» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5572 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695743 នាក់

មេគយធំបន្ទោសរឿងបាត់ចំណូលពន្ធប្រមាណ៤៧លានដុល្លារក្នុងមួយខែដោយសាររដ្ឋាភិបាលកែសម្រួលដោយមិននិយាយពីការចន្លោះប្រហោងដែលកូនចៅបន្លំប្រាក់ពន្ធ!?

 

ភ្នំពេញ៖អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប៉ានស្មានថា ចំណូលប្រមាណ ៤៧ លានដុល្លារ ត្រូវបានបាត់ក្នុងមួយខែៗ ។នៅថ្ងៃទី៧មេសាលោកគុនញឹមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកគយក្នុងជំនួបជាមួយក្រុមវិស័យឯកជនលោកឧកញ៉ាគិតម៉េងបានលើកមូលហេតុនៃការបាត់លុយពន្ធថាគឺដោយសារតែ ការកែសម្រួលអត្រាពន្ធ និងអាករ ស្របតាមវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល។a kun nhim kit m,eng 

វិធានការទាំងនោះ រួមមាន ការកែសម្រួលអត្រាពន្ធនិងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បងគឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង (២.) ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់។ទោះបីយ៉ាងណាចំនួនពន្ធគយអាចបាត់ច្រើនជាងនេះទៀតដោយសាររតែការគ្របគ្រង់ប្រមូលពន្ធដែលគយដាក់ចេញមិនបានល្អបង្កឲ្យមានបាត់បង់។តែលោកគុនញឺមមិនបាននិយាយដល់ទេ។

បើតាមក្រុមអាជីវករដឹកជញ្ជូនទំនិញ និងកសិផលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង បានអោយដឹងថាពួកគេមិនពេញចិត្ត ចំពោះសកម្ម ភាពរបស់សាខាគយនិងរដ្ឋាករខេត្តស្វាយ រៀង ដែលត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ភ្នាក់ងារស៊ីវិលឱ្យឈរជើងតាមដងផ្លូវ ដើម្បីរាប់ក្បាលរថយន្ត និងប្រមូលលុយក្រៅច្បាប់យ៉ាងចំហរដោយមិនញញើតច្បាប់ប្រឆាំងអំពើពុករលួយ។

លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ត្រូវបានមហាជនចោទប្រកាន់ដឹងថា បានចាត់តាំងភ្នាក់ងារស៊ីវិលឱ្យឈរជើងនៅតាមចំណុចយុទ្ធសាស្ត្រក្បែរច្រកព្រំដែននានា រួមមាន៖ ច្រករបៀងសំយ៉ោង ស្រុកកំពង់រោទិ៍ មានកម្លាំងស៊ីវិលឈរជើងក្បែរច្រក, ច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ បោះទីតាំងចម្ងាយប្រហែល ២០០ម៉ែត្រពីច្រក, ច្រកទ្វេភាគីសំរោង ស្រុកចន្ទ្រា ឈរជើងចម្ងាយប្រហែល ៥០០ ម៉ែត្រ, ច្រកតំបន់ដូង ស្រុករមាសហែក តាំងកញ្ចុះក្បែរផ្លូវ ចម្ងាយប្រមាណ ៤០០ ម៉ែត្រ និងច្រកទ្វេភាគីបុសមន ស្រុករំដួល ឈរជើងចម្ងាយប្រហែល ២ គីឡូម៉ែត្រពីព្រំដែន។

បើតាមការអះអាងពីអាជីវករ ការបង់លុយទាំងនេះគឺធ្វើឡើងជាកំហិត និងមិនមានចេញបង្កាន់ដៃ ឬវិក្កយបត្រពន្ធចូលរដ្ឋនោះឡើយ ដោយប្រភេទរថយន្តវ៉េអងដឹកស្រូវ ច្រកបុសមន ត្រូវបង់ឱ្យភ្នាក់ងារគយ ២១០ ០០០ រៀល ១ជើង, គោយន្តកែច្នៃ ដឹកសំបកដប ច្រកបុសមន ត្រូវបង់ឱ្យភ្នាក់ងារគយ ៥០ ០០០ រៀល ១ជើង, រថយន្ត ២.៥ តោន ដឹកដូង ច្រកបុសមន ត្រូវបង់ឱ្យភ្នាក់ងារគយ ៥០,០០០ រៀល ១ជើង, រថយន្ត ៥ តោន ដឹកដូង ច្រកបុសមន ត្រូវបង់ឱ្យភ្នាក់ងារគយ ១០០ ០០០ រៀល ១ជើង, រថយន្តសាំយ៉ុង/កូរ៉េ ដឹកផ្លែឈើ ច្រកបុសមន ត្រូវបង់ឱ្យភ្នាក់ងារគយ ៨០០០០ - ២៥០,០០០ រៀល ១ជើង, រ៉ឺម៉កម៉ូតូ ដឹកគ្រឿងជ័រ តាមច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក ត្រូវបង់ ៤០,០០០ រៀល ១ជើង និងរថយន្តកូរ៉េ ១ តោន ដឹកក្តារបន្ទះ តាមច្រកទ្វារព្រំដែនតំបន់ដូង ត្រូវបង់ ១០០,០០០ រៀល ១ជើងដោយមិនមានចេញវិក័យបត្រ័អ្វីឡើយ។

ដៅយឡែកនៅខេត្តព្រៃវែង លោក គង់​ សឺ​ឌី មេ​ការិយាល័យគយ​ច្រកទ្វារព្រំដែនអន្តរ ជាតិ​ម៉ឺន​ជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធប្រចាំការច្រក​ក៏មានសេចក្តីរាយការណ៍ថាបានឃុបឃិតគ្នាបណ្តោយឲ្យ ​ក្រុមឈ្មួញហ៊ាន​ដឹកទំនិញគេចពន្ធទនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនចូល​មក​ស្រុកខ្មែរដោយគ្រាន់តែបង់ក្បាលឡាន ។​

គយ​ច្រកទ្វារព្រំដែន អន្តរ ជាតិ​ម៉ឺន​ជ័យខេត្តព្រៃ វែងមានសេចក្តីរាយការណ៍ថាតម្រូវឲ្យបង់លុយលើតុ ក្រោមតុតាមប្រភេទេរថយន្ត។បើរថយន្ត​តូចធំៗ​ចាប់ពី ២០ម៉ឺន​រៀលទៅ​៣០​ម៉ឺន​រៀល​ ចំណែក ឯរថយន្តសាំយ៉ុងដឹកទំនិញវិញក៍ ក្រុមមន្ត្រី​គយតម្រូវ អោយ​បង់លុយ ចាប់ពី​១០ ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល តាមការ កំណត់របស់លោក គង់ សឺឌី មេការិយាល័យគយច្រកអន្តរជាតិម៉ឺនជ័យដែរដោយមិនបានចេញវិកយ័បត្រ័ថាបានបង់ពន្ធចូលរដ្ឋឡើយ។​

ប្រភព​ពីឈ្មួញដឹកទំនិញបាន​បន្ថែម ថា​ រាល់ថ្ងៃពួក គាត់រកស៊ីបាន​ត្រឹម​ចិញ្ចឹមគយនិង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ច្រក​ម៉ឺនជ័យប៉ុណ្ណោះសម្រាប់​ការបង់​ជូនទៅសមត្ថកិច្ច​ច្រកទ្វារព្រំដែន​អន្តរ ជាតិម៉ឺន​ជ័យនិង​សមត្ថកិច្ច​នៅតាម​ដងផ្លូវនិង​ក្រុមគយ​ដោយគ្មានវិក្កយប័ត្រអ្វីទាំងអស់ជារួមហុចលុយរួចជាស្រេច ហើយការចំណាយលុយចាប់ពី​១​លាន​រៀល ទៅ​២​លាន​រៀល​ជា​រៀង រាល់ថ្ងៃ​ ។បើតាមសេចក្តីរាយការណ៍នេះសង្ឃឹមថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបកស្រាយថាតើហេតុអ្វីបានជាបើកដៃឲ្យមន្ត្រីគយយកលុយពន្ធដោយមិនចេញវិកយ័បត្រ័?។a bos mon gate a meun jey