» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7629 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697800 នាក់

អង្គការ​សិទ្ធមនុស្ស​ប្តឹង​អ្នកស្រី អ៊ុង សាន​ស៊ូ​ជី ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​


​មី​យ៉ាន​ម៉ា​៖​អ្នកស្រី​អ៊ុង សាន​ស៊ូ​ជី​ទីប្រឹក្សា​រដ្ឋ ស្ថិតក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​មី​យ៉ាន​ម៉ា ត្រូវបាន​ក្រុម​អង្គការសិទ្ធិមនុស្ស ប្តឹង​ទៅកាន់​តុលាការ ក្នុងប្រទេស​អា​ហ្ស​ង់​ទីន ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ a burmar1 

​ក្រុម​អង្គការសិទ្ធិមនុស្ស​អា​មេ​រិកឡាទីន និង​រ៉ូ​ហ៊ី​យ៉ា បានដាក់​បណ្តឹង​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន ក្រោម​គោលការណ៍​តុលាការ​សកល ដែល​វា​ជា​នីតិវិធី​ច្បាប់​ត្រូវបាន​តម្កល់​នៅក្នុង​ច្បាប់ នៃ​ប្រទេស​មួយចំនួន​។​​ទីភ្នាក់ងារសារព័ត៌មាន AFP​ថា “​បាន​ដកស្រង់​សម្តី​លោក​មេធាវី Tomas Ojea ថា​បណ្តឹង​នោះ​គឺ​ដើម្បី​ស្វែងរក​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ទៅលើ​អ្នកប្រព្រឹត្តិ អ្នកផ្សំគំនិត លើ​អំពើ​ប្រល័យពូជសាសន៍​។

ពួកយើង​ដាក់​បណ្តឹង​នោះ​តាមរយៈ​ប្រទេស​អា​ហ្ស​ង់​ទីន ពីព្រោះ​ពួកគេ​មិនមាន​លទ្ធភាព​ផ្សេង​ទៀតឡើយ ក្នុង​ដាក់​បណ្តឹង​ឧក្រិដ្ឋកម្ម​នៅ​កន្លែង​ផ្សេងទៀត​”​។​“​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ អាជ្ញាធរ​មី​យ៉ាន​ម៉ា បាន​ព្យាយាម​បោសសម្អាត​ពួកយើង ដោយ​ឃុំឃាំង​ពួកយើង​ថា​ជា​ជនជាតិភាគតិច បង្ខំ​ពួកយើង​ឲ្យ​ចាក់​ចេញពី​ប្រទេស​កំណើត និង​សម្លាប់​ពួកយើង​”​។ នេះ​ជាការ​លើកឡើង​របស់លោក Tun Khin ប្រធាន​អង្គការ​រ៉ូ​ហ៊ីង​យ៉ា​មី​យ៉ាន​ម៉ា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។​

​នៅក្នុង​បណ្តឹង មានការ​ទាមទារ​ឲ្យ​មេដឹកនាំ​យោធា និង​នយោបាយ​របស់​មី​យ៉ាន​ម៉ា ដូចជា លោក មីន​អ៊ូង​ឡាំង​(Min Aung Hlaing) និង​អ្នកស្រី អ៊ុង សាន​ស៊ូ​ជី ប្រឈម​នឹង​យុត្តិធម៌​ជុំវិញ បញ្ហា​គំរាមកំហែង​ដែល​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ី​យ៉ា​បាន​ប្រឈម​។​​សូមបញ្ជាក់ថា ប្រទេស​មី​យ៉ាន​ម៉ា កំពុង​រង​សម្ពាធ​ផ្លូវច្បាប់​យ៉ាងខ្លាំង នៅក្នុង​តុលាការ​ជុំវិញ​ពិភពលោក ជុំវិញ​ករណី​ធ្វើទុក្ខបុកម្នេញ ទៅលើ​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ចាប់តាំងពី​ឆ្នាំ ២០១៧​មក​។​នេះ​គឺជា​លើកដំបូង​ហើយ ដែល​អតីត​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព ត្រូវបាន​គេ​ប្តឹង​ជុំវិញ​ករណី​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​៕