» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12251 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702422 នាក់

កសិករ​នៅ​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ពិសេស​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​អោយ​ស្រូវប្រាំង​មានតម្លៃ​ខ្ពស់ជាង ១០០០​រៀល ក្នុង​០១ គីឡូក្រាម


​ខេត្តព្រៃវែង : នៅ​រសៀល​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ អ្នកយកព័ត៌មាន របស់​អង្គភាព​សារព័ត៌មាន គេហទំព័រ មាតុភូមិ www. meatophoum.com បាន​ចុះ​យក​ព័ត៌មាន​ដល់​មូលដ្ឋាន​រស់នៅរ​បស់បង​ប្អូន​ប្រជាកសិករ​នៅក្នុង​ភូមិ​ព្រៃចេក ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង ដើម្បី​ស្វែងយល់ និង​សាកសួរ​ពី​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។a vort

បងប្អូន​ប្រជាកសិករ​ជាច្រើន​គ្រួសារ​បាន​និយាយ​រៀបរាប់​ស្រដៀងៗ​គ្នា​ប្រាប់ថា : ឆ្នាំនេះ ( ឆ្នាំ ២០២៥ ) ពួកគាត់​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំងណាស់ ចំពោះ​តម្លៃ​ស្រូវ ប្រាំង ដែល​បាន​នឹង​កំពុងមាន​ការធ្លាក់​ចុះថ្លៃ​យ៉ាងគំហុក ។ បងប្អូន​ប្រជាកសិករ បាន​បន្តទៀតថា : ពួកគាត់​សូម​គោរព​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ នៃ​ខេត្តព្រៃវែង ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា សូម​លោក​មេត្តាជួយ​ធ្វើ អន្តរាគមន៍ កុ​ុំ​អោយ​ឈ្មួញកណ្តាល​ទម្លាក់​តម្លៃ​ទិញស្រូវ​ពី​ប្រជាកសិករ​ខ្មែរ​ខ្លាំងពេក បើ​មិនបាន​តម្លៃ​ខ្ពស់ ក៏​សុំ​ត្រឹមតែ​ស្រូវ ០១ គីឡូក្រាម តម្លៃ​ជាង ១០០០ រៀល​ក៏បាន​ដែរ។ ព្រោះ​ពួកគាត់​បាន​ចំណាយ​ដើមទុន​ធ្វើស្រែ​ប្រាំង​អស់​ច្រើន​ខ្លាំងណាស់ ទាំង​ថ្លៃ​ជី ថ្លៃ​ជួល​ត្រាក់ទ័រ​ភ្ជួរ​រាស់​ដី ថ្លៃ​ជួល​ម៉ា​សុ​ី​ន​ច្រូតកាត់​ស្រូវ ថ្លៃ​ទិញ​ប្រេង​ម៉ា​សុ​ី​ន​បូមទឹក​ដាក់​ស្រែ និង​អ្នក​ខ្លះទៀត ត្រូវ​ចំណាយលុយ​អស់​រាប់សិប​លាន​រៀល ខួងអណ្តូង​ទឹក​ដាក់​ម៉ូ​ទ័​រ ដើម្បី​បូម​យក​ទឹក​ស្រោច ស្រព​ស្រែប្រាំង ពីព្រោះ​នៅតាម​បៀរ ឬ​ត្រពាំងទឹក​នៅតាម​វាលស្រែ​ត្រូវ​រីងស្ងួត មិនមាន​ទឹក​គ្រប់គ្រាន់ សំរាប់​ផ្គត់ផ្គង់​ធ្វើ ស្រែប្រាំង​បានទេ ។ 

លោក ឌុ​ច ឈាវ មេភូមិ​ព្រៃចេក ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង បាន​មានប្រសាសន៍ ប្រាប់​អ្នកយកព័ត៌មាន មាតុភូមិ នៅ​វាល ស្រែ​ទីកន្លែង ដែល​លោក​និង​ប្រជាកសិករ​កំពុងតែ​បូមទឹក​បញ្ចូល​ស្រែប្រាំង លោក​បញ្ជាក់ថា : ឆ្នាំនេះ​ប្រជាកសិករ​ក្នុងភូមិ ព្រៃចេក ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្ត ព្រៃវែង​បាននាំគ្នា​ធ្វើស្រែ​ប្រាំង មាន​ចំនួន​ប្រមាណ​៣០​ភាគរយ តែបើ​ក្នុង​រដូវវស្សា​វិញ គឺ​ប្រជាកសិករ​នាំគ្នា​ធ្វើស្រែ​វស្សា​មាន​ចំនួន​១០០​ភាគរយ ។ លោក​មេភូមិ​បាន​បន្តទៀតថា : បញ្ហា​ប្រឈម​ចំពោះមុខ​សព្វថ្ងៃ គឺ​កង្វះខាត​ទឹក​បូម​បញ្ចូល​ដាក់​ស្រែ ព្រោះ​ក្នុង​មូលដ្ឋាន​របស់លោក​គ្មាន​ប្រព័ន្ធធារាសាស្ត្រ​ទេ​កន្លងមក​លោក​បាន​ស្នើសុំ​តាមរយ​:​លោក ទុយ ជា មេឃុំ ព្រៃ រំដេង​ទៅ​ថ្នាក់ដឹកនាំ​ស្រុក​មេសាង និង​មន្ទីរ​ធនធានទឹក ឧតុនិយម ខេត្ត​អោយជួយ​ជីក​ប្រឡាយ​១​ខ្សែ​ដើម្បី​ទាញយក​ទឹក​ពី​ទន្លេ មក​ស្រោចស្រព​ស្រែ របស់​ប្រជា កសិករ​ដែរ តែ​ពុំទាន់​ទទួល​បានការ ឆ្លើយតប​នៅឡើយ​ទេ ។

ប៉ុន្តែ​ទោះជា​ជួបប្រទះ​ការលំបាក​បែបនេះ​ក្តី ក៏​ប្រជា ពលរដ្ឋ លោក​ខ្នះខ្នែង​ខិតខំ​រិះរក គ្រប់​មធ្យោបាយ​គ្រប់បែបយ៉ាង ដោយ​អ្នកខ្លះ​ចំណាយលុយ​ទិញ​ប្រេង ចាក់​ម៉ា​សុ​ី​ន​បូម ទឹក អ្នកខ្លះ​ចំណាយលុយ​ជួ​ុ​ល​គេ​បុក​អណ្តូង ទម្លាក់​ម៉ូ​ទ័​រ​ចូលក្នុង​អណ្តូង​ដើម្បី​បូមទឹក​បញ្ចូល​ស្រែ ព្រោះស្រូវ​ប្រាំង​បាន​នឹង​កំពុង​ចាប់ផ្តើម​មូល​ដើម​ចេញ​ផ្លែ ជា​បណ្តើរៗ សឹង​គ្រប់​ទីវាល​ស្រែ​ហើយ ។ ដោយឡែក​ទាក់ទិន នឹង​ករណី​ការធ្វើ បាតុកម្ម​បិទ​ផ្លួ​វ​ជាតិ​លេខ​៥ ពី​សំណាក់​បងប្អូន​ប្រជាកសិករ នៅឯ​ស្រុក​មោង ឬ​ស្សី ខេត្តបាត់ដំបង នាពេល​ថ្មីៗ​កន្លងទៅនេះ​តាម​បណ្តាញ facebook ដើម្បី​តវ៉ា សុំអោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួយ​រក​ដំណោះស្រាយ​ដើម្បី​តម្លើងថ្លៃ​ស្រូវ​ជូន​ពួកគាត់ ។

លោក​មេភូមិ​ព្រៃចេក ឌុ​ច ឈាវ បាន​បញ្ជាក់ថា : នៅ​ឆ្នាំ​២០២៥​នេះ រដូវ​បុណ្យចូលឆ្នាំ​ចិន​- វៀតណាម ជិត​ចូល​មកដល់​ក្នុងអំឡុង​ចុងខែ ០១ ឬ​ក្នុង​ខែ​០២ ដូច្នេះ​ថៅកែៗ ទិញស្រូវ​មកពី​វៀតណាម គេ​ប្រហែលជា​ជាប់រវល់​ចូលឆ្នាំ​ប្រពៃណីជាតិ របស់គេ ហើយ​អ្នកខ្លះ​នាំគ្នា​សំរាក​ដើរលេង​លំហែកាយ​នៅ​អឺរ៉ុប ដូច្នេះ​មិនសូវមាន​ឈ្មួញ​វៀតណាម​សំរុក​ចុះមក​ទិញស្រូវ​ប៉ុន្មាន​ទេ ហើយ​តម្លៃ​ក៏​មិនទាន់​អាច​កំណត់​បានដឹង​ពិតប្រាកដ​ដែរ ។ តែ​ទោះជា​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ក៏ដោយ លោក​យល់ថា : នេះ​ជាត​ម្លៃ​ទីផ្សារសេរី បើ​បង ប្អូន​ប្រជាកសិករ​យើង​ពេញចិត្ត​លក់​ស្រូវ​បាន​ក៏​លក់​ទៅតាម​ចិត្ត​រៀងៗ​ខ្លួន បើ​លក់​មិនបាន​រក្សាទុក​ស្រូវ​ក្នុង​ជង្រុក​តាម​ផ្ទះ តាម​គ្រួសារ​នីមួយៗ រង់ចាំ​ពេលវេលា​ណា ស្រូវ​ឡើងថ្លៃ​សឹម​លក់​ក៏បាន ៕ រាយការណ៍​ព័ត៌មាន​ដោយ​: លោក ស៊ុន សុផល Tel: 012 953 824 / 088 55 34 100 / 016 953 222a vort1 a vort2 

​