» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8028 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698199 នាក់

កម្មករ​រោងចក្រ​ដែល​បាត់បង់ការងារ​អាច​បើក​លុយ​តាម​ធនាគា​រវិ​ង​!

 


​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ១៧ មេសា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីណែនាំ​ថ្មី​មួយទៀត ស្តីពី ការព្យួរ​កិច្ចសន្យាការងារ និង​ការ​ផ្ទា​កបង់​វិភាគទាន ប​.​ស​.​ស សម្រាប់​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។a factorry

ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា ការបើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​ដែល​ព្យួរការងារ​នៅក្នុង​កំឡុង​ពេលនេះ នឹង​ធ្វើឡើង​តាមរយៈ​ធនាគារ​ឯកទេស​វី​ង​។
​សេចក្តីណែនាំ​បញ្ជាក់ថា​៖​ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ​ពី​រដ្ឋាភិបាល និង​៣០​ដុល្លារ​ពី​ភាគី​ខាង​ថៅកែ​រោងចក្រ​ឬ​សហគ្រាស​នោះ កម្មករនិយោជិត ត្រូវតែ​ផ្តល់នូវ​លេខ​អត្ថ​សញ្ញាណ​ប័ណ្ណ​សញ្ញា​តិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន ឬ​លេខ​ដែល​អាចទាក់ទង​បាន មក​ម្ចាស់​រោងចក្រ ឬ​សហគ្រាស ដើម្បី​ចងក្រង​ជា​បញ្ជី​ឈ្មោះ​ផ្តល់ជូន​ដល់​ក្រសួង​ការងារ​។ ប្រសិនបើ​កម្មករនិយោជិត​ណា​ម្នាក់ ដែល​ខកខាន​ក្នុងការ​ផ្តល់​លេខ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​ដល់​រោងចក្រ សហគ្រាស ឬ​គ្រឹះស្ថាន​ក្នុង​វិស័យ​ទេស ចរណ៍ គឺ​មានន័យថា សាមីខ្លួន​បាន​ស្ម័គ្រចិត្ត មិន​ទទួលយក​ប្រាក់ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ដែលមាន​ចំនួន​៤០​ដុល្លារ​ក្នុង​១​ខែ​នេះ​ទេ​។

​សូម​រំលឹកថា ផ្អែក​តាម​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ស្តីពី​វិធានការ​បន្ថែម​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ​-​និយោជិត​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជុំ​ទី​៣ កាលពី​ថ្ងៃទី ០៧ មេសា បាន​កំណត់ថា កម្មករនិយោជិត​នៅក្នុង​វិស័យ​កាត់ដេរ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៤០​ដុល្លារ​ក្នុង​១​ខែ និង​៣០​ដុល្លារ​ពី​ភាគី​ថៅកែ​រោងចក្រ ដែល​សរុបទៅ កម្មករ​ម្នាក់​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សរុប​៧០​ដុល្លារ​ក្នុង​១​ខែ​។

ដោយឡែក សម្រាប់​កម្មករនិយោជិត​ដែល​ស្ថិតនៅក្នុង​វិស័យ​ទេសចរណ៍​វិញ ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន​៤០​ដុល្លារ​ដូចគ្នានេះដែរ ប៉ុន្តែ​ប្រាក់​ផ្សេងទៀត គឺ​អាស្រ័យ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​របស់​ម្ចាស់​សហគ្រាស ឬ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ចំណុច​នេះ​បានធ្វើ​ឲ្យ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា មានការ​ព្រួយបារម្ភ​ជាខ្លាំង​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី ១៨ មេសា​នេះ មាន​រោងចក្រ សហគ្រាស សរុប​ចំនួន ១២៧ រោងចក្រ​ហើយ ដែល​បាន​ព្យួរការងារ ក្នុងចំណោម​រោងចក្រ​សហគ្រាស​ចំនួន​ជាង​១​ពាន់​នៅ​កម្ពុជា​។ ក្នុងនោះ​កម្មករនិយោជិត​ចំនួន ៩៦៩០២​នាក់ ក្នុងចំណោម​ជាង​៨០​ម៉ឺន​នាក់ កំពុង​ព្យួរការងារ​៕

​