» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9722 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699893 នាក់

លោក ត្រាំ ស្នើសុំឱ្យប្រធានាធិបតីអ៊ីស្រាអែលលើកលែងទោសឱ្យលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ

 

អ៊ីស្រាអែល៖ ការិយាល័យប្រធានាធិបតីអ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រធានាធិបតី លោក អ៊ីសាក់ ហឺហ្សុក (Isaac Herzog) បានទទួលលិខិតមួយច្បាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យលោកពិចារណាលើកលែងទោសឱ្យនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។a trum boing 

 លោក ត្រាំ បានសរសេរថា «ទោះបីខ្ញុំគោរពទាំងស្រុងនូវឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌អ៊ីស្រាអែលក៏ដោយ ខ្ញុំជឿជាក់ថាករណីប្រឆាំងនឹងលោក ប៊ីប៊ី (Bibi ដែល ឈ្មោះហៅក្រៅរបស់លោក ណេតាន់យ៉ាហ៊ូ) គឺជាការកាត់ទោសបែបនយោបាយ និងគ្មានភាពយុត្តិធម៌»។

ជាការឆ្លើយតប ការិយាល័យរបស់លោក ហឺហ្សុក បានបញ្ជាក់ថា អ្នកណាម្នាក់ដែលស្វែងរកការលើកលែងទោសពីប្រធានាធិបតី ត្រូវតែដាក់សំណើជាផ្លូវការស្របតាមនីតិវិធីដែលបានកំណត់។

គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ ជាប់ចោទពីបទពុករលួយតាំងពីឆ្នាំ២០១៩ ក្នុងសំណុំរឿងចំនួនបី ដែលក្នុងនោះរួមមានការចោទប្រកាន់ទទួលអំណោយជិត ៧០០,០០០ shekel (ប្រហែល ២១២,០០០ដុល្លារ) ពីអ្នកជំនួញ។ ថ្វីបើតំណែងប្រធានាធិបតីអ៉ីស្រាអែលមានតួនាទីជាពិធីការច្រើនក៏ដោយ ក៏លោក ហឺហ្សុក មានសិទ្ធិអំណាចក្នុងការលើកលែងទោសដល់ឧក្រិដ្ឋជនដែលត្រូវបានផ្តន្ទាទោសហើយ ក្នុងកាលៈទេសៈមិនធម្មតា។ ទោះជាយ៉ាងណា សវនាការរបស់លោក ណេតាន់យ៉ាហ៊ូ គឺមិនទាន់ចប់នៅឡើយទេ។ប្រការនេះហើយបានជាគេសង្កេតឃើញថាលោកនេតានើយ៉ាហ៊ូមិនចង់ផ្អាកកាធ្វើសង្គ្រាមទេ។ព្រោះបើលផ្អាកហើយរៀបចំការបោះឆ្នោតវាគឺជាថ្ងៃអន្សាររបស់គាត់។a israel pardon