» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10673 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700844 នាក់

ឱ​អំណាចមេឃុំ​វិមជ្ឈការ​!​មេឃុំ​ឆ្នុកទ្រូ​សុំ​ឲ្យ​ចាត់ការ​រឿង​ឈ្មួញ​យក​ត្រា​ក់ទ​រ័​ឈូស​ដីព្រៃ​លិច​ទឹក​តាមផ្លូវ​ច្បាប់ តែ​ថ្នាក់លើ​មិន​ស្តាប់​ធើ​ប្រដាប់​អី !


​ខេត្តកំពង់ឆ្នាំង ត្រាក់ទ័រ​១​គ្រឿង ក្នុងចំណោម​៣​គ្រឿង​ត្រូវបាន​លោក​លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ សហការ​ជាមួយ នគរបាល ប្រជា​ការពារ កងរាជអាវុធហត្ថ ស្ទាក់​ចាប់បាន នៅវេលា​ម៉ោង​ប្រមាណ 9.30​នាទី ព្រឹក​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ នៅ​ចំណុច​ព្រំប្រទល់​ភូមិ​សេះ​ស្លាប់ និង​ភូមិ​កំពង់​អួរ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈដែល ត្រាក់ទ័រ​ទាំងនោះ កំពុង​ធ្វើ​សកម្មភាព ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់ ៣ ដែលជា​តំបន់ហាមឃាត់​តែ​ត្រូវបាន​សម​ត្ត​កិច្ច​ស្រុក​ដោះលែង​បាត់​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា​ថា​ស្អី​ទៅ​នយោបាយ​វិ​ជ្ឈការ​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​ទៅ​មូលដ្ឋាន​នោះ​?​។​cart track3 

​សូមបញ្ជាក់ថា​ក្រោយពេល​ចាប់ លោក​មេឃុំ​ឆ្នុកទ្រូ​បាន​សម្តែង​ការព្រួយបារម្ភ​ណ៍ ខ្លាច​មានការ​ដោះលែង​ដូច​កាល​គ្រា​មុនៗ​ទៀត ។ លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង ថាៈ លោក​បាន​សហការគ្នាជាមួយ​សមត្ថកិច្ច ចុះទៅ​ឃាត់​ចាប់​ត្រាក់ទ័រ ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជាំ​ក់​ស្តែង​ឈូសឆាយ​ព្រៃ​លិច​ទឹក​តំបន់​ដី​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លាប់​។ ក៏ប៉ុន្តែ​នៅពេលដែល​សមត្ថកិច្ច ទៅដល់ អ្នកបើក ត្រាក់ទ័រ​ទាំងនោះ​ដឹងខ្លួន​ទាន់ បាន​បើក​រត់​អស់ សមត្ថកិច្ច ដេញ​ស្ទាក់​ចាប់បាន​១​គ្រឿង ក្នុងចំណោម​ត្រាក់ទ័រ​៣ គ្រឿង​នៅ​ចំណុច ភូមិ​កំពង់​ភូមិ​កំពង់​អួរ រួម​ជាមួយនឹង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ១ គ្រឿង​ទៀត ដែល​បើកបរ​ដោយ​ម្ចាស់​ត្រាក់ទ័រ ខាងលើ និង​មាន​មន្ត្រី​បរិស្ថាន​មួយរូប​ទៀតផង​ដែរ ។​

តៃកុង​អា​ត្រាក់​មានឈ្មោះ នួន សុ​ណា​ល់ ក្រោយពេល​ឃាត់​បាន​ហើយ ក៏បាន​នាំមក​កាន់​សាលាស្រុក​បរិបូណ៌​ដើម្បី ចាត់ការ​តាម​នីតិវិធី ។ លោក​មេឃុំ​បាន​បញ្ជាក់ថា​ម្ចាស់​ត្រាក់ទ័រ​ខាងលើ​មានឈ្មោះ ស សារ៉ន ជា​កូន​របស់​ឈ្មោះ ស ប៊ុនធឿន ។ នៅពេល​ចាប់​ឃាត់ ត្រាក់ទ័រ ខាងលើ ឈ្មោះ ស សារ៉ន បាន​តាំងខ្លួន​ជា​អ្នក​ភ្នាក់ងារ​កាសែត បាន​យក​កាមេរ៉ា​ចេញពី​ក្នុង​រថយន្ត មក​ថតរូប​លោក​ទៀត​ផង ។​តែ​យ៉ាងនេះ​ក្តី លោក​បាន​នាំមក​កាន់​សាលាស្រុក​បរិបូណ៌ ដើម្បីអោយ​មន្ត្រី​ជំនាញ ធ្វើ​កំណត់ហេតុ​សាកសួរ​តាម​នីតិវិធី ។ លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ ប្រាប់ថា​លោក​មានការ​ព្រួយបារម្ភ​ថាៈ ត្រាក់ទ័​ល្មើសច្បាប់​ខាងលើ អាច​នឹង​ត្រូវធ្វើ​ការដោះលែង​ទៅវិញ ដូច​កាល​គ្រា​មុនៗ ទៀត​។ គឺ​លើក​ទី​១ កាលពី​ថ្ងៃទី ១៤ ខែ​មិនា ឆ្នាំ​២០១៨ លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចាប់បាន​២​គ្រឿង​, លើក​ទី​២​ចាប់​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ចាប់បាន​១​គ្រឿង ។​ទាំង​ពីរលើក គឺ​ត្រូវបាន​ដោះលែង​ទៅវិញ​ទាំងអស់ ។ ចំណែក​លើ​ទី​៣ គឺ​ចាប់​នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ហេតុនេះហើយ ក្នុងនាម​លោក ជា​អាជ្ញាធរ​ឃុំ សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ និង ស្ថាន​ប័​ណ្ឌ តុលាការ​សូម​ចាត់ ការ ម្ចាស់ ត្រាក់ទ័រ​នេះ​ទៅតាម​ផ្លូវច្បាប់ ។

​ពាក់​ព​ន្ឋ័​និង​ករណី​នេះដែរ ដោយ​ចង់ដឹងថាៈ នរណា​ជា​ម្ចាស់​ដី ជួល​ត្រាក់ទ័រ​ទៅ​ឈូស​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ ភ្នាក់ងារ​យើង បាន​សុំ​ការបំភ្លឺ ពី​មន្ត្រី​សាលាស្រុក​បរិបូណ៌ និង​មន្ត្រី​ជំនាញ ដែល​បានធ្វើ​កំណត់ហេតុ​ប៉ុន្តែ​មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​គ្រាន់តែ​បាន​ថា មិនទាន់​បានធ្វើ​កំណត់ហេតុ សួរនាំ​នៅឡើយ​។ យ៉ាងនេះ​ក្តី បើតាម​លោក មេឃុំ​ឆ្នុកទ្រូ បាន​ប្រាប់ថាៈ ឈ្មោះ យូ សុ​គុំ ជា​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ឆ្នាំង ដែល​នៅ​កន្លែងកើតហេតុ បាន​ជួល​ឈ្មោះ ស សារ៉ន ជា​ម្ចាស់​ត្រាក់ទ័រ​ខាងលើ​ទៅ​ឈូសឆាយដី​នោះ​យក​ធ្វើក​ម្មសិ​ទ្ឋ ។ ប៉ុន្តែ​ពេល​ភ្នាក់ងារ​យើង សួរ លោក​យូ សុ​គុំ លោក​បាន​ដិ​សេធ​ថាៈ មិនមែនជា​ដី​របស់លោក​ទេ អ្នកណា​ថ្លើមធំ​ហ៊ាន​ជួយ​គេ​អោយទៅ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ....? ។

. សូមបញ្ជាក់ថាៈ​នេះ​ជាការ​ឃាត់​ត្រាក់ទ័រ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក របស់​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ជា​លើក​ទី ៣​ហើយ ហើយ​ការឃាត់​លើក​ទី​១​និង​លើក​ទី​២ ត្រូវបាន​ដោះលែង​ទាំងអស់ ធ្វើអោយ​មតិ​រិះគន់ថាៈ មូលហេតុ ដែល​គេ​មិន​ព្រម​ផ្ដល់ព័ត៌មាន​ឲ្យ​តែ​អ្នក​សារពត៌មាន​ព្រោះតែ​មន្ត្រី​ទាំងអស់នោះ មានការ​ឃុបឃិត​គ្នា​នឹងធ្វើ​ឯកសារ​ដោះ​បន្ទុក លើ​ជនល្មើស​ទាំងអស់នោះ​ក្នុង​គោលបំណង​ដោះលែង​ត្រាក់ទ័រ​ដូច​កាល​គ្រា​មុន​ទៀត ។​ម្យ៉ាង​គេ​ទុក​មេឃុំ​ដូចជា​រដ្ឋអំណាច​ទីងមោង​ចឹ​ង​។​បើ​យ៉ាងនេះ​តាម​ការប៉ាន់ស្មាន យ៉ាងយូ​១​ឆ្នាំ​២​ឆ្នាំ​ទៅមុខទៀត ព្រៃ​លិច​ទឹក​នៅក្នុង​ឃុំ​ឆ្នុកទ្រូ​ពិតជា​ក្លាយជា​វាល​រហោល​ស្ថាន គ្មាន​ជម្រក​ត្រី​ពង​កូន គ្មាន​ទីជម្រក​សត្វ​ស្លាប និង គ្មាន​រនាំង​ការពារ​ខ្យល់​ទៀតឡើយ ។​

​ដូច​មេឃុំ​ឆ្នុកទ្រូ​បារម្ភមែន​គឺ នៅវេលា​ម៉ោង​ប្រមាណ ជាង​៥​កន្លះ ថ្ងៃ​ដដែល ជនសង្ស័យ​ទាំង​៣​នាក់ មាន ម្ចាស់​ត្រាក់ទ័រ កម្មករ និង​មន្ត្រី​បរិស្ថាន រួម​និង​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង​ត្រូវបាន​មន្ត្រី​ជំនាញ ដោះលែង អោយទៅ​ផ្ទះ​វិញ បាត់ទៅហើយ​។​ឯណា​ទៅ​នយោបាយ​វិ​ជ្ឈការ​ដែល​រដ្ឋាភិបាល​ថា​ប្រគល់​អំណាច​ឲ្យ​ឃុំ​សង្កាត់​នោះ​?​។​ចឹ​ង​បាន​ពួក​គណបក្សប្រឆាំង​អាំចជេរ​បាន​នោះ​!៕cart track cart track1 cart track2 

​