» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8080 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698251 នាក់

ពលករខ្មែរដែលផុតសុពលភាពបណ្ណ័ការងារអាចបន្តរហូតដល់ឆ្នាំ២០២៧

ភ្នំពេញ​៖​ក្រសួង​ការងារ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖​គណៈរដ្ឋមន្ត្រី​ថៃ​បានសម្រេច​អនុ​ញ្ញា​ត្ត​ឲ្យ​ពលករ​ខ្មែរ បន្ត​បណ្ណ​អនុញ្ញាត​ការងារ និង​ការ​ស្នាក់នៅ​បន្ថែម​រយៈពេល​២​ឆ្នាំ​ទៀត​រហូតដល់​ឆ្នាំ​២០២៧​។ ក្រៅពីនេះ ភាគី​ថៃ​ក៏បាន​ស្នើសុំ​ទៅ​គណៈរដ្ឋមន្ត្រី​ថៃ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ា​ណែ​ត ដើម្បី​អាច​លើកលែង​តម្លៃ​សេវា​ការអនុញ្ញាត​ចេញ​-​ចូល​ប្រទេស​ថៃ សម្រាប់​ពលករ​ខ្មែរ នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នៅ​ឆ្នាំ​២០២៥​ខាងមុខ ដូច​ឆ្នាំ​២០២៤​ដែរ​។​a heng sour 

​សេចក្តីប្រកាស​របស់​ក្រសួង​ឱ្យដឹងទៀតថា ក្រសួង​ការងារ​កម្ពុជា​បាន​ស្នើឱ្យ​ក្រសួង​ការងារ​ថៃ​បន្ត​សិក្សា​លើ​គំនិត​ផ្តួចផ្តើម​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​របស់​កម្ពុជា ដើម្បី​អាចធ្វើ​ចល័តភាព​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស​ទាំង​២ នៅពេល​ពួកគេ​ត្រលប់មក​ប្រទេស​កំណើត​វិញ​។ បន្ថែម​ពីនេះ ប្រទេស​ទាំង​២ ក៏បាន​បញ្ជាក់​ពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​គ្រប់គ្រង​លើ​ដំណើរការ​ប​ញ្ចូ​ន និង​ទទួល​ពលករ​ខ្មែរ ក៏ដូចជា​កាត់បន្ថយ​ពេលវេលា​ក្នុង​ដំណើរការ​ឯកសារ និង​ការចូល​ធ្វើការ​ក្នុងប្រទេស​ថៃ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់​។​

​សូមបញ្ជាក់ថា​កាលពីដើមឆ្នាំ​២០២៤​មាន​សេចក្តី​រាយ​គា​រណ៍​ថា​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ប្រហែល​ពីរ​សែន​នាក់​នឹង​ត្រូវផុត​ទិដ្ឋាការ​ការងារ​នៅ​ចុងខែ​មេសា ខណៈ​អាជ្ញាធរ​ថៃ​បាន​ព្រមាន​ពលករ​ខ្មែរ និង​ពលករ​បរទេស​ផ្សេងទៀត​ដូចជា​ឡាវ និង​មី​យ៉ាន់​ម៉ា​ឲ្យ​ស្នើសុំ​ទិដ្ឋាការ​ថ្មី​មុន​ទិដ្ឋាការ​ចាស់​ផុតកំណត់​។​​អនុប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក Kharom Polpornklang មានប្រសាសន៍ថា អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ពហុភាគី​(MoU)​ស្ដីពី​កិច្ចសហប្រតិបត្តិការ​កា​រងារ ដែល​នាំ​ឲ្យ​មាន​ពលករ​បរទេស​ជាច្រើន​បានទទួល​ការងារ​នៅ​ប្រទេស​ថៃ នឹងត្រូវ​ចប់​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៤​។ ដូចនេះ លោ​កថា​ពលករ​បរទេស​ទាំងនោះ​ត្រូវ​ចាក​ចេញពី​ប្រទេស​ថៃ​មុន​កាលកំណត់​មកដល់ ឬ​អាច​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​។​

​រដ្ឋាភិបាល​ថៃ​បានសម្រេច​ពន្យារ​បណ្ណ​ការងារ​មាន​រយៈពេល​បួន​ឆ្នាំ​ដែល​ត្រូវផុត​សុពលភាព​តាំងពី​ខែមករា មកដល់​ចុងខែ​មេសា​វិញ និង​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ដែល​ចង់បាន​ពលករ​សម្រាប់​ការងារ​ខ្លួន​ឲ្យ​ព​ន្លឿ​នរ​រៀប​ឯកសារ​សម្រាប់​ការងារ​ទាំងនេះ​។​​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​និយោជក​រៀបចំ​ដាក់​ឯកសារ​ពលករ​ម​ក​ជាថ្មី​ឲ្យ​បាន​ឆាប់ បើសិនជា​និយោជក​នៅ​បន្ត​ត្រូវការ​ពលករ​ទាំងនោះ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។​ឡូ​វ​បញ្ហា​ត្រុ​វ​បាន​ដោះស្រាយ​ហើយ​!​។​

​គួរ​ជម្រាបជូន​ថា តាម​របាយការណ៍​រប​ស់​ក្រសួង​ការងារ កម្ពុ​ជាមាន​ពលករ​ចំណាកស្រុក​ស្របច្បាប់​ជាង ១,៣​លាន​នាក់ ដែល​បាន​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ក្នុងនោះ​នៅ​ប្រទេស​ថៃ​ច្រើនជាងគេ មាន​ដល់​ទៅ​ជាង​១,២​លាន​នាក់​។ តែ​តួលេខ​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា​អាចមាន​ច្រើនជាង​នេះ ទាំង​អ្នក​ទៅ​ខុសច្បាប់ និង​ស្របច្បាប់​។​a heng sour1 a heng sour2 
​