» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6306 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696477 នាក់

ជនបរទេស​មិនអាច​ទិញ​ផ្ទះ​ក្នុងប្រទេស​កាណាដា​បានទេ​ចាប់ពី​ថ្ងៃ​១​មករា​២០២៣

 


​កាណាដា​៖ ចាប់ពី​អាទិត្យ​ទី​១ ខែមករា ឆ្នាំ​២០២៣​តទៅ ជនបរទេស​មិន​អនុញ្ញាតឱ្យ​អាច​ទិញ​អចលនទ្រព្យ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​កាណាដា​ទៀតឡើយ ។ បម្រាម​ចេញ​ដោយ​រដ្ឋាភិបាល​កាណាដា​នេះ​មាន​ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាពងាយស្រួល​ដ​ល់​អ្នកស្រុក​កាណាដា​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​លំនៅដ្ឋាន ។ ទោះបីជា​បម្រាម​ហាម​ទិញ​ផ្ទះ​បាន​ចូល​ជា​ធរមាន​ហើយក៏​ដោយ តែ​នៅមាន​ករណី​លើកលែង​ខ្លះ សម្រាប់​ជនភៀសខ្លួន និង​អ្នករស់នៅ​ជា​អចិន្ត្រៃយ៍​ដែល​មិនមែនជា​ពលរដ្ឋ​កាណាដា ។a canada house

ទោះបីយ៉ាងណា​វា​ជា​វិធានការ​បណ្តោះអាសន្ន​រយៈ​ពេល​២​ឆ្នាំ ដែល​នាយករដ្ឋមន្ត្រី Justin Trudeau បានស្នើ​ឡើង​អំឡុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២១ ខណៈ​តម្លៃ​លំនៅដ្ឋាន​បាន​កើន​ឡើងជា​លំដាប់​លើសពី​លទ្ធភាព​របស់​ប្រជាជន​កាណាដា ។​សមាគម​អចលនទ្រព្យ​កាណាដា​បាន​ឲ្យ​ដឹងថា តម្លៃ​ផ្ទះ​ជា​មធ្យម​ក្នុងប្រទេស​កាណាដា​បាន​ធ្លាក់ចុះ​ពី​ជាង ៨០​ម៉ឺន​ដុល្លារ​កាណាដា ឬ ជាង​៥៩​ម៉ឺន​ដុល្លារ​អាម៉េរិក (​តម្លៃ​ខ្ពស់បំផុត​) កាលពីដើមឆ្នាំ​២០២២ មក​នៅត្រឹមតែ​ជាង ៦៣​ម៉ឺន​ដុល្លារ​កាណាដា ឬ ជាង​៤៦​ម៉ឺន​ដុល្លារ​អាម៉េរិក កាលពី​ខែ​មុន ។

​អ្នកជំនាញ​បានលើកឡើង​ដោយ​ផ្នែក​តាម​ទីភ្នាក់ងារ​ស្ថិតិ​ជាតិ បាន​អះអាងថា បម្រាម​នេះ​បាន​ហាមឃាត់​អ្នកទិញ​ផ្ទះ​ជា​ជនបរទេស​ក្នុងប្រទេស​កាណាដា​បានតែ​៥%​ប៉ុណ្ណោះ ផ្ទុយទៅវិញ កាណាដា​គួរ​សាងសង់​លំនៅដ្ឋាន​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​រស់នៅ ។​កាល​ខែមិថុនា ឆ្នាំ​២០២២ សាជីវកម្ម​កម្ចី​ទិញ​ផ្ទះ និង​លំនៅដ្ឋាន​កាណាដា រួមទាំង​ទីភ្នាក់ងារ​លំនៅដ្ឋាន​ជាតិ បានលើកឡើង​តាមរយៈ​របាយការណ៍​មួយ​ថា នៅ​ឆ្នាំ​២០៣០​ខាងមុខ តម្រូវការ​លំនៅដ្ឋាន​នឹង​កើនឡើង​ជិត ១៩ លាន​គម្រោង ។ មានន័យថា លំនៅដ្ឋាន​ថ្មី​ចំនួន ៥.៨ លាន​គម្រោង​ត្រូវតែ​សាងសង់ឡើង ឬ ៣.៥ លាន​គម្រោង​ក៍​ត្រូវតែ​សាងសង់ឡើង ច្រើនជាង​ការរំពឹងទុក​នាពេល​បច្ចុប្បន្ន​ដើម្បី​បំពេញតម្រូវការ​របស់​ពលរដ្ឋ ៕​ប្រភព​៖ AFPa canada house1 

​