» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7792 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697963 នាក់

អាជ្ញាធរ​ជាតិ​អប្សរា បកស្រាយ​បញ្ហា​ ​ផ្លាស់​ទីលំនៅ​អ្នករស់នៅ​តំបន់​អង្គរ​ត្រូវការ​ពេល​១០​ឆ្នាំ​សម្រាប់​អភិ​វ​ឌ្ឈ​ន៍​

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៣​ពាក់​ព​ន្ធ័​ការ​ជន្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ​។​សេចក្តីប្រកាស​ពត៍​មាន​ក៏បាន​ឆ្លើយតប​ចំពោះ វិទ្យុ​អាស៊ីសេរី ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​នូវ​ខ្លឹមសារ​ស្តីពី "​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ស្នើ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ពិនិត្យមើល​កា​រប​ណេ្ត​ញ​ចេញ​ដោយ​បង្ខំ​ពលរដ្ឋ​នៅ​តំបន់​អង្គរ​”​។a absara amnesty  

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បកស្រាយ​ថា​៖ ១. ក្នុងពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បានទទួល​នូវ​សំណើសុំ​កិច្ចសម្ភាសន៍​តាម Zoom ពី​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ស្តីពី​ការ​បម្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​តំបន់​ធម្មជាតិ​រុន​តា​ឯក​។ ទទួលបាន​សំណើ​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ស្នើឱ្យ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnosty Intemational) ឬ​អ្នកតំណាង​មកជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ទីតាំង​ផ្ទាល់​នៅ​តំបន់​អង្គរ និង​តំបន់​ធម្មជាតិ​រុន​តា​ឯក​តែម្តង ប្រសើរ​ជាង​ការទទួលបាន​ព័ត៌មាន​ពី​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​ស្ថានភាព​ជាក់ស្ដែង​។ ជាការ​គួរឱ្យ​សោកស្ដាយ​ដោយ​សំណើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ពុំ​ទទួលបាន​ការយល់ព្រម​ពី​អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International) នោះឡើយ​។

២. ប្រធានបទ​នៃ​ការ​បម្លាស់​ទី​ប្រជាពលរដ្ឋ​នេះ​ត្រូវបាន​សិក្សា ពិភាក្សា​ក្នុង​កិច្ចប្រជុំ ICC-Angkor នា​ខែធ្នូ ឆ្នាំ​២០២២ និង ខែមិថុនា ឆ្នាំ​២០២៣ ព្រមទាំង​ផ្ញើ​របាយការណ៍​ទៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​ជា​រៀង​រាល់ពេល​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​បង្កើត​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ និង​បញ្ហាដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវបាន​អនុវត្ត​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាតិ និង​អន្តរជាតិ ដែល​ក្នុងនោះ​តម្រូវឱ្យ​អាជ្ញាធរ​ជាតិ អប្សរា ជា​សេនាធិការ មាន​កាតព្វកិច្ច​គ្រប់គ្រង និង​ទប់ស្កាត់​ការចូល​កាន់កាប់​ដោយ​ខុសច្បាប់ សំដៅ​រក្សា​ឱ្យបាន​នូវ​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ល័ក្ខខ័ណ្ឌ​ជា​សារវន្ត នៃ​ការបញ្ចូល​តំបន់​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​ឆ្នាំ​១៩៩២​។ ក្នុងន័យនេះ ដីធ្លី​នានា​ក្នុង​តំបន់​១​និង​២ ជា​តំបន់​ការពារ​កម្រិត​ខ្ពស់​នៃ​រមណីយដ្ឋាន​អង្គរ ហើយ​ទីតាំង​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ការរីក​រាលដាល​នៃ​សំណង់​ពុំ​ស្របច្បាប់​ក្នុង​តំបន់​ទាំងពីរ​នេះ បាន​ស្ថិតក្នុង​កម្រិត​មួយ​ដែល​អាច​ប៉ះពាល់​ដល់​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​។

​ការផ្លាស់ប្ដូរ​ទីតាំង​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ពុំ​ស្របច្បាប់​ត្រូវបាន​សិក្សា និង​ដាក់ចេញ​នូវ​វិធាន​ការគាំទ្រ​ដោយ​រាជរដ្ឋាភិបាល​តាំងពី​អាណត្តិ​ទី​៦ និង​ជា​បន្ត​រហូតដល់​បច្ចុប្បន្ន ដើម្បី​អនុញ្ញាតឱ្យ ពលរដ្ឋ​ទាំងនោះ​អាចមាន​ទីលំនៅ​ស្របច្បាប់ មាន​ប័ណ្ណកម្មសិទ្ធិ​ច្បាស់លាស់ និង​ការ​គាំពារ​សង្គម​រយៈពេល ១០​ឆ្នាំ នៅលើ​ទីតាំង​តំបន់​អភិវឌ្ឍន៍​ប្រកបដោយ​ផាសុកភាព និង​សុខុមាលភាព អមដោយ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ចាំបាច់ ដូចជា ផ្លូវ អគ្គិសនី ទឹកស្អាត ប្រព័ន្ធ​ទូរគមនាគមន៍ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត​អា​រ៉ា​ម និង​មណ្ឌល​សេវាសាធារណៈ​របស់​ស្រុក (​ស្រុក​បន្ទាយស្រី​)​។

៣. អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​ដែរ​ថា ការថែរក្សា​ការពារ រមណីយដ្ឋាន​អង្គរ ពុំមាន​ត្រឹមតែ​ប្រាសាទបុរាណ​នោះឡើយ ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នកស្រុក​ដើម បរិស្ថាន ខ្សែទឹក​ក្រោម​ដី សំណល់​បុរាណវិទ្យា​ធំៗ ដែល​ពុំទាន់​បាន​រុករក​នៅឡើយ គឺជា​ភារកិច្ច​របស់​អង្គភាព​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ក៏​ជា​កាតព្វកិច្ច របស់​កូន​ខ្មែរ​គ្រប់ៗ​រូប ដែល​ត្រូវ​រួមគ្នា​ថែរក្សា​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​នេះ​ទុកជា​កេរ​មរតក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ជា​យូរលង់​តទៅ​.​។​

បើតាមសេចក្តីថ្លែងការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​លើកឡើងថា “​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ក្នុងនាម​ជា​អ្នក​អភិរក្ស មិនត្រូវ​ព្រងើយកន្តើយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បើតាម​របាយការណ៍​កំពុង​បន្ត​ដេញ​ពលរដ្ឋ ១០​ពាន់​គ្រួសារ ពី​ជុំវិញ​ប្រាសាទអង្គរវត្ត ដែល​ស្មើនឹង​ការបណ្តេញចេញ​ដោយ​បង្ខំ​បែបនេះ​ឡើយ​»​។​​ការស្រាវជ្រាវ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ បង្ហាញថា «​រដ្ឋ​មិនបាន​ផ្តល់​ភាពច្បាស់លាស់​ថា​អ្នកណា​មាន​សិទ្ធិ​ស្នាក់នៅ​ស្របច្បាប់​ឡើយ​។ មនុស្ស​ជាច្រើន​ដែល​ត្រូវ​បង្ខំចិត្ត​ចាកចេញ​បាន​និយាយថា គ្រួសារ​របស់​ពួកគេ​បានរស់នៅ​អង្គរ​ជាច្រើន​ជំនាន់​មកហើយ​នូវ​អ្វីដែល​ពួកគេ​ជឿថា​ជា​ភូមិ​ប្រពៃណី​»​។​

​បើតាម​អង្គការ​លើកលែងទោស​អន្តរជាតិ “​គេ​ក៏បាន​ចងក្រង​ឯកសារ​អំពី​ស្ថានភាព​ក្រីក្រ​នៃ​កន្លែង​តាំង​លំនៅ​ថ្មី​ដែល​មិនមាន​លំនៅឋាន ឬ​បង្គន់​នៅឡើយ ហើយ​គ្រួសារ​ដែល​ត្រូវបាន​បណ្តេញចេញ តម្រូវឱ្យ​សាងសង់​ផ្ទះ​ផ្ទាល់ខ្លួន​។​នេះ​ផ្ទុយ​នឹង​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ចែងថា ទីតាំង​ថ្មី​ត្រូវតែ​រួមបញ្ចូល​ការផ្គត់ផ្គង់​ទឹកស្អាត លំនៅដ្ឋាន និង​អនាម័យ មុនពេល​មនុស្ស​ត្រូវ​ផ្លាស់​ទីលំនៅ​»​។​

​អង្គការ​លើកលែងទោស​ឲ្យ​ដឹងថា​៖ អ្វីដែល​ខ្លួន​បាន​រកឃើញ គឺ​ផ្អែក​ទៅ​បទសម្ភាសន៍​ដោយផ្ទាល់​ជាមួយ​មនុស្ស​ជាង ១០០ នាក់​ដែល​ត្រូវបាន​បណ្តេញចេញ ឬ​ប្រឈមមុខ​នឹង​ការបណ្តេញចេញ​។ ការរកឃើញ​បឋម​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​បញ្ជូនទៅ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (UNESCO) និង​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក មុនពេល​កិច្ចប្រជុំ​លើក​ទី ៤៥ របស់​គណៈកម្មាធិការ​នៅ​ទីក្រុង​រី​យ៉ា​ដ ជា​កន្លែង​ដែល​គេ​រំពឹងថា​ប្រាសាទអង្គរវត្ត​នឹង​ត្រូវបាន​ពិភាក្សា​។​a absara all a absara amnesty1 a absara amnesty2 
​