» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5614 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695785 នាក់

ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក

 

 

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាន​សហការសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលវិលត្រឡប់ពីប្រទេសថៃ ដោយគិតមកត្រឹមខែតុលានេះ សរុបប្រមាណ ៤៦ ម៉ឺនកន្លែង និងមានអ្នកទទួលបានការងារ​ធ្វើ​សរុបជាង ២៧ ម៉ឺននាក់។ នេះបើតាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែង​នៅ​ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ដែល​រៀបចំឡើង​រយៈពេល ២ ថ្ងៃ​នៅ​កោះពេជ្រ។a heng sour1 

 លោករដ្ឋមន្រ្តី​បានជំរុញ​ឲ្យ​លើកកម្ពស់ផលិតភាព តាម​រយៈការពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និង​អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមឱ្យទូលំទូលាយ ទាំងកម្រិតជាតិ កម្រិតវិស័យឯកជន កម្រិតសហគ្រាស គ្រឹះស្ថាន និងកម្រិតកម្មករនិយោជិតម្នាក់ៗ​។

ពាក់ព័ន្ធ​ព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ លោក ហេង សួរ​ យល់ឃើញ​ថា​ វេទិកានេះបានផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ អាចជួបដោយផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំង​ពលកម្មជាក់ស្តែងចំនួនជាង ៣ ម៉ឺនកន្លែង។ ទន្ទឹមនេះ វាគ្មិនជាច្រើនរូបក៏បាន​ចែក​រំលែក​បទពិសោធន៍ក្នុងការចាប់យកអាជីព ចំណេះដឹង ចំណេះធ្វើ សំដៅបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹងអំពីផលិតភាព និងការប្រកួតប្រជែង។

 

 

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ដែល​រៀបចំ​ឡើង​នៅសាលពិពណ៍កោះពេជ្រក្រោម​ប្រធានបទ: “វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ” ត្រូវបានសាទរពីគ្រប់ភាគីពាក់ព័ន្ធ។ព្រឹត្តិការណ៍រយ:ពេលពីរថ្ងៃនេះ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), និងដៃគូដែលមិនអាចខ្វះបាន គឺអង្គការអន្តរជាតិខាងការងារ (ILO) ដែលមានការជួយឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ និងមានស្តង់ចំនួន ១៨៧។

ទាក់ទងនិងការស្វែងរកការងាធ្វើនេះដែរអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនបានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដុះវិជ្ជាជីវៈ ដែលត្រូវបានរៀបចំឡើងក្នុងខែតុលាកន្លងទៅ ហើយមិនទាន់មានការងារធ្វើ នៅតែអាចទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានការងារធ្វើ និងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ 

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣១ ខែតុលានេះថា សម្រាប់ពលករខ្មែរត្រឡប់មកពីថៃ ពិសេសពលរដ្ឋ មានទីលំនៅ ក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានធុរៈមិនបានចូលរួមក្នុងពិព័រណ៍កន្លងទៅ ហើយកំពុងស្វែងរកការងារធ្វើ ឬការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ នៅតែអាចទាក់ទងមកលេខ ១២៩៧។ លោកបន្ថែមថា ការទាក់ទងមកលេខ ១២៩៧ នេះ គឺដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយស្វែងការងារឱ្យបងប្អូនធ្វើ ឬចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ។ 

អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមទៀតថា “ខ្ញុំសូមអំពាវនាវឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃ ពិសេសបងប្អូននៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមបងប្អូនទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ ឬក៏ឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ក៏ដូចជាព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.។”a heng sour2 a mesa worker a mesa worker1