» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8620 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698791 នាក់

ប្រញាប់​ឡើង​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់ត្រា តែមួយ​ដង​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ច្រើនដង ជិត​បិទ​វិញ​ហើយ​!


​ភ្នំពេញ​៖ ប្រ​ញ៉ាប់​ឡើងៗ​ការផ្តល់​ការអនុគ្រោះ​ពន្ធ​លើ​ការបង់ពន្ធ​ប្រថាប់​ត្រាតែ​មួយដង ចំពោះ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ច្រើនដង ដែល​បាន​ចុះបញ្ជី​រួច នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ​នេះហើយ ។ ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ក្នុងកិច្ចប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ  លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​លើកឡើងថា ដោយ​ពិនិត្យឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ

a_pp​

សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ ដែល​ពុំមាន​លទ្ធភាព​បង់ពន្ធ​ប្រថាប់ត្រា​ច្រើនដង គ្រប់​ដំណាក់កាល នៃ​ការផ្ទេរ​អចលនទ្រព្យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឯកភាព​ជាគោលការណ៍ ដើម្បី​បន្ត​ផ្តល់​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយដង លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ បន្ត​ដៃ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ច្រើនដង​នៅត្រឹម​ថ្នាក់​សង្កាត់​ខណ្ឌ ដូច​ច្នោះ ចំពោះ​សុពលភាព នៃ​ការអនុវត្ត គឺ​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ប៉ុណ្ណោះ​។ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ថា​៖ ក្នុងនាម​យើង​ជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ធ្វើការ ផ្សា​ព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​។​

a_pp2

​លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះបាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​បើក​ការប្រជុំ​តាម​ភូមិ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើលិខិត​ជំនួយស្មារតី​ទៅ​ភូមិ ដើម្បី​ផ្សព្វ​ផ្សា​ទៅ​ប្រជាពលរដ្ឋ សំខាន់​កុំ​ជះ​ទឹក​ដាក់គ្នា យើង​ជ្រក​ក្នុង​តំបូល​តែមួយ​ត្រូវតែ​រួមគ្នា​ធ្វើការ​ងារ​នេះ​ឲ្យ​បានល្អ ។ ក្រោយ​ការប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​បាន​ដឹងឮ​ដល់​កម្រិតណា​ហើយ​នោះ អាជ្ញាធរ​ខណ្ឌ ត្រូវ​រាយការណ៍​មក​ក្រុង​វិញ ដើម្បី​យើង​រាយការណ៍ ពី​ការងារ​របស់​យើង​ទៅ​ក្រសួងមហាផ្ទៃ​។​

​លោក​ឃួ​ង ស្រេង​បានធ្វើ​ការណែនាំ​ថា កន្លងមកនេះ​មាន​មន្ត្រី​សុរិយោដី​នៅ​ខណ្ឌ វាស់វែង​ដីជូ​ន​ប្រជាពលរដ្ឋ​មានការ​យឺតយ៉ាវ ហើយ​មាន​មន្ត្រី​ខ្លះ​មានការ​ទា​លុយ​គេ​ថែមទៀត ។ លោក បាន​បន្តថា “​បើ​ការទា​លុយ​គេ ចំ​កន្លែង​ក្តៅ​វា​ក្តៅ​ហើយ សូម​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លួន ល្មម​ដល់ពេល​ត្រូវ​លាត់​ជើងខោ ចុះជួយ​ប្រជាពលរដ្ឋ​ហើយ កុំ​បង្ក​ការលំបាក​ឲ្យ​ប្រជាពលរដ្ឋ​ទៀត​”​។​

a_pp1

​លោក​អភិបាល ស្នើ​ឲ្យ​លោក​ចៅសង្កាត់​ចុះ​ដល់ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ចង់ដឹង​ពី​ការចង់បាន​របស់​ប្រជាពលរដ្ឋ យើង​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ចំ​គោលដៅ​ដែល​ពួកគាត់​ចង់បាន​។ សម្រាប់​កម្មវិធី​ថ្ងៃនេះ​ចៅសង្កាត់​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​បាន​យល់ដឹង ដើម្បីអោយ​ពួកគាត់​ទៅ​បង់​ព័ន្ធ​ចុងក្រោយ​។​
​

លោក​កែម សម្បត្តិ អគ្គនាយករង​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ណែនាំ​មន្ត្រី​ពន្ធដា​ថា​៖ ការប្រមូល​ពន្ធ​ត្រូវ​បង្ក​ភាពងាយស្រួល​ឲ្យ​ពួកគាត់ នៅពេល​ពួកគាត់​មក​បង់​ព័ន្ធ​និង​ធ្វើ​ឲ្យ​អស់​សក្តានុពល និង​ជំរុញ​ដាក់​សេចក្តីប្រកាស់​ទៅដល់​អ្នក​ជាប់ពន្ធ ។​ លោក បាន​បញ្ជាក់ថា នៅ​ភ្នំពេញ​ចំណូល​ពន្ធ​ប្រមូល បាន​ច្រើនជាងគេ ពោលគឺ​មាន​រហូត​ទៅដល់​៩៣​ទៅ​៩៤​ភាគរយ​ឯណោះ​៕

​