» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1675 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747010 នាក់

មេដឹកនាំ​ហា​ម៉ាស លោក Sinwar ថា​ត្រៀម​រួចរាល់​ដើម្បី​ធ្វើសង្គ្រាម​រយៈពេល​វែង នៅ​ហ្កា​ហ្សា


​ហ្កា​ហ្សា​៖ មេដឹកនាំ​របស់​ក្រុម​ហា​ម៉ាស លោក Yahya Sinwar បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា ប៉ា​ឡេ​ស្ទី​ន មាន​ធនធាន​ដើម្បី​ទ្រទ្រង់​ការប្រយុទ្ធ​របស់ខ្លួន ប្រឆាំងនឹង​អ៉ី​ស្រា​អែល ដោយ​ការជួយ​ពី​សំណាក់​សម្ព័ន្ធមិត្ត​គាំទ្រ​ដោយ​អ៉ី​រ៉ង់​នានា នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ ២០២៤​។​a yasin hamas2 

​ក្នុង​លិខិត​មួយ​ផ្ញើរ​ទៅកាន់​សម្ព័ន្ធមិត្ត​របស់​ខ្លួន គឺ​ក្រុម​ហូ​ទី នៅ​យេ​ម៉ែន លោក Sinwar បានលើកឡើង​ដូច្នេះ​ថា «​យើង​បាន​ត្រៀមខ្លួន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​សង្គ្រាម​ដ៏​យូរអង្វែង​»​។ ក្នុង​លិខិត​ដដែល​នោះ លោក Sinwar ក៏បាន​គំរាមថា ក្រុម​ដែលមាន​សម្ព័ន្ធមិត្ត​ជាមួយ​អ៉ី​រ៉ង់​នៅ​តំបន់​ហ្គា​ហ្សា និង​កន្លែង​ផ្សេងទៀត​ក្នុង​តំបន់​នឹង «​បំបាក់​ឆន្ទៈ​នយោបាយ​របស់​សត្រូវ​» បន្ទាប់ពី​សង្គ្រាម​ជាង ១១​ខែ​។ លោក Sinwar បញ្ជាក់ថា កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ជាមួយ​ក្រុម​នៅក្នុង​ប្រទេស​លី​បង់ ក៏ដូចជា​នៅ​អ៉ី​រ៉ា​ក់ នឹង​ធ្វើឱ្យ​សត្រូវ​បរាជ័យ​»​។​

​សូម​បញ្ជាកដែរថា បើតាម​ប្រភពពី​អាជ្ញាធរ​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន ឱ្យដឹងថា មាន​មនុស្ស​យ៉ាងហោចណាស់ ៤​នាក់​បន្ថែមទៀត​បាន​បាត់បង់​ជិវិត ក្រោយ​រង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ចុងក្រោយ​របស់​អ៊ីស្រាអែល កាលពី​ថ្ងៃ​ចន្ទ នៅឯ​ជំរុំ​ជនភៀសខ្លួន Al-Mawasi ស្ថិតក្នុង​ទីក្រុង​ខាន់​យូ​នី​ស (Khan Younis) ភាគ​ខាងលិច​តំបន់​ហ្គា​ហ្សា ។​ហេតុការណ៍​វាយប្រហារ​ដដែល​នេះ ក៏បាន​បង្កឱ្យមាន​អ្នករងរបួស​ជា​ស្ត្រី​និង​កុមារ​ជាច្រើន​នាក់​ផងដែរ ស្របពេល​ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តាមរយៈ​រថយន្ត​សង្គ្រោះបន្ទាន់ ម៉ូតូ និង​រទេះសេះ​។

​ប្រភពពី​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ដដែល បាន​បន្ត​ឱ្យដឹងថា គិត​មកដល់​បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​សរុប​ចំនួន ៤១,២២៦​នាក់ ដែល​បាន​បាត់បង់​ជិវិត និង​ប្រមាណ​ជា ៩៥,៤១៣​ផ្សេងទៀត​រងរបួស ដោយសារតែ​ប្រតិបត្តិការ​សឹក​រយៈពេល​ជិត​មួយឆ្នាំ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គា​ហ្សា ខណៈ​អ៊ីស្រាអែល នៅតែ​បង្ហាញ​មហិច្ឆតា​ចង់​បន្តសកម្មភាព​យោធា​របស់ខ្លួន​នៅ​តំបន់​ហ្គា​ហ្សា ដើម្បី​ជាការ​សងសឹក​ឱ្យបាន​ពេញទំហឹង​ទៅលើ​ក្រុម​ហា​ម៉ាស ចំពោះ​ប្រតិបត្តិការ​ថ្ងៃទី​៧ ខែតុលា ដែល​បានសម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល​ជាង ១,២០០​នាក់ និង​ជាការ​ទាមទារ​ឱ្យ​ក្រុម​ប្រដាប់អាវុធ​ប៉ា​ឡេ​ស្ទី​ន​មួយ​នេះ ធើ្វ​ការដោះលែង​ចំណាប់ខ្មាំង​ដែល​នៅ​សេសសល់​សរុប​ប្រហែលជា ១០០​នាក់ បើទោះបីជា​សហគមន៍​អន្តរជាតិ​បាន​បង្កើន​សម្ពាធ​មកលើ​រដ្ឋាភិបាល​អ៊ីស្រាអែល ឱ្យ​ងាក​មក​ស្វែង​កិច្ចចរចា​ដោយ​សន្តិវិធី​ជាមួយ​ហា​ម៉ាស ដើម្បី​បញ្ចប់​បញ្ហា​ជម្លោះ​យ៉ាងណាក្តី​៕a israel gaza a israel gaza1