» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9606 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699777 នាក់

លោក អាន់វ៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសាទរតួនាទីចិន និងអាម៉េរិក ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា

 

ប្រទេសម៉ាឡេស៊ី៖លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី៣០ ខែធ្នូ បានសាទរតួនាទីរបស់ចិន និងអាម៉េរិក ដែលបានចូលរួមចំណែកលើបទឈប់បាញ់ ក្រោយការឈ្លានពានរបស់ថៃលើកម្ពុជាជាច្រើនថ្ងៃ។ លោក អាន់វ៉ា ជាមេដឹកនាំដ៏សំខាន់មួយ ដែលបានរួមចំណែកក្នុងការរកបទឈប់បាញ់រវាងកម្ពុជា​ និងថៃក្នុងនាមជាប្រធានអាស៊ាន។a anva meet 

 

ចាប់តាំងពីថ្ងៃទី៧ ខែធ្នូមក ថៃ បានបើកការឈ្លានពានជាថ្មីទៀតលើដែនអធិបតេយ្យរបស់កម្ពុជាទាំងកំរោល និងប្រើប្រាស់សព្វាវុធជាច្រើន រួមទាំងយន្តហោះទម្លាក់គ្រាប់បែកដែលកាលពីថ្ងៃទៅ២៦តុលា២០២៥លោកអាន់វ៉ានិងលោកដូណាល

ត្រាំបានធ្វើជាសាក្សីនៃកាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពបញ្ចប់សង្គ្រាម៥ថ្ងៃកាលពីចុងខែកក្កដាម្តងហើយ។ ក្រោមការជួយសម្របសម្រួលពីម៉ាឡេស៊ី ចិន និងអាម៉េរិក កម្ពុជា និងថៃ បានសម្រេចអនុវត្តបទឈប់បាញ់ ក្រោយកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូបន្ទាបពីមានកិច្ចប្រជុំពិសេសារដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី២២ធ្នូ។

បន្ទាប់ពីប្រទេសជិតខាងទាំងពីរមានបទឈប់បាញ់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសាទរពីតួនាទីចិន និងអាម៉េរិក ក្នុងការរួមចំណែកលើកិច្ចការស្វែងរកសន្តិភាពមួយនេះ។

«ខ្ញុំពិតជាអរគុណដល់តួនាទីចិនក្នុងការរៀបចំកិច្ចពិភាក្សា និងផ្តល់វេទិកាសម្រាប់ភាគីកម្ពុជា និងថៃ សម្រាប់ជំហានប្រកបដោយការអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យ និងកសាងទំនុកចិត្តឡើងវិញ»។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយនៅថ្ងៃទី៣០ ខែធ្នូ។

ទន្ទឹមនេះ លោក អាន់វ៉ា​ ក៏បានទទួលស្គាល់ពីតួនាទីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានជួយឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួកើតឡើង ដ្បិតជាមូលដ្ឋាននៃបទឈប់បាញ់រវាងកម្ពុជា និងថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama។

នៅក្នុងថ្ងៃ២៧ ខែធ្នូដែល កម្ពុជា និងថៃ មានបទឈប់បាញ់ ម៉ាឡេស៊ី ដែលនឹងផុតអាណត្តិជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំ២០២៦ ក៏បានសាទរផងដែរ ហើយបន្តជំរុញឱ្យភាគីទាំងពីរអនុវត្តឱ្យបានត្រឹមត្រឹម ដើម្បីរក្សាសន្តិភាពក្នុងតំបន់៕