» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4178 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983323 នាក់

ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ស​សើរ​កម្ពុជា​រឿង​ចាក់​វ៉ាកសាំង​និង​ស្នើ​កម្ពុជា​៦​ចំនុច​!

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត ម៉ៃ​ឃ​ល មីឆា​ឡាក់​( Amb. Michael Michalak )​អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​(USA-ASEAN Business Council “US-ABC”) នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២​ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន ១៣ និង​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ចូលជួប​សម្តេច ។​a hun us trade 

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សហរ​ដ្ឋ​អាមេរិក​ដែល​បានផ្ដល់​វ៉ាក់សាំង Johnson and Johnson ដល់​កម្ពុជា​កន្លងទៅ និង​បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល​អំពី​ថាមពល​របស់​កម្ពុជា ដែល​កម្ពុជា​កំពុងតែ​ប្រើប្រាស់​អគ្គិសនី​ផលិត​ដោយ​វា​រី​អគ្គិសនី​សរុប​ទាំងអស់​មាន​ចំនួន ៦១,៣៩​ភាគរយ និង​ថាមពល​សូ​ឡា​មាន​ចំនួន ៤,១​ភាគរយ និង​ជីវឧស្ម័ន​មាន​ចំនួន ០,២៨ ភាគរយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការ​តម្លើង​រោងចក្រ​តម្លើងរថយន្ត​នៅ​ខេត្តពោធិ៍សាត់ និង​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។​

​លោក​អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​គាំទ្រ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន -​អាមេរិក និង​បាន​សម្តែង​នូវ​ការគាំទ្រ អបអរសាទរ​ចំពោះ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ ដោយឡែក​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក (USA-ASEAN Business Council “US-ABC”) បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​ការយកចិត្តទុកដាក់​លើ​ចំណុច​មួយចំនួន សំដៅ​លើកកម្ពស់​បរិយាកាស​វិនិយោគ ក្នុងប្រទេស​កម្ពុជា និង​សម្រេចបាន​នូវ​ការស្តារ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​។​

​ចំ​ណុង​សំខាន់​ទាំង​៦ ដែល​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក ស្នើសុំ​រួមមាន​៖ ១. អនុវត្ត​គោលនយោបាយ កាត់បន្ថយ​ការប្រើប្រាស់​រថយន្ដ ដែល​បាន​ប្រើប្រាស់​រួច ក្នុង​គោលដៅ​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន និង​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម ផលិត​រថយន្ត​ក្នុងប្រទេស​កម្ពុជា​, ២. ជំរុញ​ការកសាង​សមត្ថភាព របស់​សហគ្រាស​ធុន​តូច និង​មធ្យម​, ៣. អភិវឌ្ឍ​ជំនាញ​បច្ចេកវិទ្យា និង​ការទូទាត់​ឌីជីថល ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​, ៤. ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ​, ៥. ធានា​នូវ​ការផ្តល់​ហិរញ្ញប្បទាន និង​វិនិយោគ​គ្រប់គ្រាន់​សម្រាប់​វិស័យ​សុខាភិបាល និង​៦. ជំរុញ​ការធ្វើ​អន្តរកាល​ថាមពល សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ ចំពោះ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) ដែល​បាន​បំពេញ​តួនាទី​យ៉ាងសកម្ម ក្នុងការ​សម្របសម្រួល និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​វិស័យ​សាធារណៈ និង​ឯកជន នៃ​តំបន់​អាស៊ាន និង​សហរដ្ឋអាមេរិក ជាពិសេស​ការគាំទ្រ និង​ចូលរួម​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន (ASEAN Finance Ministers' and Central Bank Governors' Meeting “AFMGM”) ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ និង​ធនាគារ​-​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ​២០២២ កន្លងទៅនេះ​។​

​សហរដ្ឋអាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​តម្លៃ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ​មាន​ចំនួន​សរុប​ប្រមាណ ៧.៩ ពាន់​លាន​ដុល្លារ និង​វិនិយោគ​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​បាន​កើន​ដល់ ៨៦៣ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១​។​US-ABC ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​អនុវត្ត​គោលនយោបាយ ក្នុងការ​គ្រប់គ្រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ ជាពិសេស ការសម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាជន​ទូទាំងប្រទេស​បាន​ប្រមាណ ៩០% និង​បាន​ឈានដល់​ការបើក​ដំណើរការ សកម្មភាព​សេដ្ឋកិច្ច​បាន​ពេញលេញ​នាពេល​បច្ចុប្បន្ន​។​

​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ស្មារតី​បុ​រេ​សកម្ម​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​ចូលរួម របស់​វិស័យ​ឯកជន​ក្នុងការ​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​សំខាន់ៗ ដែល​បាន​ដាក់ចេញ​កន្លងមក រួមមាន​៖ «​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥», «​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣», «​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​», «​ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​» ព្រមទាំង​កំពុង​ត្រៀម​ដាក់ចេញ​នូវ​គោលនយោបាយ សំខាន់ៗ មួយចំនួនទៀត ដូចជា «​គោលនយោបាយ​សារពើពន្ធ​ដើម្បី​ជំរុញ​ការប្រើប្រាស់​យានជំនិះ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​», «​គោលនយោបាយ​ជាតិ