» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10654 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700825 នាក់

នាយករដ្ឋមន្ត្រី​ដកតំណែង អភិបាលក្រុង​-​ស្រុក​២​រូប ព្រោះ​ប្រើ​អំណាច​ខុស និង​សូកប៉ាន់ ដើម្បី​តំណែង​?

​ភ្នំពេញ​៖​គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃទី​១២ ខែមករា សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ចប់​តំណែង​អភិបាលក្រុង​មួយរូប ព្រោះតែ​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​រំលោភ​អំណាច និង​សម្អាត​ប្រាក់ និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿងរ៉ាវ​យកប្រាក់​៣០​ម៉ឺន​ដុល្លារ ទៅ​សូកប៉ាន់ ដើម្បី​ទទួលបាន​តំណែង​។​a kheng yoan 

​អភិបាលក្រុង​ទី​១ ដែល​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ចេញ​អនុក្រឹត្យ​បញ្ចប់​តំណែង គឺ​លោក ខេង យ័ន​។ អតីត​អភិបាល​ក្រុងកែប​រូបនេះ ត្រូវបាន​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល បញ្ចប់​តំណែង​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ ដោយសារតែ​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់ខ្លួន ប្រព្រឹត្ត​អំពើ​ប៉ះពាល់ ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​

​ក្រោយ​នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ចប់​តំណែង​បាន​១​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​១៣ ខែមករា លោក ខេង យ័ន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លើ​អតីត​អភិបាល​ក្រុងកែប​រូបនេះ លើ​២​បទល្មើស គឺ​បទ រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់ តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា ៣ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ជនជាប់ចោទ ខេង យ័ន កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ ដើម្បី​បន្ត​នីតិវិធី​។​

​បន្ទាប់មក​៩​ខែក្រោយ​គឺ​នៅ​ថ្ងៃទី​៨​តុលា​ឆ្នាំ​២០២៤​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​គឺជា​អភិបាលស្រុក​ល្វាឯម លោក កន សុខកាយ​។ ការបញ្ចប់​តំណែង​លោ​កន​សុខកាយ​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី សម្ដេច​តេ​ជោ ហ៊ុន សែន ទម្លាយ​ថា​បុគ្គល លី សា​ម៉េ​ត បាន​យកឈ្មោះ​របស់​សម្ដេច​ទៅ​បោកប្រាស់​ថវិកា​អ្នកដទៃ ទាំង​សម្ដេច​មិនដឹង​អ្វី​ទាល់តែសោះ​។​
​ក្នុងនោះ​សម្ដេច​តេ​ជោ ក៏បាន​ឱ្យដឹងថា​លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម បាន​យក​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ ទៅ​សូក​នឹង​បុគ្គល លី សា​ម៉េ​ត ដើម្បី​ប្ដូរ​តំណែង​ពី​អភិបាលស្រុក​ល្វាឯម​ទៅជា​អភិបាលក្រុង​អរិយ​ក្សត្រ​។

ប៉ុន្តែ​ផ្ទុយទៅវិញ​នៅក្នុង​អនុក្រឹត្យ​របស់​នាយករ​ដ្ឋ​មន្ត្រី​មិន បាន​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​បញ្ចប់​តំណែង​លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម ព្រោះ​ពុករលួយ​ទេ​តែ​និយាយថា​បាន​ប្រព្រឹត្ត​កំហុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​?​។​គេ​មិនដឹងថា​តើ​នេះ​ជា​ភាសា​ការទូត​ឬ​បង្វែង​កំហុស​លោក​កន​សុខកាយ​ដែល​ជួប​ទ្វេរ​គ្រោះ​ចឹ​ង​នោះទេ​?​។​

​លោក កន សុខកាយ ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន តែងតាំង​ជា​អភិបាលស្រុក​ល្វាឯម កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០​គឺ​ទើបបាន​៣​ឆ្នាំ​ប៉ុណ្ណោះ​។ ចំណែក លោក ខេង យ័ន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តែងតាំង​ជា​អភិបាល​ក្រុងកែប កាលពី​ថ្ងៃ ១៨ ខែសីហា ឆ្នាំ​២០២២៕a kon sokay a kon sokay1 a sok eysan2
​