» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6696 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666606 នាក់

នាយករដ្ឋមន្ត្រី​យោធា​ប្រា​យុទ្ធ​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី​១៤​ឧសភា​

​ថៃឡង់​ដ៍​៖ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបានតែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​ឡើងវិញ​សម្រាប់​គណបក្ស​របស់លោក​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោតជាតិ ដែល​គេ​កំណត់​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤​ខែឧសភា ខាងមុខនេះ​។​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ឱ្យដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា មាន​អាយុ​៦៩​ឆ្នាំ​ហើយ លោក​បាន​ឈរឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​គណបក្ស​ជាតិ​ថៃ​រួបរួមគ្នា​ថ្មី​(United Thai Nation Party)​ដែលជា​គណបក្ស​លោក​បង្កើត​ផ្ទាល់​។a brayut elect1

​ទោះជា​យ៉ាងណា​គណបក្ស​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ​នឹង​ត្រូវប្រឈម​ការប្រកួតប្រជែង​ខ្លាំង​ជាមួយនឹង​គណបក្ស​ភឿ​ថៃ​ដែល​ដឹកនាំ​ដោយ​កូនស្រី​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​ស៊ីណា​វ៉ា​ត់​ក៏ដូចជា​គណបក្ស​ចាស់​ផា​ឡាង​ប្រជាជាតិ​របស់លោក​ដែលមាន​លោក​ប្រា​វីត​វង្ស​សូ​វ៉ាន់​ដឹកនាំ​និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផងដែរ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា បានធ្វើ​រដ្ឋប្រហារ​យោធា​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​លោកស្រី Yingluck Shinawatra ឡើងកាន់​អំណាច​កាលពី​ឆ្នាំ​២០១៤​ក្រោយមកទៀត​បានជា​ប់​ការជ្រើសរើស​ជា​មេដឹកនាំ​ស៊ីវិល​ក្នុង​ឆ្នាំ​២០១៩​។

​ឧ​ត្ត​ម​សេនីយ៍​យោធា​ជើងចាស់​រូបនេះ​រំពឹងថា​អាច​នឹង​ឈ្នះ​មួយ​ក្តារ​ទៀត​តាមរយៈ​ការសន្យា​របស់ខ្លួន​លើ​ការជំរុញ​ឱ្យមាន​សុខុមាលភាព​ពលរដ្ឋ រួមទាំង​ស្ថេរភាព​ជាតិ ហើយ​និង​ប្តេជ្ញា​ការពារ​រាជបល្ល័ង្ក​ជាដើម​ក្រោម​ពាក្យស្លោក​“​យើង​ស្ម័គ្រចិត្ត​ដើម្បី​បំរើ​អ្នក​គ្រប់គ្នា ដើម្បីឱ្យ​សប្បាយចិត្ត​តាម​ដែល​អាចធ្វើ​ទៅបាន​”​។ នៅក្នុង​ពិធី​ជួប​សមាជិក​គណបក្ស លោក​ប្រា​យុទ្ធ​បានដាក់​ចេញ​នូវ​ខ្សែបន្ទាត់​នយោបាយ​សម្រាប់​បេក្ខភាព​ឈរ​តាម​មណ្ឌលបោះឆ្នោត​ប្រមាណ​ជា​៤០០​មណ្ឌល​។​

​ទោះបីជា​បែបណាក៏ដោយ លោក​មិន​ភ្លេច​រំលឹកថា រដ្ឋាភិបាល​បន្ទាប់​នឹង​នៅតែ​បន្តធ្វើ​ការងារ​របស់ខ្លួន​ដោយ​ការទទួលខុសត្រូវ ដោយ​លោក​បានលើកឡើង​នូវ​ពាក្យ​ជា​ទិស​ស្លោ​កថា “​បានធ្វើ កំពុងតែ​ធ្វើ នឹង​បន្តធ្វើ​”​។​
​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា បានលើកឡើង​បែប​អួត​ផង និង​លើកសរសើរ​នូវ​ស្នាដៃ​របស់ខ្លួន​ផង​ប្រាប់​ដល់​ក្រុម​អ្នកគាំទ្រ​បន្ថែមទៀត​ដែរ​ថា “​រឿង​ដែល​សំខាន់បំផុត​នោះ​ពោលគឺ ការពារ​ប្រទេស និង​ការពារ​ស្ថាប័ន​សំខាន់​របស់​ជាតិ​។ សូម​ទុកចិត្ត​លើ​ខ្ញុំ​ចុះ ដូច​អស់លោក​ធ្លាប់​ទុកចិត្ត​កាលពី​គ្រា​មុន​ដែរ​”​។​

​គួរ​រំលឹក​ផងដែរ​ថា ការបោះឆ្នោត​របស់​ប្រទេស​ថៃ​នាគ្រា​ខាងមុខនេះ អាច​បង្ហាញឱ្យឃើញថា មាន​គូប្រជែង​ស្វិតស្វាញ​រវាង​ក្រុម​នយោបាយ​ពីរ​ក្រុម ក្នុងនោះ​មាន​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មួយ និង​ក្រុម​ឥស្សរជន​ចាស់វស្សា​មួយ ដែល​ពីរ​ក្រុម​នេះហើយ​មាន​ឥទ្ធិពល​លើ​ឆាកនយោបាយ​នៅក្នុង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ​។​​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn បានចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរំលាយ​សភា នេះ​បើ​យោងតាម​សេចក្តីប្រកាស​មួយ ដែល​ចុះផ្សាយ​ក្នុង Royal Gazette នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា ជាការ​បើកផ្លូវ​សម្រាប់​ការបោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែឧសភា​។​

​ព្រះរាជ្យក្រឹត្យ​ដែល​បានចេញ​កាលពី​ថ្ងៃទី​១៧ ខែមីនា​កន្លងទៅ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃ​ចន្ទ​នេះ​។ ច្បាប់រដ្ឋធម្មនុញ​ថៃ​ចែងថា ការបោះឆ្នោត​នឹងត្រូវ​រៀបចំ​នៅ​ចន្លោះ ៤៥​ថ្ងៃ និង​៦០​ថ្ងៃ ក្រោយ​រំលាយ​សភា ដែល​នេះ​មានន័យថា ការបោះឆ្នោត​នឹង​រៀបចំឡើង នៅ​ចន្លោះ​ថ្ងៃទី​៤ និង​ថ្ងៃទី​១៩ ខែឧសភា​ខាងមុខនេះ​។​កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ស្នើសុំ​ព្រះរាជក្រឹត្យ ដើម្បី​រំលាយ​សភា​មុន​បញ្ចប់​អាណត្តិ​រយៈពេល ៤​ឆ្នាំ របស់លោក​នៅ​ថ្ងៃទី​២៣ ខែឧសភា​ខាងមុខ​។​​គួរ​ឲ្យ​ដឹងថា ថៃ​បានរៀបចំ​ការបោះឆ្នោត​លើក​មុន​របស់ខ្លួន នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ជាការ​ចាប់ផ្តើម​អន្តរ​កាលពី​របប​យោធា​រយៈពេល​ជិត ៥​ឆ្នាំ ឆ្ពោះទៅកាន់​រដ្ឋាភិបាល​បោះ​ឆ្នោត​ដោយ​លទ្ធិប្រជាធិបតេយ្យ​។​​នៅពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍ Prayut មេដឹកនាំ​របប​សឹក ដែលជា​បេក្ខជន​មកពី​គណបក្ស Palang Pracharat បានឈ្នះ​ឆ្នោត​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​។a brayut elect 

​