» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6200 នាក់

ម្សិលមិញ 5544 នាក់

សរុប 13947297 នាក់

ជំទាវ​ហ៊ុន​ស៊ី​ណាត​ប្អូន​នាយករដ្ឋមន្ត្រី​ត្អូញ​រឿង​មន្ទីរ​ដែនដី​ខេត្តសៀមរាប​មិន​ព្រម​ចេញ​ប្លង់​កម្ម​សិទ្ធ​ដី​ឲ្យ​ប្រជាពលរដ្ឋ​


​សៀមរាប ៖ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​កម្ពុជា បាន​បង្ហោះ​សារ​ពី​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​ចំពោះ​មន្ត្រី​សូរិយា​ដី​ខេត្តសៀមរាប ដែល​យឺតយ៉ាវ​ក្នុង​ការចេញ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​, ត្រូវ​ពន្ធដារ​ផាកពិន័យ​សាហាវ ។ a hun sinat 

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​លោកស្រី ហ៊ុន ស៊ី​ណាត សរសេរថា “​នាង​ខ្ញុំ​ឈ្មោះ ហ៊ុន ស៊ី​ណាត ជា​ពលរដ្ឋ​មានផ្ទះ​នៅក្នុង​បុរី​សៀង​ណាំ​ក្នុង​ខេត្តសៀមរាប បានទទួល បង្កា​ន់​ដី​សម្គាល់​ក្បាល់ដី​តាំងពី​ឆ្នាំ​២០១៣ មក​ម្លេះ តែ​មកដល់ពេលនេះ​ឆ្នាំ​២០១៨ ប្លង់ដី​របស់​នាង​ខ្ញុំ​នៅតែ​មិនទាន់​ចេញ​ដល់ដៃ​នូវឡើយ​នោះទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​នាង​ខ្ញុំ​មានការ​ព្រួយបារម្ភ ចំពោះ​ដី​នេះ​យ៉ាងខ្លាំង​។​
​ក្នុងនោះ​មិនមែន​មានតែ​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ​នោះទេ ក្រុមគ្រួសារ​ទាំងអស់​ស្ថិតក្នុង​បុរី​សៀង​ណាំ​ខេត្ត​សៀម​រាម​ក៏មាន​ការព្រួយបារម្ភ​ជា​រៀងរាល់ថ្ងៃ​ចំពោះ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដែល​ប្រឹងប្រែង​រក​មួយជីវិត​ម​ក​ហើយ​យកទៅ​ទិញ​ដី​ក្នុង​បុរី​តាំងពី​ឆ្នាំ​២០១៣ តែ​មិនមាន​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប្លង់រឹង​) ប្រគល់ឱ្យ​ពួកគាត់​ឡើយ​។

បន្ទាប់ពី​ទិញ​ដី​ក្នុង​បុរី​សៀង​ណាំ​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ជាច្រើន ទទួលបាន​បង្កាន់ដៃ​សម្គាល់​ក្បាលដី​ដែល​ចេញ​តាំងពី​ឆ្នាំ ២០១៣ តែ​រហូតមកដល់​ថ្ងៃខែ​សីហា ឆ្នាំ​២០១៨ នេះ ពួកយើង​ទាំងអស់គ្នា​ពុំទាន់​បានទទួល​ប័ណ្ណ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​អចលនវត្ថុ​ឡើយ​។ រយៈពេល​៥​ឆ្នាំ​មកនេះ នាង​ខ្ញុំ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​អំពី​បញ្ហា​នេះ នាង​ខ្ញុំ​គិតថា​ដី​របស់​នាង​ខ្ញុំ​ហាក់ដូច​ជាមាន​បញ្ហា​អ្វីមួយ​នៅ​ពីក្រោយ​ខ្នង​រឿងនេះ បានជា​រដ្ឋ​មិន​ព្រម​ចេញ​ប្លង់រឹង​ឱ្យ​។​

​ទាំងអស់នេះ​វា​ជា​បញ្ហា​ដែល​ត្រូវ​ចោទ​សួរថា តើ​ក្រសួង​រវល់​ធ្វើ​អ្វី​បានជា​មិន​ព្រម​ចេញ​ប្លង់រឹង​ជូន​នាង​ខ្ញុំ ហ៊ុន ស៊ី​ណាត និង​ប្រជាពលរដ្ឋនៅក្នុង​បុរី​សៀង​ណាំ​នេះ​? ចម្លើយ​នេះ​ពិតជា​មិនដឹង​ត្រូវ​ឆ្លើយ​យ៉ាងណា​ឱ្យ​សាក​សម​នោះទេ ប្លង់ដី​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​ត្រូវបានធ្វើ​ការចេញ​ជូន​ម្ចាស់​ដី ចម្លែក​អី​ដី​មួយកន្លែង​ក្នុង​បុរី​សៀង​ណាំ​ខេត្តសៀមរាប ក្រសួង​គ្មាន​ពេលវេលា​ធ្វើ​ប្លង់​ចេញ​ជូន​នាង​ខ្ញុំ​និង​ប្រជាជន​ផ្សេងៗ​ទៀត ឬ​ដី​មួយ​ដុំ​នោះ​មាន​បញ្ហា​អ្វីដែល​មិនអាច​ចេញ​ប្លង់​បាន ហើយ​ចេញ​បានត្រឹមតែ​បង្កាន់ដៃ​សម្គាល់​លេខ​ក្បាល់ដី​បែបនេះ​។​

​ប្រសិនបើ​ក្រសួង​មានការ​រវល់​ខ្លាំង​យ៉ាងណា​បន្ទាប់ពី​ចេញ​បង្កា​ន់​សម្គាល់​លេខ​ក្បាលដី​ក្នុង​ឆ្នាំ​២០១៣ ក្រសួង​មិនគួរណា​ចំណាយពេល​ដល់​ទៅ​៥​ឆ្នាំ​ហើយ នៅតែ​មិនទាន់​បានសម្រេច​ចេញ​ប្លង់រឹង​ឱ្យ​នាង​ខ្ញុំ ហើយ​ប្រសិនបើ​ដី​មាន​បញ្ហា ឬ​ទំនាស់​នានា គួរណា​ធ្វើការ​ជូនដំណឹង​និង​ដោះស្រាយ មិនគួរ​អូសបន្លាយ​ពេល​យូរ​បែបនេះ​នោះទេ​។​

​ពាក្យ​ច​ចាម​រ៉ា​ម​និយាយថា ដី​ក្នុង​បុរី​នេះ​មានការ​ពាក់ព័ន្ធ​ជាមួយ​ដី​របស់​អាជ្ញាធរ​អប្សរា​បានជា​មិន​ព្រម​ចេញ​ប្លង់រឹង​ឱ្យ ករណី​បើ​មាន​បញ្ហា​នេះ​កើតឡើង​មែន​នោះ ហេតុអ្វី​អាជ្ញាធរ​មិន​ព្រមធ្វើ​ការចេញមុខ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ហេតុអ្វី​សុខចិត្ត​ឱ្យ​នាង​ខ្ញុំ​ដែលជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ម្នាក់​ដែល​រស់នៅ​ក្នុងសង្គម និង​ប្រជាពលរដ្ឋ​ដ៏ទៃទៀត រស់នៅក្នុង​ការព្រួយបារម្ភ ចំពោះ​ដី​មួយកន្លែង​នេះ​ដូច្នោះ​វិញ​? ម្យ៉ាងវិញទៀត ការព្រួយបារម្ភ​មាន​កាន់តែខ្លាំង​ឡើងៗ បន្ទាប់ពី​ពួកយើង​បានដឹងថា ប្លង់រឹង​បានចេញ​ឱ្យ​បុគ្គល​មានបុណ្យ​ស័ក្តិ និង​មាន​លុយ​ជាច្រើន ដែល​តាម​ការពិត​ពួកគេ​ទទួលបាន​បង្កាន់ដៃ​ដី​ក្រោយ​ពួកយើង​ទៅទៀត ចំណែកឯ​នាង​ខ្ញុំ និង​ប្រជាពលរដ្ឋ​ក្នុង​បុរី​សៀង​ណាំ​វិញ​នៅតែ​ទន្ទឹងរង់ចាំ​មើលថា តើ​ប្លង់ដី​របស់ខ្លួន​ពេលណា​ចេញ ឬ​បាន​ត្រឹម​កាន់​បង្កាន់ដៃ​ដី​រង់ចាំ​ដោយ​មិនដឹង​ពេលណា​នឹង​ទទួលបាន​ប្លង់រឹង​ដូច​គេ​។​

​ការដែល​ក្រសួង​មិន​ព្រម​ចេញ​នូវ​ប្លង់ដី​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ស្មើនឹង​ការទុកឱ្យ​នាង​ខ្ញុំ​និង​ប្រជាពលរដ្ឋ​រស់នៅ​ទាំង​ភាព​ងងឹត ពុំ​ស្គាល់​ច្បាស់​ពី​ច្បាប់ទម្លាប់​របស់​សង្គម​ខ្មែរ ហើយ​ត្រូវ​ទទួលរង​នូវ​ការខាតបង់​ប្រយោជន៍ ប្រាក់កាស ហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុកចិត្ត​លើ​ស្ថាប័នរដ្ឋ ជាពិសេស​រាជរដ្ឋាភិបាល​។​​មិន​ត្រឹមតែ​ប៉ុណ្ណោះ ទោះបីជា​ប្លង់ដី​មិន​ព្រម​ចេញ​ឱ្យ​នាង​ខ្ញុំ​ក៏ពិតមែន ក៏​នាង​ខ្ញុំ​និង​ប្រជាពលរដ្ឋ​ដទៃទៀត​បាន​បង់ពន្ធ​ដីធ្លី​ជា​រៀងរាល់ឆ្នាំ ដោយ​ពុំដែល​មានការ​ប្រឆាំង​ឬ​មិន​ព្រម​បង់ពន្ធ​ដោយ​ចេតនា​នោះទេ​។

ជាការ​សោកស្តាយ នៅពេល​មួយ​នាង​ខ្ញុំ​ខកខាន​ក្នុងការ​បង់ពន្ធ​មួយឆ្នាំ​ដោយ​នាង​ខ្ញុំ​មានការ​រវល់​ត្រូវ​ទៅ​បរទេស​មិនអាច​ត្រឡប់មកវិញ​ទាន់ពេល​ក្នុងការ​បង់ពន្ធ នាង​ខ្ញុំ​ត្រូវ​រង​នូវ​ការផាកពិន័យ​បង់​ក្នុងតម្លៃ​គុណ​ឡើង​ពីរ​ទៅ​បី​ដង​។ ក៏ប៉ុន្តែ នាង​ខ្ញុំ​សុខចិត្ត​ទទួលរង​ការផាកពិន័យ​នេះ ហើយ​នាង​ខ្ញុំ​ចង់​បង្ហាញថា​នាង​ខ្ញុំ​ជា​ពលរដ្ឋ​រស់នៅ​ក្នុងសង្គម​ខ្មែរ​មួយរូប ត្រូវបំពេញ​តួនាទី​ជា​ពលរដ្ឋ​ឱ្យបាន​ល្អ ដោយ​ត្រូវគោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន ទោះបីជា​ប្លង់រឹង​មិនទាន់​ចេញ​ដល់ដៃ​នាង​ខ្ញុំ​ក៏ដោយ​។​​គិតៗ​ទៅ នេះ​ការ​តបស្នង​មកវិញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ មកលើ​ប្រជា​ពល​សាមញ្ញ​មួយរូប​ដូច​នាង​ខ្ញុំ​ដែល​ខំ​ធ្វើខ្លួន​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម គោរព​ច្បាប់​នេះ សូម្បីតែ​ប្លង់ដី​ដែល​នាង​ខ្ញុំ​រស់នៅ មួយ​សន្លឹក​ក៏​គ្មាន​ដែរ តើ​សាក​សម​ដែរ​ឬ​យ៉ាងណា​សូម​អស់លោក​មន្ត្រីរាជការ​ជួយ​ពិចារណា​ផង​។

តើ​រដ្ឋ​បម្រើសេវា​ឲ្យ​រាស្ត្រ​បែបនេះ​ឬ​យ៉ាងណា​? ម្ខាង​មិន​ព្រម​ផ្តល់​សេវា ឬ​ផ្តល់​សេវា​យ៉ាង​យឺតយ៉ាវ ចំណែកឯ​ម្ខាង​ទៀត ចាំតែ​ផាកពិន័យ​ពី​រាស្ត្រ​។​​តើ​សេវាសាធារណៈ​លឿន​រហ័ស មាន​សម្រាប់តែ​បុគ្គល​ដែលមាន​បុណ្យស័ក្តិ មាន​លុយ​? តើ​បញ្ហា​របស់​រាស្ត្រ​ភាគច្រើន​នៅតែ​មិនត្រូវ​បាន​យកចិត្តទុកដាក់​ដោយ​ស្ថាប័ន​មួយចំនួន​ជា​រឿង​រហូត​ឬ​យ៉ាងណា​?​តើ​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងឡាយ​មាន​ចេតនា​ស្មោះត្រង់​ចង់​ដោះស្រាយ​បញ្ហាលំបាក​របស់​រាស្ត្រ​ដែរ​ឬ​យ៉ាងណា​? នេះហើយ​ជា​ចំណុច​ដែល​រាស្ត្រ​តែងតែ​ថ្នាំងថ្នាក់​នឹង​រដ្ឋ ថ្នាក់ដឹកនាំ​កំពូល ឬ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​។​

​បើកាលណា​មិនមាន​ប្លង់រឹង​ទេ នាង​ខ្ញុំ​មានការ​លំបាក​ជាខ្លាំង​ក្នុង​ការទាញយក​ប្រយោជន៍​នានា​ពី​ដី​នេះ​ដូចជា ការលក់ដូរ ផ្ទេរមរតក ជួល​បញ្ចាំ ហ៊ី​ប៉ូ​តែ​ក ជាដើម​។ ប្រសិនបើ​នាង​ខ្ញុំ​ចង់​ធ្វើការ​លក់ដូរ ពិតជា​ពិបាក​ខ្លាំង​ចំពោះ​ដី​ដែល​មិនមាន​ប្លង់រឹង ព្រោះ​ត្រូវ​ប្រឈមមុខ​នឹង​ការ​បន្ទាប​តម្លៃ​ខ្លាំង​ជាង​តម្លៃ​ទីផ្សារ ហើយ​នេះ​ក៏​ជា ឱកាស​សម្រាប់​ជនខិលខូច​ឆ្លៀត​កេង​ផលចំណេញ ពេលខ្លះ​ដី​នោះ​លក់​មិន​ចេញ​ក៏​ថា​បាន​។ ក្នុងករណី​ដែល​នាង​ខ្ញុំ ត្រូវការ​ប្រាក់​បន្ទាន់​ចង់​ដាក់បញ្ចាំ​ដី ហ៊ី​ប៉ូ​តែ​ក​លើដី ដែល​គ្មាន​ប្លង់រឹង ច្បាស់​ណាស់​ថា​នឹង​ទទួលបាន​តម្លៃ​ទាប​មួយ​។ ចំណុច​ទាំងអស់នេះ​ពិតជា​ជះ​ឥទ្ធិ​ល​យ៉ាងខ្លាំង​លើ​សេដ្ឋកិច្ច​គ្រួសារ​របស់​នាង​ខ្ញុំ និង​ការរកស៊ី​ទទួលទានរ​បស់​គ្រួសារ​ប្រជាពលរដ្ឋ​នីមួយៗ​យ៉ាងខ្លាំង​៕a hun sinat2 a hun sinat a hun sinat1