» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9864 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700035 នាក់

ផ្អាក​បណ្ដោះអាសន្ន​ជើងហោះហើរ​ពី​ទីក្រុង​ប្រភព​កូ​រ៉ូ​ណា Wuhan​មក​កម្ពុជា​តែ​មិនអាច​បិទ​ពី​ចិន​ទាំងមូល​បានទេ​!


​ភ្នំពេញ​៖ មន្ត្រី​អ្នកនាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​លោក ជា អូន ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​នេះ​ថា​កម្ពុជា បាន​ផ្អាក​ជើងហោះហើរ​ពី​ទីក្រុង​Wuhan ប្រទេស​ចិន​ជា​បណ្ដោះអាសន្ន​ហើយ​ដើម្បី​បង្ការ​ការរីក​រាលដាល​ការឆ្លង​វីរុស​”​កូ​រ៉ូ​ណា​” ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។​a die vohan  

តែ​លោក​ជា​អូន​បាន​បដិសេធថា​មិនអាច​បិទ​ការហោះហើរ​ពី​ចិន មក​កម្ពុជា បានទេ​ព្រោះ​កាលណា​បិទ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋ​ជាតិ​ទាំងមូល ។ លោក​ជា​អូន​បញ្ជាក់ថា ចំពោះ​ជើងហោះហើរ ពី​ក្រុង​វូ​ហាន មកកាន់​កម្ពុជា គឺ​បាន​បិទ​តាំងពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​មកម្ល៉េះ​។ មាន​ពលរដ្ឋ​ជាច្រើន​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បិទ​ជើងហោះហើរ​ទាំងមូល​ពី​ប្រទេស​ចិន មក​កម្ពុជា​ក្រោយពី​មន្ត្រី​សុខាភិបាល​កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ កាលពី​ថ្ងៃ​២៧ មករា ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​ជាង​៦០​ឆ្នាំ ដែល​ធ្វើដំណើរ​មកពី​ក្រុង​វូ​ហាន ប្រទេស​ចិន ជាទី​ដែល​នាំ​ឲ្យ​កើត​ជំងឺ​កូ​រ៉ូ​ណា ដើម្បី​បង្កា​ជំងឺ​ប្រភេទ​ថ្មី​នេះ​។​

​បើតាម​ការអះអាង របស់​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង CDC រហូតដល់​ថ្ងៃត្រង់​២៨ មករា ស្ថានភាព​សុខភាព​ល្អ​បុរស​នោះ គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​អ្វី​ទេ ។ ក្នុងនោះ ក៏បាន​រកឃើញ​អ្នក​ប៉ះពាល់ និង​ជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ ដោយ​រហូត​ពេលនេះ ពុំមាន​អ្នកចេញ​រោគសញ្ញា​អ្វី​នៅឡើយ ។​
​ចំពោះ​ព័ត៌មាន​ថា មាន​ជនជាតិ​ចិន​ប្រមាណ​ជា​៣​ពាន់​នាក់ មកពី​ក្រុង​វូ​ហាន​ដែល​បាន​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា ចូលមកក្នុង​ខេត្ត​ព្រះសីហនុ លោក​ថា ពិត​ជាមាន​ប្រាកដ​មែន ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ដើម្បី​តាមដាន​អំពី​ស្ថានភាព​នៃ​វិ​រុស​នេះ ពី​ពួកគេ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​


​យោងទៅតាម​ទីភ្នាក់ងារ​អន្តរ​ជាតិចិន ស៊ិន​ហួរ ដែល​បាន​ចុះផ្សាយ​នា​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ នេះ​ថា បើតាម​មន្ត្រី​សុខាភិបាល​ចិន បានបញ្ជាក់​ថា​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ផ្លូវដង្ហើម កើនឡើង​ដល់​៤,៥១៥ រីឯ មនុ​៦,៩៧៣ នាក់​ផ្សេងទៀត សង្ស័យថា​បាន​ឆ្លង​។ ហើយ​បើ​គិត​ចាប់​ពីថ្ងៃ​ផ្ទុះ​វីរុស​ដ៏​កាច​សាហាវ​នេះ មានតែ​ជនរងគ្រោះ ៦០​នាក់​ប៉ុ​ណ្នោះ បានជា​សះស្បើយ​។​

​មន្ត្រី​ដដែល​នោះបាន​បញ្ជាក់ទៀតថា វីរុស​នេះ​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ចំនួន ១០៦​នាក់ និង​៩៧៦​នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​
​ប្រភពពី​អាជ្ញាធរ​នៃ​ខេត្ត​ហ៊ូ​ប៉ី (Hubei)​និង​ទីក្រុង​អ៊ូ​ហាន​(Wuhan)​ប្រទេស​ចិន ដែលជា​ទីកន្លែង​ផ្ទុះ​វី​រុ​.​ស​កូ​រ៉ូ​ណា បញ្ជាក់ថា​មាន​មនុស្ស​សរុប​២៤​នាក់​បន្ថែមទៀត​បាន​ស្លា​.​ប់​និង​១,២៩១​នាក់​ទៀត​បាន​ឆ្លង​កាលពី​ថ្ងៃទី​២៧​ខែមករា សូមបញ្ជាក់ថា ក្រៅពី​ប្រទេស​ចិន មិនទាន់មាន​ប្រទេស​ណា​ផ្សេងទៀត បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នោះឡើយ ខណៈ​ប្រទេស​មួយចំនួន បាន​ព្យាយាម​ព្យាបាល​អ្នក​ឆ្លង ឲ្យ​បាន​ធូរស្រាល​ឡើងវិញ​ផងដែរ​។​a die vohan1 a die vohan2 

​