» អ៊ីស្រាអែល​ថ្លើមធំ រិះគន់​កងទ័ព​មួក​ខៀវ UN នៅ​លី​បង់ ថា​ជា​កងកម្លាំង​ឥត​បានការ ក្នុងពេល​អាមេរិក​ប្រកាស​បញ្ជូន​ប្រព​ន្ធ័​ការពារ​ឲ្យ​ » រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អ្នកឧកញ៉ា គិត ម៉េង​ត្រូវ ធ្វើការ​ចរចា​រលើ​គម្រោង​ផ្លូវដែក ឱ្យបាន​ឆាប់​យ៉ាងយូរ​ចុងឆ្នាំ​នេះ » អតីត​អភិបាល​ក្រុងកែប ជាប់ចោទ​ពីបទ រំលោភ​អំណាច និង​សម្អាត​ប្រាក់​ » ធនាគារជាតិ​នៃ​កម្ពុជា ដាក់ឱ្យ​ប្រើប្រាស់​ប្រព​ន្ធ័ QR Code Payment ឆ្លងដែន​រវាង​បាគង និង Alipay+ » ផ្ទុះ​ធុង​ហ្គាស នៅ​ទីតាំង​បញ្ចូល​ហ្គាស​មួយកន្លែង ក្នុង​ក្រុង​ពោធិ៍សាត់​សំណាង​មនុស្ស​គេច​រួច​ » ឡានឈ្មញឈើបុកឡានអង្គការវឌ្ឍនភាពកសិកម្ម និងធម្មជាតិ រងរបួសស្រាល ម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងភូមិពូត្រុំពីរ សង្កាត់ រមនា ក្រុងសែនមនោរម្យ » កម្ពុជា​រួមជាមួយ​ប្រទេស​ជិត ៤០ ថ្កោលទោស​ការវាយប្រហា​រលើ​កងទ័ព​មួក​ខៀវ UN នៅ​លី​បង់ » តៃវ៉ាន់និងចិនដីគោកឡើងសម្លេងដាក់គ្នាក្នុងទិវាបុណ្យខួបជាតិតៃវ៉ាន់ » នាយ​ព្រែក ជួយ​លើកស្ទួយ​កូនប្រុស​អតីត​តារា​កំប្លែង​ល្បី នាយ វាំង​ឌឺ​បង្ក​កា​រចាប់អារម្មណ៍ » បងប្រុស​សម្លាប់​ប្អូនប្រុស​បង្កើត ដោយ​យក​ចបជីក​ដែក​សំពង​ក្បាល​៣​កន្លែង » ផ្ទុះ​អធិករណ៍ នៅ​វត្ត​ទិ​ត្តំ​រង្សី នៅ​ឃុំ​ក្រាំង​លាវ បន្ទាប់ពីព្រះចៅអធិការ​វត្ត​ថ្មី កាប់​ដើមឈើ​ធំៗ​ជាច្រើន​ដើម » មនុស្ស ៣៥ នាក់​ត្រូវ​អាជ្ញាធរ​សឹង្ហ​បុរី​ចាប់ខ្លួន​ជាប់​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ក្លែងបន្លំ​អត្តសញ្ញាណ​ជា​មន្ត្រី​រដ្ឋាភិបាល​ » កងកម្លាំង​រក្សា​សន្តិភាព UN នៅ​ប្រទេស​លី​បង់ ស្ថិតក្រោម​ការវាយប្រហា​រ​មាន​សមាជិក​២​នាក់​ទៀត រងរបួស » ករណី​យ៍​លី​សា​ម៉េ​ត​និង​ឌួង​ដា​រា​បណ្ឌិត យង់ ពៅ​ជ​ម្រ​ញ រដ្ឋាភិបាល​ឲ្យ​បន្ត​ជំរុញ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាទូទៅ​ដោយ​មិន​ចំពោះ ដើម្បី​សង​ភាព​ស្អាតស្អំ​ដល់​សង្គម​កម្ពុជា​ » ម្ចាស់ផ្ទះ​កម្ពុជា ឈ្នះ​មេដាយមាស ២​គ្រឿង​បណ្ដោះអាសន្ន នៃ​ការប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ង​ជើងឯក​អាស៊ី ឆ្នាំ​២០២៤

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 52 នាក់

ម្សិលមិញ 9139 នាក់

សរុប 15323484 នាក់

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ប្រកាស​ពី​សំណង​និង​ព្រមាន​កុំ​ចាញ់បោក​គេ​រឿង​ជីក​ព្រែក​ដែលមាន​ជម្រៅ​ជាង​៥​ម៉ែត្រ​ក្រោម​នីវ៉ូ​ទឹកទន្លេរ​

​តាកែវ​៖​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៤​ថា រាជរដ្ឋាភិបាល​នឹង​ទូទាត់​សង​រាល់​ផលប៉ះពាល់​ក្នុង​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ​។ តែ លោក ស៊ុន ចាន់ថុល បាន​សុំ​ការយោគយល់​ចំពោះ​ប៉ះពាល់​ទាំងឡាយ ហើយ​រាជរដ្ឋាភិបាល​នឹង​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​ឱ្យបាន​ខ្ពស់បំផុត​។​a sunchan fonan1 

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​តម្រាយ​ផ្លូវទឹក​នៃ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើ​ទៅ​ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​ព្រួយបារម្ភ​លើ​សំណង​នៃ​ផលប៉ះពាល់​និង​បានឱ្យដឹងថា មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចុះទៅ​សិក្សា​រាល់​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ ហើយ​ទូទាត់​សង​លើ​ការប៉ះពាល់​នោះ សូម្បីតែ​ដើមឈើ​ហូប​ផ្លែ​នានា ក៏​នឹងត្រូវ​ទូទាត់​សង​ផងដែរ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បែបនេះ «​រាជរដ្ឋាភិបាល​យើង​ដោះស្រាយ​តាម​គោលនយោបាយ តាមច្បាប់​តម្លា​ប់​ដែល​យើង​មាន មិនមែន​រំលោភ​យក​ដី​ពី​បងប្អូន​ប្រជាពលរដ្ឋ​មក​កសាង​ព្រែកជីក​នោះទេ​។ សូមកុំ​ជឿ​ការ​ញុះញង់​រដ្ឋាភិបាល​រំលោភ​យក​ដី មិន​សង​ថវិកា មិនមែន​ទេ មិនមែន​ដាច់ខាត​»​។​

​សូមបញ្ជាក់ថា ព្រែកជីក​ហ្វូណន​តេ​ជោ ដែលជា​កំណប់ទ្រព្យ​ដ៏​មានគុណ​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្មែរ ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​ជា​ផ្លូវការ​យ៉ាង​មហោឡារិក កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ។​គម្រោង​នេះ នឹងធ្វើ​លើផ្លូវ​ទឹកធម្មជាតិ​ដែលមាន​ស្រាប​ប្រវែង​ប្រមាណ​១៣៥​គីឡូម៉ែត្រ​។ តម្រាយ​នៃ​ការសាងសង់​ព្រែកជីក​នេះ ភាគច្រើន​ជា​វាល​បឹង និង​វាលស្រែ សម្រាប់​លំនៅឋាន​ប្រជាពលរដ្ឋ​ប៉ះពាល់​ច្រើន​នៅ​ទីប្រជុំជន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​ឱ្យដឹងថា គម្រោង​ព្រែកជីក​នេះ ប៉ះពាល់​ប្រហែលជា ១,៥០០​ខ្នង ស្ពាន​៣​កន្លែង រោងចក្រ​១ ដី​លំនៅឋាន ១៤៩.៥​ហិច​តា ផ្លូវជាតិ ១៨​ខ្សែ ប្រវែង ៤​គីឡូម៉ែត្រ ផ្លូវលំ ៧០​ខ្សែ ប្រវែង ៤៥​គីឡូម៉ែត្រ ទំនប់ទឹក ២​ខ្សែ ប្រឡាយទឹក ១៣​ខ្សែ ដីស្រែ ២.៩​ពាន់​ហិកតា​។​​ទាកទង​និង​ទំហំ​ជីក​ព្រែ​លោក ស៊ុន ចាន់ថុល អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ពិសេស ដើម្បី​ជំរុញ​ការរៀបចំ និង​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៤​ថា ការជីក​ព្រែកជីក​ហ្វូណន​តេ​ជោ គឺ​បានកំណត់​ច្បាស់​យក​ជម្រៅ ៥.៤​ម៉ែត្រ​នៅក្រោម​ទឹក​ទាប​បំផុត របស់​ទន្លេមេគង្គ ទន្លេបាសាក់ ដែល​យោងតាម​ស្ថិតិ ៤០​ឆ្នាំ​កន្លងមកនេះ​។​

​នៅក្នុង​កម្មវិធី​បាឋកថា ស្តីពី «​សក្តានុពល​នៃ​ព្រែកជីក​ហ្វូណន​តេ​ជា សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​» នៅ​សាលា​ភូមិន្ទ​រដ្ឋបាល លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ដូចនេះ​ថា «​មាន​អ្នកខ្លះ​ថា​ជីក​ព្រែក​ហ្វូណន តែ ៥.៤​ម៉ែត្រ ខែប្រាំង​មានទឹក​ឯណា ស្ងួត​ចែស​ហើយ​ជិះ​អី​កើត ជិះ​កើត​តែ​ខែវស្សា​ទេ​។ មិន​ចឹ​ង​នោះទេ ពេល​ក្រុមបច្ចេកទេស​សិក្សា បាន​លម្អិត​ហើយ​ថា ជីក​ជម្រៅ ៥.៤​ម៉ែត្រ មិនមែន​ជីក​ពី​ផ្លូវ​ចុះ​ត្រឹម ៥.៤​ម៉ែត្រ​ហើយ​ឈប់​នោះទេ គឺ​ជីក​ជម្រៅ ៥.៤​ម៉ែត្រ នៅក្រោម​ទឹក​ទាប​បំផុត​របស់​ទន្លេមេគង្គ ទន្លេបាសាក់ ដែល​យោងតាម​ស្ថិតិ ៤០​ឆ្នាំកន្លងមក ដូចនេះ​កន្លែង​ខ្លះ​អាច​ត្រូវ​ជីក​រហូតដល់ ៣០​ម៉ែត្រ ដើម្បី​បាន​ជម្រៅ ៥.៤​ម៉ែត្រ​នេះ​»​។​

​លោក ស៊ុន ចាន់ថុល បាន​បន្ថែមថា ដើម្បីឱ្យ​យើង​អាច​ដំណើរការបាន​គ្រប់​រដូវ គឺ​ត្រូវ​ជីក​ឱ្យបាន​ជម្រៅ ៥.៤​ម៉ែត្រ​នៅក្រោម​ទឹក​ទាប​បំផុត ដែល​ជាក់ស្តែង​តំបន់​ខ្លះ​នៅ​ខេត្តតាកែវ ត្រូវ​ជីក​រហូតដល់ ៣០​ម៉ែត្រ ដើម្បី​ឱ្យបាន​ជម្រៅ ៥.៤​ម៉ែត្រ​នេះ ហើយ​កន្លែង​ផ្សេៗ​ទៀត​ក៏ត្រូវ​ធ្វើ​ដូ​វ​នេះដែរ គឺ​ធ្វើយ៉ាងណា​ឱ្យបាន​ជម្រៅ ៥.៤​ម៉ែត្រ ក្រោម​ទឹក​ទាប​បំផុត​របស់​ទន្លេ​។ ក្នុងនោះ​កន្លែង​ខ្លះ​រដូវប្រាំង​មាន​ជម្រៅ​យ៉ាងតិច​បំផុត ៥.៤​ម៉ែត្រ ហើយ​រដូវវស្សា​អាចមាន​ជម្រៅ​ជាង ១០​ម៉ែត្រ​ក៏មានដែរ​។​​លោក ស៊ុន ចាន់ថុល បាន​បន្ថែមថា សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជា​នេះ មាន​ចំនួន ៣៨​គីឡូម៉ែត្រ ដែល​យើង​នឹងត្រូវ​តម្រង់​កុំឱ្យ​ផ្លូវ​នេះ​កោង​ខ្លាំងពេក ដែល​អាច​នាំឱ្យមាន​បញ្ហា​ពេល​កប៉ាល់​បើកបរ តាមផ្លូវ​ទឹក​នេះ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា ព្រែកជីក​ហ្វូណន​តេ​ជោ ត្រូវ​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ និង​មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង​។ ផ្លូវទឹក​នេះ​ចាប់ផ្តើម​ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​ពោធិ៍ នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ និង​បន្ត​រហូតដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ ខេត្ត​ចំនួន​៤ រួមមាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប​។​

​ព្រែកជីក​ហ្វូណន​តេ​ជោ នឹងត្រូវ​សាងសង់​ស្ទើរ​ទាំងស្រុង​លើ​តម្រាយ​ខ្សែ​ផ្លូវទឹក​ធម្មជាតិ និង​ផ្លូវទឹក​បុរាណ ដែល​បាន​បន្សល់ទុក​ស្រាប់​តាំងពី​សម័យ​អាណាចក្រ​ហ្វូណន​មកម្ល៉េះ ក្នុងនោះ​ផ្លូវទឹក ធម្មជាតិ​ដែលមាន​ស្រាប់ មាន​ប្រវែង​ប្រមាណ ១៣៥​គីឡូម៉ែត្រ ផ្លូវទឹក​ត្រូវ​ជីក​តម្រង់​កុំឱ្យ​កោង​ពេក មាន​ប្រវែង​ប្រមាណ ៣៨​គីឡូម៉ែត្រ និង​ផ្លូវទឹក​ជីក​ថ្មី​មាន​ប្រវែង​ប្រមាណ ៧​គីឡូម៉ែត្រ ដើម្បី​កាត់បន្ថយ​កំណោង និង​កាត់បន្ថយ​ចម្ងាយ​ត​ភ្ជាប់​ទៅកាន់​សមុទ្រ​។​

​គម្រោង​នេះ​នឹង​សាងសង់​សន្ទះ​ផ្លូវទឹក​ចំនួន ៣​កន្លែង ស្ថិតនៅ​ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្ត​កែប ដែល​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការ​ជ្រៀតចូល​នៃ​ទឹកប្រៃ​ទៅ ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និង​អាច​កំណត់​បរិមាណ និង​អត្រា​នៃ​រំហូរ​ទឹកសាប​ដែល​ត្រូវ ហូរ​ចេញទៅ​សមុទ្រ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​​គម្រោង​នេះ​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤៨​ខែ និង​គ្រោង​បញ្ចប់​នៅក្នុង អំឡុង​ឆ្នាំ​២០២៨ ខាងមុខ ដោយ​ប្រើប្រាស់​ទុនវិនិយោគ​សរុប​ប្រមាណ ១.៧​ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​ទុនវិនិយោគ​របស់​សហគ្រាស​សាធារណៈ និង​ក្រុមហ៊ុន​ក្នុងស្រុក មាន​ចំនួន ៥១% និង​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) មាន​ចំនួន ៤៩% ដោយ​ការវិនិយោគ​នេះ​នឹងត្រូវ​អនុវត្ត​ក្រោមរូបភាព​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ (BOT)​។​

​ទាក់ទង​ការធ្វើ​សំណង់​ព្រែកជីក​ហ្វូណន់​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា មិនមាន​ការណែនាំ​ណាមួយ តម្រូវឱ្យ​ប្រជាពលរដ្ឋ បង់ប្រាក់​ជា​ថ្នូរ​បាន​ចូលធ្វើការ​នៅ​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ​នោះឡើយ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ការ​បំភ្លៃ​នេះ​ឱ្យសោះ​។​​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​គ្មាន​ការ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់ ជា​ថ្នូរ​ចូលធ្វើការ​ជាមួយ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នោះឡើយ​។ ម្យ៉ាងវិញទៀត គិត​ចាប់ពី​ពេល​ប្រារព្ធ​ពិធីបើកការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ នា​ថ្ងៃទី​៥ ខែសីហា រហូតមកដល់​ពេលនេះ គឺ​មិនទាន់មាន​ការប្រើប្រាស់​គ្រឿងចក្រ​នៅឡើយ​ដែរ ដោយ​ក្រុមការងារ​កំពុង​ដោះស្រាយ​បញ្ហា​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជាមុនសិន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា «​ប្រសិនបើ​មាន​គេ​ឱ្យ​បង់លុយ​កាក់ សូមកុំ​មានការ​យល់ច្រឡំ ឬ​ចាញ់បោក​តាម​ការបោកប្រាស់​នេះ​ឱ្យសោះ​»​។​​លោក ស៊ុន ចាន់ថុល បាន​បន្តថា ប្រសិនបើ​មាន​ចម្ងល់ ចង់បាន​ព័ត៌មាន​ជាក់ច្បាស់​ពី​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន សូម​ចូលទៅ​មើល​ក្នុង​គេហទំព័រ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​គេ​ទំព័រ​ព្រែកជីក​ហ្វូណន​តេ​ជោ ក៏ដូចជា​គ្រុប​តេ​ឡេ​ក្រាម អ៉ី​ន​ស្តា​ក្រាម ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជាដើម ដោយ​ប្រជាពលរដ្ឋ​អាច​តាមដាន​ព័ត៌មាន ឬ​ខំ​មិន​សួរ ព័ត៌មាន​ជាមុន ដាច់ខាត​កុំ​ជឿ​ការបោកប្រាស់​រឿង​ទារលុយ​នេះ​ឱ្យសោះ ឬក៏​សូមកុំ​ចេះ តែ​និយាយ​ទាំង​ខុស​ឱ្យសោះ​។​

លោក ថោ ជេដ្ឋា​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ដែល​ចូលរួម​អមដំណើរ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន​ឲ្យ​ដឹង អំពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​ការជីក​ព្រែក​គឺ បានចេញ​ដំណើរ​ពី​ព្រែក​តា​ហ៊ីង​ទៅ​ទីរួមស្រុក​អង្គរ​បូរី​ខេត្តតាកែវ តាមរយៈ​ព្រែ​កតា​ហ៊ីង ព្រែក​ក្បាល​ខ្មោច និង​ស្ទឹង​អង្គរ​បូរី និង​ស្ទឹង​អូរ​កែវ​រហូតដល់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម រួច​ត្រលប់មក​ទីរួមស្រុក​អង្គរ​បូរី​បន្តដំណើរ​ទៅ​ទី​រួម​ខេត្តតាកែវ​តាម​ប្រឡាយ​១៥ ដែលជា​កំណាត់​ផ្លូវទឹក​ព្រែកជីក​ហ្វូណន​តេ​ជោ និង​បាន​ចុះ​ពិនិត្យ​ទីតាំង​គ្រោង​សាងសង់​ទ្វារ​ទឹក​នាវាចរណ៍​ត្រង់​ទំនប់​អូរ​តុំ​។​a sunchan fonan a sun chanthol fonan a sun chanthol fonan2