» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6781 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696952 នាក់

សម​ត្ត​កិច្ច​ចុះ​បញ្ឈប់​ការដ្ឋាន​ជីក​កកាយ​ដីភ្នំ​ខុសច្បាប់​នៅ​ខេត្តបន្ទាយមានជ័យ ចំនួន ០២​ទីតាំង​ផ្សេងគ្នា​ឃាត់​មនុស្ស​៦​នាក់


​បន្ទាយមានជ័យ​៖​កាលពី ថ្ងៃទី​០៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ប្រតិបត្តិ​ការហាមឃាត់ និង​បញ្ឈប់​ការជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់ ចំនួន ០២​គោលដៅ​ផ្សេងៗ​គ្នា​៖a phnom leab 

១-​នៅ​ចំណុច​ភ្នំ​ស្រេះ ស្ថិតនៅ​ភូមិ​ស្រេះ​កើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ​។ ២-​នៅ​ចំណុច​ភ្នំ​តា​ដុ​ង្គ ស្ថិតនៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ។​
​ការចុះ​បិទ​នេះ​គឺ​ធ្វើតាម​បញ្ជា​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

ការចុះ​ផ្អាក​ការដ្ឋាន​ជីក​ភ្នំ​យក​ដី​លក់​ខុសច្បាប់​នេះ​ប៉េអឹម​បាន​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ ចំនួន ០៦​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន ៖ -​អេស្កាវ៉ាទ័រ ចំនួន ០២​គ្រឿង -​សា​ស័​រ ចំនួន ០១​គ្រឿង -​ម៉ា​ស៊ិន​កិន​ថ្ម ចំនួន ០១​គ្រឿង និង​រថយន្ត​ដឹក​ដី ចំនួន ០៣​គ្រឿង ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨​រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ឡើងលើ​ភ្នំ​ដើម្បី​ឈប់​រង់ចាំ​អេ​ស្កា​កាយ​ដី​ដាក់ បាន​ធ្លាក់​បណ្តាល​ឲ្យ​សង្កត់​ស្លាប់​តៃកុង​រថយន្ត​ម្នាក់ ស្ថិតនៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​អ្នកបើករថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A ១១០៧ មានឈ្មោះ ឃិ​ញ ស៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែល​បាន​ស៊ីឈ្នួល​បើករថយន្ត​ឲ្យ​ថៅកែ​មានឈ្មោះ​យឿន សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ភ្នំ​លៀប ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ។​ក្រោយ​កើតហេតុ​បាន​សម​ត្ត​កិច្ច​ចុះ​បិទក​រដ្ឋា​ន​ជីកដី​អត់​ច្បាប់​នោះ​តែ​គេ​មិនដឹងថា​តើ​អាជ្ញាធរ​ដែនដី​ដែន​បើកដៃ​ឲ្យ​មាន​ជាប់ទោស​ដែរ​ឬ​អត់​នោះទេ​?​។​a phnom leab1 a phnom leab2 a car land1 


​