» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10424 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700595 នាក់

លោកស្រី រ៉ូ​ណា ស្មី​ត នៅតែ​សុំ​ឲ្យ​ដោះលែង​លោក​កឹម​សុខា​មុន​និង​បញ្ចប់​បេសកកម្ម​នៅ​ស្រុក​ខ្មែរ​


​ភ្នំពេញ​៖ លោកស្រី​រ៉ូ​ណា​ស្មី​ត​អ្នករាយការណ៍​ពិសេស​អង្គ​សហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជំរុញ​ឲ្យ​បញ្ចប់​ការស៊ើបអង្កេត និង​ទម្លាក់ចោល​បទចោទប្រកាន់​លើ​លោក​កឹម សុខា​និង​បាន​សូម​ឲ្យ​មានការ​លើកលែង​ការចោទប្រកាន់​លើ​មន្ត្រី​អាដហុក និង​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​បឹងកក់​ផងដែរ​។​a ronal 11 

ការអំពាវនាវ​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ​។ លោកស្រី រ៉ូ​ណា ស្មី​ត លើកឡើងថា លោកស្រី​មានការ​កង្វល់​អំពី​លោក កឹម សុខា ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ បន្ទាប់ពី​លោក​ត្រូវបាន​ចាប់​ដាក់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​អស់​រយៈពេល​ជាង ១​ឆ្នាំកន្លងមក​។​

លោកស្រី​ហៅ​ការឃុំខ្លួន​នេះ​ថា បាន​រឹតត្បិត​សេរីភាព​របស់លោក កឹម សុខា​។​«​ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ពី​ការ​ឃុំឃាំង​ដ៏​រឹតត្បិត និង​បញ្ចប់​ការស៊ើបអង្កេត​ឲ្យ​បាន​ឆាប់​នៅក្នុង​សុំ​ណុំ​រឿង​របស់គាត់ ដើម្បី​ធានា​ពី​សិទ្ធិ​របស់គាត់​ក្នុង​ការទទួល​បានការ​កាត់ក្តី​រយៈពេល​សមស្រប​មួយ​ដោយ​ឈរលើ​ការវាយតម្លៃ​ពី​ភស្តុតាង​មួយ​ច្បាស់លាស់ និង​មាន​តម្លាភាព ឬ​បើ​មិន​ដូច្នេះ ត្រូវ​ទម្លាក់​បទ​ចោទ​ប្រឆាំងនឹង​រូបគាត់​»​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​អះអាង​ទៀតថា កង្វល់​នេះ ក៏​ត្រូវបាន​លោកស្រី​លើក​យកទៅ​ជជែក​ជាមួយ​ក្រសួងយុត្តិធម៌ និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ផង​ផងដែរ​។​
​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រូបនេះ បានបង្ហាញ​ការខកចិត្ត​ទៅនឹង​ចៅក្រម​ដែល​មិន​អនុញ្ញាតិ​ឲ្យ​លោកស្រី បាន​ជួប​លោក កឹម សុខា ដែល​កំពុង​ត្រូវបាន​បង្គាប់​ឲ្យ​ឃុំខ្លួន​ក្នុងផ្ទះ​។​

​លោកស្រី​បញ្ជាក់ថា​ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ឯករាជ្យ ដែល​តែងតាំង​ដោយ​រដ្ឋ​ជា​សមាជិក គឺ​ខ្ញុំ​មាន​សិទ្ធិ​ចូល​គ្រប់កន្លែង​ទាំងអស់ ដែលមាន​ការឃុំ​ឃាំង​។ នេះ​ជា​សិទ្ធិ​របស់ខ្ញុំ ហើយ​សិទ្ធិមនុស្ស​ត្រូវបាន​បដិសេធ​ចោល ហើយ​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​បន្ត គឺ​ខ្ញុំ​ត្រូវ​រាយការណ៍​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អំពី​ការបដិសេធ​នេះ​»​។​

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់ ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល ១១​ថ្ងៃ​នៅ​កម្ពុជា​ប្រទេស អ្នកជំនាញ​រូបនេះ​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្រសួងកសិកម្ម​ក្រសួង​ដែនដី​ក្រសួង​យុ​ត្តិ​ធ​មិ​គណកម្មាធិការ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។​ក្រៅពីនេះលោកស្រីអ្នករាយការណ៍​ពិសេស​អង្គ​សហប្រជាជាតិ​(​អ​.​ស​.​ប​)​បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីការងារលោកស្រី១០ថ្ងៃនៅស្រុកខ្មែរដែរ។a ronal a ronal1 a ronal2 a ronal3 a ronal4 a ronal5 a ronal6 a ronal7 a ronal8 a ronal9 a ronal10 a ronal12 

​