» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4288 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982979 នាក់

សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​

​ភ្នំពេញ​៖​សម្ដេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៣​តុលា​ឆ្នាំ​២០២៣ បាន​លើកឡើងថា តួលេខ​ដំឡើង​៤​ដុល្លារ​បន្ថែម នៅ​ឆ្នាំ​២០២៤​លើ​ចំនួន​ដែល​កំពុង​អនុវត្ត​នេះ​សម្រាប់​កម្មករ កម្មការិនី អាច​មើលទៅ​តិច ប៉ុន្ដែ​សម្រាប់​និយោជក​អាចមាន​ចំនួន​ច្រើន​។a manet salary1

គ្រា​ដែល​ប្រទេស​មួយចំនួន ដែល​កំពុង​ប្រកួតប្រជែង​ជាមួយ​កម្ពុជា ក្នុងការ​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស​នោះ មិនបាន​ដំឡើង​ជូន​កម្មករ កម្មការិនី​នោះទេ​។​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​និយោជិត នៅ​រាជធានី​ភ្នំពេញ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃថា កម្មករ កម្មការិនី​របស់​កម្ពុ​ជា ពិតជា​មានសំណាង​ណាស់​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់ជាង​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​តំបន់ ហើយ​ឆ្នាំ​២០២៤ ត្រូវបាន​ដំឡើង​៤​ដុល្លារ​បន្ថែមទៀត ដែល​នេះ​ជា​រឿង​ដែល​ត្រូវ​អបអរសាទរ​។ សម្ដេច​ចាត់ទុកថា ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៤ គឺ​ឈរលើ​នយោបាយ «​ចែកគ្នា​រស់ ជួយ​គ្នា​រស់​» ហើយ​ការជួយ​គ្នា​រស់ក្នុង​ដំណាក់​កាលដែល​លំបាក​នេះ ជា​ស្មារតី​ជួយ​គ្នា ថែរក្សា​ឆ្នាំងបាយ ថែរក្សា​អង្ករ​។​

​សម្រាប់​ការ​តម្លើង​ប្រាក់​តិចតួច​មិន​ស្មើ​និង​អតិផរណា​នេះ​ជា​វិធី​ជួយ​ដោះស្រាយ សម្ដេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល និង​បន្ទប់​ជួល សូមកុំ​ដំឡើងថ្លៃ​ជួល​សម្រាប់​កម្មករ​-​និយោជិត នៅ​ឆ្នាំ​២០២៤ ខាង​មុ​នេះ ដើម្បី​សម្រួល​ដល់​ការចំណាយ​របស់​ពួកគាត់​។​ក្រៅពី​ផ្ទះ​ឈ្នួល​សម្ដេច​ធិបតី ក៏បាន​ណែនាំ​ឲ្យ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវ​ព​ន្លឿ​ន​ការតភ្ជាប់​បណ្ដាញទឹក​-​ភ្លើង ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​ផ្ទះជួល​ផង និង​ដល់ក​ម្មករ និយោជិត​។

​សម្ដេច​ធិបតី បាន​ថ្លែងថា សម្ដេច​បានចេញ​សារ​អំពាវនាវ​ឲ្យ​ម្ចាស់​ផ្ទះជួល ជួយ​ធ្វើយ៉ាងណា​ថែរក្សា​និង​យោគយល់​គ្នា ខណៈ​ម្ចាស់​ផ្ទះជួល​ក៏​លំបាក ប៉ុន្តែ​បើ​គិត​កម្មករ កម្មការិនី ប្រហែល​អាច​លំបាក​ជាង​ម្ចាស់​ផ្ទះជួល​ខ្លះ​ដែលថា ខ្លួន​ត្រូវ​បង់​ធនាគារ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ក្នុងពេល​បង្កើត​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧​នេះ​ការងារ​សំខាន់ៗ​ចំនួន ៣ ដែល​សម្ដេច​តែងតែ​គិតគូរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជាប្រចាំ រួមមាន ការគិតគូរ​ពីអ្វី​ខ្លះ​ដែល​ប្រជាពលរដ្ឋ​បានទទួល​ហើយនឹង​ត្រូវ​បន្ត​ផ្ដល់​ឲ្យ​ដល់​ប្រជាពលរដ្ឋ​បន្ថែមទៀត​, បង្កើត​អ្វី​បន្ថែមទៀត​សម្រាប់​ប្រជាពលរដ្ឋ និង ក្រៅពី​ការផ្ដល់​ថវិកា តើ​រាជរដ្ឋាភិបាល​មាន​អ្វី​ខ្លះទៀត​ដែល​អាចជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដើម្បី​មាន​ជីវភាព​រឹតតែ​ប្រសើរឡើង​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​កន្លងទៅនេះ បានសម្រេច​ដំឡើង​ឈ្នួល​អប្បបរមា​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​រោងចក្រ និង​វាយ​ន​ភណ្ឌ ដល់​ចំនួន​២០៤ ដុល្លារ នៅ​ឆ្នាំ​២០២៤​ខាងមុខនេះ ដែល​ប្រាក់​ឈ្នួល​នេះ បាន​កើនឡើង​៤​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣​។a manet salary2