» ឆេះ​ហាង​លក់​គ្រឿង​រថយន្ត​នៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ចៅហ្វាយ​ខេ​ត្ព​ព្រៃវែង​និង​ស្នងការ​នគរបាល​ចុះ​ផ្ទាល់​ » ទស្សនកិច្ច លោកជំទាវ ផេ​ថង​ថា​ន ស៊ីណាវ៉ាត្រា​មេបក្ស​កាន់អំណាច​ថៃ​នៅ​កម្ពុជា បង្ហាញ​ពី​ការពង្រឹង​សាមគ្គីភាព​ » អាមេរិក​បារាំង​បាត់​សម្ពន្ធមិត្ត​ទៀត​មួយ​នៅ​ទ្វីបអាហ្វ្រិក​ដោយសា​រុស្ស៊ី​ » បុណ្យ​ទន្លេ​នៅ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ៥៥​ម៉ឺន​នាក់​សម្តេច​ធិបតី​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ទន្លេ » អ្នកនាំពាក្យ​៖ លោក​ផ្កាយ​២ ប៊​ន សំអាត ពាក់​ស្បែកជើង​មិន​ស្ថិតនៅក្នុង​វត្ត​ទេ​! » ការស្នើសុំ ការអនុគ្រោះ​ពី ឯកឧត្តម​អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជួយ​សម្រួល​ពិនិត្យ​សារធាតុ​ញៀន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន គារ ឡើងវិញ​លទ្ធផល​សូន្យ​!? » បន្ទាប់ពីគម្រាមបីទច្រកក្រុម​ប៉ូលីស​អន្តោប្រវេសន៍​និង​ទាហាន​ថៃ​ប្រហែល​៣០​នាក់​នាំគ្នា​សំរុកចូល​ក្នុង​បរិវេណ​អគារ​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល​នៅ​ច្រក​អូរ​ស្មាច់​បង្ក​ការភ្ញាក់ផ្អើល​ » អាជ្ញាធរ​ហ្វាំ​ង​ឡង់​នឹង​រឹបអូស​រថយន្ត​ដែលមាន​ស្លាក​លេខ​រុស្ស៊ី​! » អាជ្ញាធរ​ខ្មែរ​អត់​ហ៊ាន​ក្អក​ជាមួយ​ជនជាតិ​វៀតណាម​ដែល​ចូល​លួចរ​កមាស​នៅ​តំបន់​កន្ទុយ​នាគ​ » អតីត​អភិបាលក្រុង​ស្វាយរៀង​ដែលជាប់គុកព្រោះបាញ់កម្មករត្រូវបានតែងតាំង​តំណែង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​ » ចាប់បាន​ហើយ​បុរស​យក​សាំង​ចាក់​ដុត​ប្រពន្ធ ទាំង​រស់​ » ស្នងការ​សហភាព​អឺរ៉ុប​មក​ស្រុក​ខ្មែរ​យាយ​និង​ជួយ​អី​ខ្លះ​? » ករណី​យ៍​ឈ្មោះ ដួង អក្ខរា ឆបោក​ប្រាក់​យុវជន​កំពុង​រៀន​នៅ​អាមេរិក​មិន​ទុក​ឲ្យ​យប់​យូ​សុ​បិ​ន្ត​ច្រើន​តុល​ការចាត់ការ​តាម​សំណើរ​រដ្ឋមន្ត្រី​យុ​ត្តិ​ធ​មិ » រដ្ឋមន្ត្រី​ធនធានទឹក​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រឡាយទឹក​ការពារ​លិច​ភ្នំពេញ​! » អ្នក​មេម៉ាយ​ថន​តារា​ភ្ជាប់ពាក្យ​ជាមួយកម្លោះចាស់​បណ្ឌិត​ឯកឧត្តម​ឃី​សុវណ្ណ​រតនា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3406 នាក់

ម្សិលមិញ 6001 នាក់

សរុប 13876236 នាក់

សម្តេច​ក្រឡាហោម​៖​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​..​អាច​ជ្រុះ​ដំណែង​?!


ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្តីបន្ទោស​ចំៗ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី រឿង​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នាំ​ចេញទៅ​លក់​នៅ​ប្រទេសជិតខាង ។​a khenga 

​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខ​ង បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ និង​លទ្ធផល​នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ និង​ទិសដៅ​ភារកិច្ច​អនុវត្ត​បន្ត កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ ខេត្តបាត់ដំបង​។​​សម្តេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា បទល្មើស​ព្រៃឈើ នៅតែ​បន្ត​កើតមាន នៅក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​។ សកម្មភាព​កាប់​ឈើ ត្រូវបាន​ក្រសួងបរិស្ថាន ថតរូប​ភាព​ពីលើ​អាកាស បន្ថែម​លើ​សេចក្តីរាយការណ៍​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា បើសិន​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ប្រាកដ​ជាមាន​បញ្ហា​ជាក់​ជាមិនខាន​។​បើតាម​
​ក្រុម​ឈ្មួញ ដែល​ធ្លាប់​រកស៊ី​ឈើ ក្នុង​ខេត្តមណ្ឌលគិរី និយាយថា ការជួញដូរ និង​ដឹកជញ្ជូន​ឈើ យកទៅលក់​នៅ​ប្រទេស វៀតណាម ពួកគេ​ត្រូវ​រត់ការ​បើកផ្លូវ​ជាមុនសិន ទើប​អាច​ដឹកឈើ​ទាំងនោះ ឆ្លងដែន​បាន​មិនមែន​ទៅ​ស្រួលៗ​ទេ​។ ពួកគេ​ថា មាន​មន្ត្រី​ជាច្រើន ដែល​តម្រូវ​ឲ្យ​ពួកគេ រត់​ការបង់​ផ្លូវ រួមមាន​៖ នគរបាល​ការពារ​ព្រំដែន​, នគរបាល​សេដ្ឋកិច្ច​ខេត្ត​, នគរបាល​សេដ្ឋកិច្ច​ក្រសួង​, នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​, នគរបាល​វរៈ​ព្រំដែន​, មន្ត្រី​យោធា (​យោធា​ខេត្ត​យោធា​ព្រំដែន យោធា​វរៈ យោធា​ស៊ើបការណ៍ យោធា​អគ្គ​) មន្ត្រី​បរិស្ថាន (​មន្ត្រី​បរិស្ថាន​ខេត្ត មន្ត្រី​បរិស្ថាន​ឧ​ទ្យា​នុ​រក្ស មន្ត្រី​បរិស្ថាន​ស្រុក មន្ត្រី​បរិស្ថាន​ដែន​ជម្រក​) មន្ត្រី​មេព្រៃ (​មន្ត្រី​មេព្រៃ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មន្ត្រី​មេព្រៃ​សង្កាត់​រដ្ឋ​ព្រៃឈើ​) មន្ត្រី​សាលាស្រុក សហគមន៍ គយ កាសែត​-​ទូរទស្សន៍ មួយចំនួន​…​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី បាន​អះអាងថា តំបន់​អូរ​ហ៊ុ​ច​នៅ​ស្រុក​អូររាំង និង​តំបន់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នៅតែ​ជា​ចំណុច​ដ៏​រសើប​បំផុត សម្រាប់​ការជួញដូរ​ឈើ ចេញទៅ​ក្រៅប្រទេស​។ តំបន់ នោះ មាន​ទីតាំង មាន​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ដែល​​កាលពីពេល​កន្លងមក បានកើត​ករណី​ជួញដូរ​បទល្មើស​ឈើប្រណិត​ជាច្រើន​ករណី រហូតដល់​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​តូចធំ នៅក្នុង​ខេត្តមណ្ឌលគិរី ដូច​សម្ល​កំពឹស​តែ​មិនទាន់​ឃើញ​អ្នកណា​មានទោស​ឡើយ​។ អូរ​ហ៊ុ​ច និង​អូរ​លែ កន្លែង​កកើត​បទល្មើស​ព្រៃឈើ រហូតដល់​ក្រុម​អ្នកពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ហ៊ាន​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​បរិស្ថាន​ឲ្យ​បាត់បង់​ជីវិត​ចំនួន ២​នាក់​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​បច្ចុប្បន្ន​ខែវស្សា ក្រុម​ឈ្មួញ​បាន​ប្រើ​រូបភាព របៀប​ក្រពើ​បណ្តែត​ទឹក ( ឈើ​ដាក់​បណ្តែត ក្រោម​ទូក ) ពេលខ្លះ ឈ្មួញ យក​ឈើ​ទម្លាក់​ចូលក្នុង​អូរ ហើយ​ចង​ជាមួយ​ប្ញ​ស្សី ធ្វើជា​ក្បូន ដោយមាន​ទូក​របស់​ឈ្មួញ​វៀតណាម ចាំ​សណ្តោង​ឆ្លងទៅ​ប្រទេស​វៀតណាម ដោយ​រលូន ។​

​ប្រភព​ឲ្យ​ដឹងថា បទ​ឈ្មើ​ស​ព្រៃឈើ ដែល​គេ​កំពុង​លួច​ធ្វើ​សកម្មភាព​ទាំងនោះ រួមមាន នៅ​ចំណុច បាយ​ហន ចំណុច​ថ្ម​បី​ដុំ ចំណុច​អូរ​កិល ចំណុច​ក្បាល​អូរ​កិល និង​អ​ន្លួ​ង​ស្រួយ​។ ទីតាំង​ទាំង ៥ ចំណុច​ខាងលើ គ្រប់គ្រង​ដោយ​លោក យ៉ា​ត សុជា ដែលជា​មនុស្ស​ជំនិត របស់លោក ឡេង សុភា​ន់ មេបញ្ជាការ​វរៈ​៦២១​។​
​អ្នកពាក់ព័ន្ធ​ករណី​ជួញដូរ​ឈើ​ឆ្លងដែន នៅ​ខេត្តមណ្ឌលគិរី ទៅ​ក្រៅប្រទេស នៅ​ចំណុច​ខាងលើនេះ ត្រូវបាន​ឲ្យ ដឹងថា ជាប់​ពាក់ព័ន្ធ និង​មេ​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៦២១ ឈ្មោះ ឡេង សោភ័ណ​- លោក សា ផល្លា និង​លោក យ៉ា​ត សុខ​ជា ដែល​សុទ្ធសឹង​ជាម​ន្ដ្រី​នគ​បាល​ឈរជើង​នៅ​ទីនោះ​។​នេះមិននិយាយពីច្រកណាំលៀរបស់លោកសំរឹទ្ធណយនិងច្រកដាក់ដាំនោះផង។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​បន្តថា បច្ចុប្បន្ន ឈ្មួញ​ឈើ​ទាំងនោះ មាន​ក្បូន​ចំនួន ៥០ និង​ទូក​ចំនួន ១០ ហើយ​ក្នុង​ទូក ១ គ្រឿង អូស​បាន ៣ ក្បូន​។​
​ដោយឡែក ខាង​លោក ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​ជនល្មើស លួច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ចំណុច​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ពិតប្រាកដ​មែន​។​​លោក​បន្តថា តំបន់​ព្រំដែន គឺ​ពិបាក​ក្នុងការ​ធ្វើការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ខ្លាំងណាស់ ព្រោះ​នៅ​ជិត​ព្រំដែន​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក្នុងស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្តមណ្ឌលគិរី និង​លោក អ៊ុ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តមណ្ឌលគិរី ព្រោះ​សកម្មភាព​កាប់​ឈើ អារច្រៀក​ឈើ កែច្នៃ​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក វា​មិនអាច​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​លោក អ៊ុ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ន៉​ឡើយ​។​

​ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ យាយ​ម៉ាប់ អាច​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​។​

​នៅក្នុង​ទឹកដី​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ក៏មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​របស់​ឈ្មួញ​ឈ្មោះ យាយ​ម៉ាប់ ផងដែរ​ព្រោះ​ឈ្មួញ​ម្នាក់នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក អ៊ុ វណ្ណ​សុភ​គ៌ និង​លោក សុង ឃាង ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។​​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនអាច​សុំ​ការបកស្រាយ​បានទេ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​ទូរស័ព្ទ​របស់លោក មិនអាច​ទាក់ទង​បាន​។​a kheng a kheng1 a kheng2 a kheng3 a kheng5 a khin m2 a khin m3 a khin m4 a khin m5 a khin3 a khin4