៉ែតទាំងមូល មហាជននៅក្នុងក្រុងប៉ោយប៉ែត សំដែងការអបអរសាទរដល់ឯកឧត្តម ង៉ោ ម៉េងជ្រួន ដោយមានស្មារតីយកចិត្តទុកដាក់និងទទួលស្គាល់ពីសំណាក់មហាជនដែលរិះគន់ក្នុងន័យស្ថាបនា។

លោក ង៉ោ ម៉េងជ្រួន បានប្រាប់កាសែតកាលពីព្រឹកថ្ងៃទី ១៧ ខែសីហា២០២៤ ថាក្នុងនាមលោកជាអភិបាលរងខេត្ដបន្ទាយមានជ័យ មួយរូបគ្មានយកសិទ្ធិនិងអំណាចដូចអ្វីដែលមហាជនលើកឡើងនោះទេគឺជាការលាបពណ៌បង្កាច់បង្ខូច ជាក់ស្តែងគឺជាភរិយារបស់លោកទេដែលជានាក់សាងសង់ ព្រោះភរិយាលោក មានបំណងល្អចង់កែសោភ័ណភាពឱ្យស្រស់បំព្រងដូចអ្វីដែលថាទីក្រុងស្អាតបរិស្ថានល្អ ព្រោះកន្លងមកភរិយាលោក បានលើកឡើងថាមានប្រជាពលរដ្ឋមួយចំនួនយកកាកសំណល់និងសម្រាមទៅចោលពាសវាលពាសកាលបណ្ដាលឲ្យបាត់សោភ័ណ្ឌភាពទីក្រុងស្អាត។

លោកង៉ោ ម៉េងជ្រួន បានបន្តទៀតថាតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញចររាចរាចរណ៍ណែនាំ យោងតាមលិខិតជូនដំណឹង លេខ០៦៦/២៣សជណ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងនិងចេញលិខិតបង្គាប់ការកាត់សំយ៉ាប ដែលប្រជាពលរដ្ឋបានសាងសង់ និងលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត លោកក៏សំណូមពរត្រឡប់មកវិញថាសូមឲ្យអនុវត្តផ្លូវច្បាប់ឲ្យបានស្មើភាពគ្នាដើម្បីឲ្យមានតម្លាភាព។ប៉ុន្តែឥឡូវលោកង៉ោម៉េងជ្រួនបានសាងសង់វាឡើងវិញហើយ។តើលោកអភិបាលក្រុងប៉ោយប៉ែតលោកគៀតហ៊ុលបានសើមមាត់អត់ករណីនេះ?៕a ngo pet a ngo pet1 a ngo pet2 a ngo pet3