» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7777 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697948 នាក់

ពលរដ្ឋ​ប៉ា​ណា​ម៉ា ធើ្វ​ការតវ៉ា​ប្រឆាំង​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លើ​បញ្ហា​តំបន់​ព្រែកជីក Panama

 


​ប៉ា​ណា​ម៉ា​៖​ប្រមុខ​ការទូត​អាម៉េរិក លោក ម៉ា​ខូ រូ​ប៊ី​អូ (Marco Rubio) នៅ​ថ្ងៃទី​២ ខែកុម្ភៈ បាន​ព្រមាន​មេដឹកនាំ​ប៉ា​ណា​ម៉ា​ឱ្យ​ទប់ស្កាត់​ឥទ្ធិពល​ចិន​លើ​ព្រែកជីក បើ​មិន​ចង់​រង​ការឆ្លើយតប​ធ្ងន់ធ្ងរ​។​ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​នៅ​បរទេស ចាប់តាំងពី​ឡើងកាន់តំណែង លោក ម៉ា​ខូ រូ​ប៊ី​អូ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​ជ្រើស​យក​ប៉ា​ណា​ម៉ា ស្របពេល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់យក​ព្រែកជីក​ទៅគ្រប់​គ្រង​វិញ ដោយសារ​បារម្ភ​ពី​ឥទ្ធិពល​ចិន​។a us panama 

​ប្រមុខ​ការទូត​អាម៉េរិក បាន​ប្រាប់​ប្រធានាធិបតី​ប៉ា​ណា​ម៉ា លោក José Raúl Mulino ថា លោក ត្រាំ ចាត់ទុក​វត្តមាន​ចិន នៅ​ព្រែកជីក​ប៉ា​ណា​ម៉ា ជាការ​បំពាន​សន្ធិសញ្ញា​រវាង​អាម៉េរិក និង​ប៉ា​ណា​ម៉ា ពាក់ព័ន្ធ​នឹង​ព្រែកជីក​។«​លោក រូ​ប៊ី​អូ បានបញ្ជាក់​យ៉ាងច្បាស់​ពី​ស្ថានភាព​បច្ចុប្បន្ន គឺ​មិនអាច​ទទួលយកបាន ហើយ​ប្រសិន​គ្មាន​ការផ្លាស់ប្តូរ​ទេ អាម៉េរិក នឹង​ចាត់វិធានការ​ចាំបាច់ ក្នុងការ​ការពារ​សិទ្ធិ​របស់ខ្លួន ដែល​មានចែង​ក្នុង​សន្ធិសញ្ញា​»​។ ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានបញ្ជាក់​បែបនេះ នៅក្នុង​សេចក្តី​សង្ខេបនៃ​កិច្ចប្រជុំ​រវាង​ភាគី​ទាំងពីរ ចេញ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ​។

​ក្រុមហ៊ុន​របស់​ហុងកុង CK Hutchison Holdings កំពុង​ប្រតិបត្តិ​នៅ​កំពង់ផែ​ចំនួន ២ នៃ​ច្រកចូល​ព្រែកជីក​ប៉ា​ណា​ម៉ា​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាម៉េរិក បារម្ភ​ថា ចិន​អាច​ប្រើប្រាស់​កំពង់ផែ​នោះ ដើម្បី​បិទ​ព្រែកជីក ក្នុងករណី​ជម្លោះ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​ផ្ទុះឡើង​​ក្រោយ​ជំនួប​ជាមួយ​ប្រមុខ​ការទូត​អាម៉េរិក ដែលមាន​លក្ខណៈ​វិជ្ជមាន និង​ដោយ​ក្តី​គោរព ប្រធានាធិបតី​ប៉ា​ណា​ម៉ា បាន​សន្យា​នឹងមិន​បន្ត​កុងត្រា ជាមួយ​គំនិត​ផ្តួចផ្តើម​ផ្លូវ និង​ខ្សែក្រវាត់​របស់​ចិន​ឡើយ ពេល​វា​ផុតកំណត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។

​សូមបញ្ជាក់ថា ព្រែកជីក​ប៉ា​ណា​ម៉ា ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ​ដែល​ជួយ​សន្សំ​ពេលវេលា​ធ្វើដំណើរ​វាង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អា​ត្ល​ង់​ទិ​ក​។ ព្រែកជីក​នេះ ត្រូវបាន​សាងសង់​ដោយ​អាមេរិក​ក្នុង​ឆ្នាំ​១៩១៤ ហើយ​ប្រគល់ឱ្យ​ប៉ា​ណា​ម៉ា​គ្រប់គ្រង​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៧៧ ហើយ​ប៉ា​ណា​ម៉ា​បាន​គ្រប់គ្រង​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៩​។​​សុម​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ពលរដ្ឋ​ប៉ា​ណា​ម៉ា បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​វត្តមាន​ប្រមុខ​ការបរទេស​អាម៉េរិក លោក Marco Rubio ដែល​បាន​បំពេញ​ទស្សនកិច្ច​មកកាន់​ទីក្រុង Panama ជុំវិញ​បញ្ហា​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាក់ទំនង​អាម៉េរិក​និង​ប៉ា​ណា​ម៉ា​នេះ ភាគី​រដ្ឋាភិបាល​ទាំងពីរ បាន​ឯកភាពគ្នា​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ដូចជា​អន្តោប្រវេសន៍​និង​ពាណិជ្ជកម្ម​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Rubio ប៉ុន្តែ​នៅតែ​មិនអាច​ស្វែងរក​ដំណោះស្រាយ​ច្បាស់លាស់​លើ​បញ្ហា​ព្រែកជីក Panama ដែលជា​តំបន់​ច្រក​ពាណិជ្ជកម្ម​ផ្លូវ​សមុទ្រ​ធំ​លំដាប់​ទី​២ របស់​ពិភពលោក និង​ត្រូវបាន​ប្រទេស​ប៉ា​ណា​ម៉ា​ចាត់ទុកជា​ដែន​អធិបតេយ្យភាព​មួយ​របស់ខ្លួន​ដោយ​មិនអាច​ប្រកែក​បាន​។
​កាលពី​សប្តាហ៍​មុខ នៅ​អំឡុង​កិច្ចប្រជុំ​ព្រឹទ្ធ​សមាជិកសភា​អាម៉េរិក មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា អាម៉េរិក​អាច​ប្រើប្រាស់​វិធានការ​ផាកពិន័យ ឬក៏​រឹតបន្តឹង​លើ​នាវា​ដឹកជញ្ជូន​ទំនិញ​របស់​ប្រទេស​ប៉ា​ណា​ម៉ា ដែល​ធើ្វ​ដំណើរ​ចូលទៅ​កាន់​កំពង់ផែ​របស់​អាម៉េរិក ដើម្បី​ជាការ​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រទេសមួយ​នេះ ជុំវិញ​បញ្ហា​ជម្លោះ​តំបន់​ព្រែកជីក​ខាងលើ​។

​ដោយឡែក ងាក​មក​ក្រុមបាតុករ​ប៉ា​ណា​ម៉ា​ឯណោះ​វិញ បាន​រិះគន់​លោក​ដូ​ណា​ល់ ត្រាំ ថា​កំពុង​ព្យាយាម​បង្កឱ្យមាន​សង្គ្រាមលោកលើកទី​៣ ជាមួយ​បណ្តា​ប្រទេសជិតខាង ដោយសារតែ​លោក​ហាក់​មាន​មហិច្ឆតា​មិនចេះ​ស្កប់ស្កល់ និង​បានប្រកាស​ចង់បាន​តំបន់​នេះ​តំបន់​នោះ​ស្រេច​តែ​ចិត្ត​នឹកឃើញ តួយ៉ាង​មានដូចជា ទឹកដី​ប្រទេស​កាណាដា និង​តំបន់ Greedland ជាដើម ហើយ​ថែមទាំង​បានបង្ហាញ​បំណង​ចង់​ឈ្លានពាន​ប្រទេស​ម៉ិ​ក​ស៊ិ​កកូ ដើម្បី​បញ្ចប់​បញ្ហា​អន្តោប្រវេសន៍​មកកាន់​ទឹកដី​សហរដ្ឋ​អាម៉េរិក​ទៀតផង​។

​ក្រុមបាតុករ​ទាំងនេះ បាន​ប្តេជ្ញាចិត្ត​ត្រៀមខ្លួន ដើម្បី​តតាំង​ជាមួយ​មហិច្ឆតា​របស់លោក​ដូ​ណា​ល់​ត្រាំ និង​មិន​ព្រម​បោះបង់​តំបន់​ព្រែកជីក Panama ដែលជា​ដែន​អធិបតេយ្យភាព​របស់ខ្លួន​ទៅឱ្យ​សហរដ្ឋ​អាម៉េរិក​នោះឡើយ​។​ប្រភព​៖ Reuters Connecta panama demont 

​