» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5111 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695282 នាក់

មន្ត្រី​ជំនាញ​សុរិយោដី​ស្រុក​មេសាង ទា​លុយ បង្ក​ការ​ក្តៅ ក្រហាយ និង​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​ប្រជា​ពល​រដ្ន​ក្នុង​មូលដ្ឋាន​


​ខេត្តព្រៃវែង : នៅ​ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​រស់នៅក្នុង​មូល ដ្ឋា​ន​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង បាន​ផ្តល់ព័ត៌មាន មក​អង្គភាព គេហទំព័រ មាតុភូមិ អោយដឹងថា : ពួកគាត់​មានការ ក្តៅក្រហាយ​និង​មិន​ពេញចិត្ត​ចំពោះ​មន្ត្រី​ជំនាញ​សុរិយោដី ចុះ​វាស់វែង​ដីធ្លី​ស្រែចំការ ភូមិដ្ឋាន និង​ផ្តល់​ប័ណ្ណ​បង្កាន់ដៃ ដើម្បី ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​(​ប្លង់រឹង​) ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​ខេត្តព្រៃវែង​ជាខ្លាំង ព្រោះ​ទង្វើ នឹង​សកម្មភាព​ការងារ​របស់​ពួក មន្ត្រី​ជំនាញ​ទាំងនោះ​គាបសង្កត់ យកលុយ​កាក់​ពី​គាត់​ខ្លាំង​ដៃ​ពេក ។a vort land2

ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ បាន​បន្តថា : កាល ពី​ពេល​ពួក​មន្ត្រី​សុរិយោដី ចុះ​វាស់វែង​ដីធ្លី​ស្រែ និង​ដី​លំនៅដ្ឋាន របស់​ពួកគាត់​បានទាមទារ​លុយ កាក់​ពី​ពួកគាត់ ក្នុង ១ ក្បាលដី​ចំនួន​១​មុ​ឺ​ន​រៀល ដោយ​ពួកគេ​ថា ជា​ថ្លៃ​ហូបបាយ​ទឹក និង​ចាក់ សាំង ។ ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០២៤ នៅ ពេល​ពួក​មន្ត្រី​សុរិយោដី​នោះ​ចុះ មក​ផ្តល់​ប័ណ្ណ​បង្កាន់ដៃ ( ចុង សន្លឹក ) ដើម្បី​ទុក​ទទួលយក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី នៅពេល​ខាង មុខ​នេះ ត្រូវបាន​ពួក​មន្ត្រី​ក្រុម​ការ ងារ​សុរិយោដី​ស្រុក​មេសាង តម្រូវ អោយ​ពួកគាត់​បង់លុយ​ថ្លៃ​សរសេរ​បំពេញបែបបទ​មាន ស្នាម​ផ្តិតមេដៃ​លើ​ឯកសារ​ដីធ្លី ដោយ​ក្នុង​១​ប្លង់​សរុប​ចំនួន​១៥០០០​រៀល ( អ្នកសរសេរ​ឯកសារ​មាន​២​នាក់ ចំនួន​៥០០០​រៀល អ្នក​ចាំ​ចាប់ដៃ​ប្រជាពលរដ្ឋ​ផ្តិត​ស្នាម​មេដៃ​មាន​១​នាក់ ចំនួន​១០០០០​រៀល​) ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា : ពួកគាត់​បាន​ស្តាប់ឮ​ប្រសាសន៍ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ប្រកាសថា​:​ការចុះបញ្ជីរ​ក្បាលដី​ធ្លី​ស្រែចំការ និង​លំនៅដ្ឋាន​ជូន​ប្រជា ពលរដ្ឋ​ខ្មែរ​ទូរ​ទាំង​ប្រទេស មិន​តម្រូវអោយ​ប្រជាពលរដ្ឋ​បង់ លុយកាក់​ទេ គឺ​រដ្ឋាភិបាល​ជា​អ្នក ធានារ៉ាប់រង ។ តែ​សកម្មភាព នៃ​ការចុះ​ធ្វើ​ការងារ​ជាក់ស្តែង​របស់ ពួក​មន្ត្រី​ជំនាញ​សុរិយោដី ស្រុក​មេសាង គឺជា​ការប្រព្រឹត្ត​អំពើ​ពុក រលួយ​គាបសង្កត់ ក យកលុយ​ពី រាស្ត្រ​ក្រីក្រ យ៉ាង​ចាស់ដៃ​បំផុត ។ ប្រជាពលរដ្ឋ​បាន​សំណូមពរ តាម រយ​:​អ្នកកាសែត គេហទំព័រ មាតុភូមិ​ថា : សូម​ថ្នាក់ដឹកនាំ​ខាង លើ ឯកឧត្តម សាយ សំ​អា​លើ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ជាពិសេស​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តាជួយ​ពិនិត្យមើល និង​ចាត់វិធានការ​បោសសំអាត​ចំពោះ​ពួក​មន្ត្រី​ខិលខូច​មួយចំនួន​តូច​ដែល​ឆ្លៀតឱកាស​កេង​យក​ផលប្រយោជន៍​លាភ​សក្ការ​:​ផ្ទាល់ខ្លួន​ក្នុងតួនាទី និង ភារកិច្ច ដែល​បក្ស​និង​រដ្ឋ​ប្រគល់អោយ​ធ្វើជា​អ្នកបំរើ​រាស្ត្រ​ផង​ទាន ! ។

ជុំវិញ​ព័ត៌មាន​ខាងលើ នេះ​លោក ផល្លា មេភូមិ ពោន បានបញ្ជាក់​ប្រាប់ថា : ក្នុងភូមិ​ពោន មាន​ក្បាលដី​ដែល​បាន​ចុះបញ្ជីរ​មាន​ចំនួន​ជាង​១០០០ ក្បាលដី សំរាប់​ប្រជាជន​ជាង​៣៥០​គ្រួសារ និង​លោក ឌុ​ច ឈាវ មេភូមិ ព្រៃចេក ស្ថិតក្នុង​ឃុំ ព្រៃ​រំដេង ស្រុក​មេសាង មាន​ក្បាលដី​ដែល​ត្រូវ​ចុះបញ្ជីរ មាន​ចំនួន​ជាង​១០០០​ក្បាលដី​ដែរ តែ​ទើបតែ​ធ្វើ​បានតែ​ចំនួន​ជាង​៤០០​ក្បាលដី​ទេ ក្នុង​ចំនួន​ប្រជាជន​៤៤៦​គ្រួសារ ។ នេះ​គិត ត្រឹមតែ​២​ភូមិ​ប៉ុណ្ណោះ ក្នុង​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង សរុប​ចំនួន​ក្បាលដី​មាន​រហូត​ជាង​២០០០​ក្បាលដី ចុះបើ​យក​ចំនួន​តួលេខ​នេះ​ក្នុង​ដី ១​ប្លង់​គុណ​នឹង​១៥០០០​រៀល តើ ក្រុមមន្ត្រី​សុរិយោដី​ស្រុក​មេសាង ប្រមូលបាន​លុយ​ប៉ុន្មាន​លាន​រៀល ? ។

ជុំវិញ​ការចោទប្រកាន់ របស់​ប្រជាពលរដ្ឋ ចំពោះ​ករណី នេះ លោក ហូ​វន់ ប្រធានការិយាល័យ​ភូមិបាល​ស្រុក​មេសាង បាន​បំភ្លឺ​ប្រាប់ និពន្ធ​នាយក គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ​ថា​:​លោក​ពុំ​បានដឹង​អំពី​ទង្វើ​របស់​ក្រុមមន្ត្រី​របស់លោក ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់ ប្រជាពលរដ្ឋ​ទេ​។ លោក​មេ​ភូមិបាល​ស្រុក​មេសាង​បន្តថា​: បើ មាន​គឺជា​មនោសញ្ចេតនា​របស់​ប្រជាជន​ជូន​ក្រុមមន្ត្រី​ថ្លៃ​បាយទឹក​តែប៉ុណ្ណោះ ជា​ទឹកចិត្ត​ពួកគាត់ ពុំមាន​ការដាក់កំហិត​ទេ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក ហូ​វន់ ក៏បាន​អរគុណ​ដល់​អ្នកកាសែត​ដែល​បាន​ផ្តល់ព័ត៌មាន​នេះ​ជូន​លោក ដើម្បី​លោក​មាន​មូលដ្ឋាន​ធ្វើការ​អប់រំ​ណែនាំ​ចំពោះ​មន្ត្រីក្រោមឱវាទ​ដែល​ប្រព្រឹត្ត​អំពើ​ខុសឆ្គង នាំអោយ​មានការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ៕ ដោយ​: សុផល Tel:012953824/016953222/0885534100a vort land a vort land1 

​