» ក្រុមបាតុករ​កូរ៉េខាងត្បូង សម្រុកចូល​តុលាការ ក្រោយ​ការសម្រេចចិត្ត​ពន្យារ​រយៈពេល​ឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol » សម្តេច ហេង សំរិន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ក្រុមក្មេងស្ទាវ​ » ចាប់បាន​ហើយ​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ដែល​សម្លាប់​ស្ត្រី​ខ្មែរ​ញាត់​ចូឡ​ក្រោម​គ្រែ​សណ្ឋាគារ​ » លោក ដូ​ណា​ល់ ត្រាំ​មេដឹកនាំ​មាត់ឆៅ ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ត្រៀម​ស្បថ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក ជា​លើក​ទី​២ » តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះទៅ​វៀតណាម​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជួយ​ព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ប្តី​និង​កូន​ » ផ្ទុះ​មីនតោន​១​គ្រាប់​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ » គ្រោះ​ក្លាយជា​លាភ​!​បុរស​ស​ពិការ​ដៃ​ទាំងពីរ ប្រើ​ជើង​គូរគំនូរ​ត្រូវ​សម​ត្ត​កិច្ច​សណ្តាប់ធ្នាប់​បណ្តេញចេញ​ពី​សួន​វិមានឯករាជ្យ​ទទួលបាន​អំណោយ​! » ជំទាវ​ទីមួយ Kim Keon Hee មាន​សុខភាព​យ៉ាប់យ៉ឺន ក្រោយពី​ទុកចោល​ក្នុង វិមាន​ប្រធានាធិបតី​ម្នាក់ឯង​ » សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8644 នាក់

ម្សិលមិញ 3974 នាក់

សរុប 15884170 នាក់

សម្ពោធ​ចំណត​ផែ​ក្រុងព្រះសីហនុ​តេ​ជោ​ស​សើ​អតីត​ព្រះមហា​ក្ស​ត្រ័​និង​ជប៉ុន​!

 

​ភ្នំពេញ​៖ ចំណត​ថ្មី​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​ហៅថា​ចំណត​ផែ​ពហុ​បំណង ដែល​អាច​ពង្រីក​សមត្ថ​ភាព​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​កម្ពុ​ជាមាន​តម្លៃ​ប្រមាណ​៧៤​លាន​ដុល្លារ​អាមេរិក​ដែលជា​លុយ​ខ្ចី​ពី​ជប៉ុន​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​នៅ​ថ្ងៃ​ចន្ទ ១៣​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​ដោយ​នាយករដ្ឋមន្ត្រី​តេ​ជោ​ហ៊ុនសែន​និង​ភារធារី​ស្ថាន​ទូ​ជប៉ុន​ប្រចាំ​កម្ពុជា​។​a port sihanu hun3 

ចំណត​ផែ​ពហុ​បំណង នេះ មាន​សមត្ថភាព​ឲ្យ​នាវា​ផ្ទុកទំនិញ​ចំណុះ ៥​ម៉ឺន​តោន​ចូល​ចត​បាន ដោយ​មិនចាំបាច់​ផ្ទេរ​ទំនិញ​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ ឬ​វៀតណាម ដូច​មុន​ឡើយ​។​ពីមុន​ផែ​ក្រុងព្រះសីហនុ​មាន​សម​ត្តភាព​ទទួល​នាវា​ត្រឹម​១​ម៉ឺន​តោន​ប៉ុណ្ណោះ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែង​រំលឹក អរ​ព្រះ​គុណ​ដល់​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​បាន​សាងសង់​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​មួយ​នេះ និង​ផ្លូវដែក ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ មកកាន់​ក្រុងព្រះសីហនុ​។​«​ដំបូង​យើង​ត្រូវតែ​ថ្លែងអំណរគុណ​ទៅដល់​ព្រះ​វិញ្ញាណ​ខន្ធ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​ព្រះ នរោត្តម សីហនុ ដែល​ពេលនោះ​ព្រះអង្គ​បាន​ខិតខំ​កសាង​កំពង់ផែ​ទឹក​ជ្រៅ​នៅ​កំពង់ផែ​យើង​មួយ​នេះ ជាមួយនឹង​ផ្លូវដែក ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ មកកាន់​កំពង់ផែ​ទឹក​ជ្រៅ គឺ​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ ដែល​បាន​បច្ចុប្បន្ននេះ គឺ​ខេត្ត​មួយ​នេះ​ក្លាយទៅជា​ខេត្ត​ដែល​ដាក់​នាម​របស់​ព្រះ​បរម​រតន​កោដ្ឋ គឺ​ខេត្ត​ព្រះសីហនុ និង​ក្រុងព្រះសីហនុ របស់​យើង​នេះ​»​។​

​ប្រសិនបើ​មិន​មានប​ព្រះ​ហ​ស្ថ​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ នៅក្នុង​ទសវត្ស​ឆ្នាំ​១៩៦០​ទេនោះ​។ ដូច្នេះ​បច្ចុប្បន្ននេះ​កម្ពុជា ប្រហែល​មិន​ប្រាកដជា​កំពង់ផែ​មួយ​នេះ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​បន្តបន្ទាប់ ក្រោយពី​ប្រទេសជាតិ​របស់​យើង បាន​រួច​ចេញផុត​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុលពត នោះទេ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកសរសើរ​ប្រទេស​ជប៉ុន មិន​ដាច់​ពី​មាត់ ក្រោយពី​ជប៉ុន បាន​ផ្តល់ជំនួយ ទាំង​មាន​សំណង និង​ឥត​សំណង​មក​អភិវឌ្ឍន៍​នៅ​កម្ពុជា​។
​សម្តេច​តេ​ជោ​ក៏បាន​លើកសរសើរ​ថា បំណុល​ដែល​កម្ពុជា ជំពាក់​ជប៉ុន​នោះ គឺ​ជប៉ុន​មិន​ទារ​យក​ជា​គំហុក​ភ្លាមៗ នោះទេ គឺ​ឲ្យ​សង​ជា​ដំណាក់កាលៗ​ទៅវិញ ដែល​ខុសប្លែក​ពី​អាមេរិក ដែល​បាន​ទារបំណុល​កម្ពុជា ជំពាក់​ពី​ជំនាន់​មុន ខណៈ​ខ្លួន​បាន ទំលាក់​គ្រាប់បែក មក​កម្ពុជា ហើយ​បើទោះបីជា​កម្ពុជា បានស្នើ​ជាច្រើន​ដង ឲ្យ​បង្វែរ​បំណុល​នោះមក​ជា​ជំនួយ អភិវឌ្ឍន៍​វិញ ក៏​គេ​មិន​ព្រម​នោះដែរ​។​
​សម្តេច​បាន​ថ្លែង​កោតសរសើរ​ថា “​ជប៉ុន​បាន​រក​វិធី ដ៏​សមរម្យ​មួយ ដែល​ជួយ​ឲ្យ​កម្ពុជា​ដោះស្រាយ បំណុល​ជប៉ុន​បាន​ដោយ ងាយស្រួល​នៅត្រង់ថា ជប៉ុន​មិនបាន​ទារប្រាក់​ចេញពី​កម្ពុជា​ទេ ជប៉ុន​បែរ ជា​ផ្តល់​ជំនួយឥតសំណង់ ដោយ​ផ្តល់​ជា​ទំនិញ ឲ្យ​មក​កម្ពុជា​លក់ ដល់​កម្ពុជា​លក់​ហើយ បាន​ប្រាក់​សង​ទៅ​ជប៉ុន ជប៉ុន​មិន​យកប្រាក់​ហ្នឹង​ទៅ​ជប៉ុន​ទេ តែ​យកមក​ឲ្យ​កម្ពុជា​វិញ សម្រាប់​ការប្រើប្រាស់​”​។​
​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ទៀតថា ការបង្កើត​ចំណត​កំពង់ផែ​នេះ បន្ទាប់​មានការ ចុះហត្ថលេខា​រវាង សម្តេច​តេ​ជោ ជាមួយ​រដ្ឋាភិបាល​ជប៉ុន ក្នុងការ​ការអភិវឌ្ឍ​ក្នុង​កំពង់ផែ លើ​គម្រោង​ទឹកប្រាក់ ប្រមាណ​២០៣​លាន​ដុល្លារ​។​

​សូម​បញ្ជាក់ដែរថា​៖​តាំងពីដើម​ខែមិថុនា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​អ្នក​ក្រៅប្រទេស​មួយចំនួន ជាពិសេស​ហ​រដ្ឋ​អា​អាមេរិក បាននាំគ្នា​ក្រោក​ឡើង ដើម្បី​ប្រឆាំង​ប្រទេស​ជប៉ុន មិន​ឲ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត នៅ​កម្ពុជា ក្រោម​ការ​ញុះញង់ ពី​សំណាក​អតីត មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​។​​ពលរដ្ឋ​ខ្មែរ​ដែលជា​អ្នកគាំទ្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការដឹកនាំ ដោយផ្ទាល់​ពី​មេបក្ស និង​អតីតមន្ត្រី​សង្គ្រោះ​ជាតិ បានធ្វើ​បាតុកម្ម​ជាច្រើនលើក មកហើយ នៅមុខ​ស្ថានទូត​ជប៉ុន ប្រចាំ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ដើម្បី​ស្នើ​ឲ្យ​ជប៉ុន​បញ្ឈប់​ផ្តល់ជំនួយ មក គ​.​ជ​.​ប និង​មិន​ទទួលស្គាល់​ការ បោះឆ្នោត​នៅ​កម្ពុជា ព្រមទាំង​ចង់​ឲ្យ​បក្ស​ខ្លួន​រស់​ឡើងវិញ និង​ដោះលែង​លោក កឹម សុខា​។ បច្ចុប្បន្ន​ការតវ៉ា​នេះ បាន​រីក​រាលដាល​មកដល់ កូរ៉េខាងត្បូង​ហើយ ក្នុង​គោលបំណង​ដូចគ្នា ក្រោម​ការដឹកនាំ​ពី​លោកស្រី មុ​រ សុខ​ហួរ អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹងថា​៖​ចំណត​ផែ​ពហុ​បំណង ត្រូវបាន​ចែកជា​ចំណត​ផែ​ទំនិញ​រាយ​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ ១៣,៥​ម៉ែត្រ និង​ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្ដុភារ​សម្រាប់​ការរុករក​ប្រេង​ប្រវែង ២០០​ម៉ែត្រ ជម្រៅ​ទឹក ៧,៥​ម៉ែត្រ​។ ហើយ​ចំពោះ​ការផ្គត់ផ្គង់​ភស្ដុភារ​សម្រាប់​ការរុករក​ប្រេង ក៏​មិនចាំបាច់​ប្រើប្រាស់​កំពង់ផែ​របស់​ថៃ ដូច​មុន​ឡើយ​។​


​កំពង់ផែ​ទឹក​ជ្រៅ​មួយ​ផ្សេងទៀត​របស់ PAS ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ផ្សារភាគហ៊ុន​មួយ​នេះ ក៏​នឹងត្រូវ​សាងសង់​ក្នុង​២០១៩ ខាងមុខ​ផងដែរ​។ កំពង់ផែ​នេះ​មាន​ជម្រៅ ១៤,៥​កន្លះ និង​អាច​ឲ្យ​នាវា ៩៣​ភាគរយ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចូល​ចត​។ គម្រោង​នេះ​មានតម្លៃ ២០៣​លាន​ដុល្លារ ក្រោម​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​ត្រូវ​ចំណាយពេល​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២២ ឬ​២០២៣ ។​a port sihanu hun2 a port sihanu