» លោក កែវ សុទ្ធិ កូន​ខ្មែរ​ម្នាក់ទៀតត្រូវបាន​សាកលវិទ្យាល័យ Oxford ផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​នីតិសាស្ត្រ និង​សង្គម​ » ស្ដេច​អុក​ស​ង្ក្រា​ន​អង្គរឆ្នាំ​២០២៥​បាន​លើ​ជនពិការ​ » រឿង​ចាប់​ចិន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថា​ខ្មែរ​ទ​ទួ​ស​ស្គាល់​តែ​ចិន​មួយ​ទេ​! » ឃាត់​ស្រី​ស្អាត​និង​ប្រុស​២​នាក់​ពាក់​ព​ន្ធ័ ការរក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​អន្លង់វែង » ប្រមុខ NATO និយាយ​នៅ​ជប៉ុន​ថា​ការពង្រីក​ខ្លួន​នៃ​កងកម្លាំងប្រដាប់អាវុធ​ចិន «​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​» » ឈ្វេងយល់​ខ្លឹមសារនៃ​ពិធីបុណ្យ​ដ៏​សំខាន់​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ទាំងអស់គ្នា​! » អតីត​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ជជុះ​លោក សម សេរី វិលត្រឡប់​ចូល​ស្រុក​វិញ​រក​លាភ​ស​ក្កាៈ​ » ក្រឡាប់​រថយន្ត​ពេល​ចុះ​ពី​ភ្នំ​គូលែន​! » សម្តេច​បវរ​ធិបតី ៖​ចិន​ជា​មិត្ត​មិនអាច​ខ្វះ​បាន ដែល​ជួយ​សង់​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា គិត​ជា​ប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ » ៣​ខែ​ដើមឆ្នាំ​២០២៥​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​កម្ពុជា​កើន​តែនៅតែមាន​ឱនភាព​ដដែល​! » រុស្ស៊ី​ប្រកែក​ថា ចិន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​ឡើយ » នាយករដ្ឋមន្ត្រី​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​! » បាក់ដង​សន្ទូច សង្កត់​លើ​សំយាបផ្ទះ​ពលរដ្ឋ​៤​ខ្នង និង​សង្កត់​ម៉ូតូ​មួយគ្រឿង​ក្រុមហ៊ុន​សម្រួល​ដោះស្រាយ​ » ពាក់​ព​ន្ធ័​ផ្សាយ​ផលិតផល​ក្លែងក្លាយ​បវរកញ្ញា​អន្តរជាតិ Nguyen Thuc Thuy Tien ត្រូវបាន​ហាម​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​វៀតណាម​២ ខែ » សម្ដេច​មហា​បវរ​ធិបតី ណែនាំ​រដ្ឋបាលខេត្ត​ភាគ​ឦសាន​ឲ្យ​បង្កើត​ភាពទាក់ទាញនិងងាយស្រួល​សម្រាប់​អ្នកវិនិយោគ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7413 នាក់

ម្សិលមិញ 8270 នាក់

សរុប 16468686 នាក់

គ្រាន់តែ​លេខ​ពិសេស​ក្រសួង​សាធារណៈការ​លក់បាន​លុយ​ជាង​៦​លាន​ដុល្លារ​អាមេរិក​

 


​ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​០៧ ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០ ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន លក់បាន​ជាង ២​ពាន់​ផ្លាក បាន​ថវិកា​ជាង ៦​លាន​ដុល្លារ​អាមេរិក​។​នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ឱ្យដឹង​នៅ​​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​ផ្តល់​សេវា​ចុះបញ្ជី​រថយន្ត ផ្ទេរកម្មសិទ្ធិ​រថយន្ត និង​ប្តូរ​បណ្ណ​បើកបរ​យានយន្ត នៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ ម៉​ល នៅតាម​បណ្តោយ​ព្រះ​មហាវិថី​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​a car sun 

លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​នេះ ម្ចាស់​យានជំនិះ​អាចដាក់​ពាក្យស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ បង់ថ្លៃ​សេវា និង​ពន្ធ​ប្រថាប់ត្រា​នៅ​កន្លែង​និង​ពេល​តែមួយ​តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh ឬ​ទៅកាន់​ទីតាំង​ផ្ដល់​សេវា​របស់​ក្រសួង ដោយហេតុថា​ក្រសួង​បាន​សហ​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ជាមួយនឹង​ប្រព័ន្ធ​របស់​អគ្គ​នាយ​ពន្ធដារ​រួចហើយ​។​

​រឿង​ផ្លាក ពិសេស​លោក ស៊ុន ចាន់ថុល បានចាត់ទុក​ដំណើរ​ការលក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន បាន​កាន់តែច្រើន​នេះ គឺជា​ជោគជ័យ​មួយ​ក្នុងការ​ដាក់លក់​នូវ​សេវា​នេះ ដើម្បី​បំពេញ​តាម​ការចង់បាន​របស់​អ្នកប្រើប្រាស់​រថយន្ត ហើយក៏​បាន​ទាញ​ថវិកា​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​លក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន ដើម្បី​បង្កើត​ជម្រើស​កាន់តែច្រើន​ក្នុងការ​ប្រើប្រាស់​ផ្លាកលេខ​ដល់​ម្ចាស់​រថយន្ត និង​ជាការ​កៀរគរ​ចំណូល​សម្រាប់​ជាតិ​បន្ថែមទៀត​។​


«​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​» ត្រូវបាន​បោះពុម្ព​ដោយមាន​អក្សរ «​កម្ពុជា​» នៅ​ផ្នែក​ខាងលើ និង​មានការ​រួមបញ្ចូល​គ្នា​លេខ​ឡាតាំង ឬ​អក្សរ ចាប់ពី ០១ ដល់​ត្រឹម ០៨​ខ្ទង់ បោះពុម្ព​នៅ​ផ្នែក​កណ្តាល​។​

​ផ្លាកលេខ​នេះ​មាន QR Code នៅ​ផ្នែក​ខាងស្តាំ ដែលមាន​បញ្ជាក់​ព័ត៌មាន​ស្តីពី​រថយន្ត​នោះ​។ គេ​អាច​ជ្រើសរើស​ផ្លាកលេខ​រថយន្ត​ពិសេស​នេះ តាមរយៈ​ការដាក់​ពាក្យស្នើសុំ​ទិញ ឬ​ការដាក់​ដេញថ្លៃ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​រថយន្ត​តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh​។ ផ្លាកលេខ​ពិសេស​នេះ មាន​ជម្រើស​រហូតដល់​ទៅ ៣.៥​ទ្រី​លាន​។​

​ផ្លាកលេខ​នេះ​មានតម្លៃ​ចាប់ពី ២​លាន​រៀល​ឡើងទៅ​រហូតដល់ ១,០០០​លាន​រៀល តែ​សម្រាប់​ការដេញថ្លៃ​អាច​នឹង​មានតម្លៃ​ច្រើនជាង​នេះ​។ តម្លៃ​ថ្លៃ​ទាប ឬ​ខ្ពស់ អាស្រ័យ​ទៅតាម​ប្រភេទ​លេខ ឬ​តួអក្សរ ពោល​បើ​លេខ ឬ​តួអក្សរ ៨​ខ្ទង់​មានតម្លៃ​ធូរ​ថ្លៃ តែបើ​ចំនួន​លេខ ឬ​តួអក្សរ​កាន់តែ​តិច តម្លៃ​ក៏​កាន់តែ​ថ្លៃ​ផងដែរ​។​

«​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​» នេះ អ្នក​ដែល​ទិញ​អាច​រក្សាទុក​ពេញ​ជីវិត ដោយ​គ្រាន់តែ​កាត់ឈ្មោះ​ចេញ​នៅពេល​លក់​រថយន្ត ឬ​គេ​អាច​លក់​ផ្លាកលេខ ពេល​លក់​រថយន្ត​ក៏បាន​។ ម្ចាស់​ផ្លាកលេខ​ក៏​អាច​រក្សា​ផ្លាកលេខ​នេះ​ទុក​ដល់​កូនចៅ​ផងដែរ ដោយ​គ្រាន់តែ​ធ្វើការ​ផ្លាស់ប្តូរ​ព័ត៌មាន អ្នក​ដែល​ត្រូវ​បន្ត​គ្រប់គ្រង​ផ្លាកលេខ​ប៉ុណ្ណោះ​។​a car plate